(ន.) វិធានគតិយុត្តដែលបង្កើតឡើងសម្រាប់ធ្វើឱ្យបានសម្រេច នូវអភិវឌ្ឍន៍ប្រកបដោយសណ្តាប់ធ្នាប់ល្អនៃទីប្រជុំជននានា, ការអភិវឌ្ឍនិងការកើនឡើងខាងបរិមាណនៃប្រជាជនរស់នៅក្នុងទីក្រុង :
ឧ. ច្បាប់ស្តីពីនគរូបនីយកម្ម ត្រូវបានរដ្ឋសភាអនុម័តឱ្យប្រើរួចហើយ។
♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)