គណៈវិនិច្ឆ័យ
(ន.) ក្រុមប្រឹក្សាតុលាការ, បញ្ជីគណៈវិនិច្ឆ័យ, បញ្ជីក្រុមប្រឹក្សា តុលាការ។
♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

គុ. ដែលទាក់ទងនឹងច្បាប់។
♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)
គុហាវិទ្យា
(ន.) វិទ្យាសាស្ត្រសិក្សាអំពីគុហាដែលរួមមានកំណកំណើតការវិវត្តទម្រង់ពពួកសត្វនិងរុក្ខជាតិមីក្រូអាកាសធាតុនិងការប្រើប្រាស់ដោយមនុស្ស។
♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)
គុហាសាស្ត្រ
(ន.) ក្បួនរៀនមើលឬរិះរកវត្ថុដែលកើតក្នុងរូងភ្នំដូចជាធ្យូងថ្មឬថ្មកែវជាដើម :
ឧ. អ្នកបច្ចេកទេសចិនពីរនាក់ដែលចេះស្ទាត់ជំនាញខាងគុហាសាស្ត្រ បានមកជួយប្រទេសខ្មែរយើងក្នុងការស្រាវជ្រាវធ្យូងថ្ម។
♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)
គេហកិច្ច
(ន.) កិច្ចការក្នុងផ្ទះ, ការងារក្នុងផ្ទះ, ការងារសម្រាប់មេផ្ទះ :
ឧ. ស្ត្រីខ្មែរគួរតែរៀនអំពីគេហកិច្ចឱ្យបានចេះដឹងច្រើន។
♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)
គេហចរ
(ន.) ផ្ទះដែលគេដឹកនាំទៅទីដទៃទៀតបាន មានរាងរៅដូចជារោងមានកង់សម្រាប់រុញជាដើម។
♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)
គោលការណ៍
(ន.) ហេតុការណ៍ដែលជាគោល, ហេតុដែលមានសារៈសំខាន់ :
ឧ. គោលការណ៍របស់សមាគមទ្រទ្រង់អក្សរសាស្ត្រនិង
វប្បធម៌ខ្មែរ គឺពង្រឹកអក្សរសាស្ត្រជាតិឱ្យបានទូលំទូលាយ។
♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)
គោលច្បាប់
(ន.) គោលការណ៍នៃច្បាប់, ខសំខាន់ៗជាមូលដ្ឋាននៃច្បាប់, ខដើមរបស់ច្បាប់។
♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)
គ្រន្ថី
(ន.) ប្រដាប់អវយវៈមានសណ្ឋានជាសំបុក : ក្នុងខ្លួនមនុស្សយើងមានគ្រន្ថីជាច្រើនដូចជាគ្រន្ថីជីរណិកជាដើម។