ច្រើនទៀត...

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
post

នគរូបនីយកម្ម

នគរូបនីយកម្ម

(ន.) វិធានគតិយុត្តដែលបង្កើតឡើងសម្រាប់ធ្វើឱ្យបានសម្រេច នូវអភិវឌ្ឍន៍ប្រកបដោយសណ្តាប់ធ្នាប់ល្អនៃទីប្រជុំជននានា, ការអភិវឌ្ឍនិងការកើនឡើងខាងបរិមាណនៃប្រជាជនរស់នៅក្នុងទីក្រុង :

ឧ. ច្បាប់ស្តីពីនគរូបនីយកម្ម ត្រូវបានរដ្ឋសភាអនុម័តឱ្យប្រើរួចហើយ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

នរនាមវិទ្យា

(ន.) វិទ្យាសាស្រ្តឬការសិក្សាអំពីដើមកំណើតឬក៏ប្រវត្តិនាមនៃមនុស្ស។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

នរមាត្រ

នរមាត្រ

(ន.) វិធីវាស់វែងខ្លួនមនុស្សប្រើក្នុងនរវិទ្យា។

នរមាត្រ

(ន.) បច្ចេកទេសសម្គាល់ភិនភាគជនល្មើស ដោយផ្អែកលើរង្វាស់មនុស្សនិងលើសញ្ញាផ្ទាល់ខ្លួនខ្លះដូចជាទម្រង់សរីរាង្គមាន ត្រចៀក ច្រមុះ ជើង ជាដើម។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

នវកជន

(ន.) មនុស្សស៊ីវីល័យ, មនុស្សសម័យថ្មី :

ឧ. គេនិយាយថាខ្ញុំជា​នវកជនម្នាក់ដែរ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

នវកម្ម

(ន.) ការបង្កើតកាតព្វកិច្ចថ្មីមួយដើម្បីយកទៅជំនួសកាតព្វកិច្ចចាស់ :

ឧ. ការយកស្រែស្នែងទៅដាក់បញ្ចាំជំនួសស្រែទួលដែលបញ្ចាំពីថ្ងៃមុន។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

នវានុវត្តជន

(ន.) អ្នកអនុវត្តបែបថ្មី; អ្នកដែលបង្កើត កសាង ឬបញ្ចូលអ្វីមួយថ្មីទៅក្នុងវិស័យណាមួយ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

នវានុវត្តន៍

(ន.) ការបញ្ចូលមកថ្មី, ការមកដល់ថ្មី, ការអនុវត្តបែបថ្មី :

មនុស្សម្នាក់នេះទើបនឹងធ្វើនវានុវត្តន៍មកកាន់ខេត្តកំពង់ធំ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

នានាភាព

(ន.) លក្ខណៈឬភាពនៃអ្វីៗដែលមានច្រើននិងប្លែកៗគ្នា។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

នាមលេខា

(ន.) គំនូសសញ្ញាជាសម្គាល់ឈ្មោះរបស់ខ្លួន :

គេពុំសូវប្រើពាក្យនាមលេខាដូចជាហត្ថលេខាឡើយ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

នាយកដ្ឋាន

(ន.) អង្គភាពរដ្ឋបាលចំណុះរបស់ក្រសួងរដ្ឋលេខាធិការដ្ឋានឬអគ្គនាយកដ្ឋានដឹកនាំដោយនាយកឬប្រធាននាយកដ្ឋាន។ នាយកដ្ឋានចែកចេញជាការិយាល័យចំណុះមួយចំនួន ដែលដឹកនាំដោយនាយការិយាល័យឬប្រធានការិយាល័យ។ ជួនកាល គេប្រើពាក្យទីចាត់ការជំនួសក៏មាន ដូចជា ទីចាត់ការគយ ទីចាត់ការកិច្ចការគរុកោសល្យ…។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

Page 1 of 6
1 2 3 6