ច្រើនទៀត...

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
post

តតិយតា

តតិយតា

តតិយតា

(ន.) សន្លឹកបង្កាន់ដៃលើកទីបី :  ពេលខ្ញុំធ្វើបាត់លិខិតទុតិយតាទៅ ខ្ញុំក៏ទៅសុំលិខិតតតិយតាម្ដងទៀត។

♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

តន្ដិនិយម

តន្ដិនិយម

(ន.) លទ្ធិរបស់ពួកអ្នកនិពន្ធខាងផ្នែកការសិក្សា, ការនិយមរបស់ពួកអ្នកនិពន្ធខាងការត្រាប់ក្បួនបុរាណ។

♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

តារាសាស្ត្រ

តារាសាស្ត្រ

(ន.) វិជ្ជាខាងការរៀនពិនិត្យមើលផ្កាយ : ជនជាតិចេះតារាសាស្ត្រពូកែជាងគេសម័យដើមគឺជនជាតិឥណ្ឌា។

♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

តុល្យបញ្ញត្តិ

តុល្យបញ្ញត្តិ

(ន.) ច្បាប់តែងតាំងឱ្យស្មើគ្នា, ច្បាប់ស្មើគ្នា : ក្រសួងយុត្តិធម៌បានប្រជុំចៅក្រមដើម្បីធ្វើនូវតុល្យបញ្ញត្តិមួយស្តីពីអាករនៃពន្ធ។