ច្រើនទៀត...

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
post

បក្កភាពផលិតផល

បក្កភាពផលិតផល

ន. ភាពដែលផលិតផលឈានដល់ចំណុចខ្ពស់ចុងក្រោយនៃជីវិតពាណិជ្ជកម្មរបស់ខ្លួន :

អ្នកបច្ចេកទេសទីផ្សារត្រូវរៀបចំផែនការទីផ្សារពីវដ្តជីវិតផលិតផល ជាពិសេសនៅដំណាក់កាលបក្កភាពផលិតផល។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

បដិការគុណ

ន. ការទទួលដឹងគុណជាថ្មី, ការដឹងគុណ, ការធ្វើគុណតបទៅវិញ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

បដិកោសលវិច័យ

ន. ការត្រួតមើលលើការពិនិត្យរបស់អ្នកជំនាញ, ការត្រួតមើលលើសេចក្តីរាយការណ៍របស់អ្នកជំនាញ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

បដិក្ខិត

គុ. ដែលទំនាស់, ដែលច្រាសទៅវិញ, ដែលផ្ទុយ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

បដិគ្គាហកដ្ឋាន

ន. កន្លែងសម្រាប់ទទួលប្រាក់បង់ពន្ធទូទៅ, កន្លែងបង់ពន្ធ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

បដិចារកម្ម

ន. ការស៊ើបសួរអ្នកធ្វើចារកម្ម, ការអង្កេតរកពួកចារបុរស។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

បដិដុល្លារូបនីយកម្ម

ន. ការដកប្រាក់ដុល្លារសហរដ្ឋអាម៉េរិកពីចរាចរណ៍រូបិយវត្ថុនៅលើទីផ្សារ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

បដិទាននាម

ន. អ្នកឈរឈ្មោះ។ អាណត្តិគាហកៈដែលធ្វើអ្វីៗដើម្បីផល ប្រយោជន៍របស់អាណត្តិទាយក ប៉ុន្តែធ្វើឱ្យគេឃើញនឹងយល់ថាខ្លួនធ្វើដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនដោយរ៉ាប់រងបុគ្គលនៃកិច្ចសន្យាដោយផ្ទាល់ខ្លួន។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

បដិបក្ខភាព

ន. ការស្អប់ខ្ពើមរវាងមនុស្សឬក្រុមមនុស្ស។ ភាគីមួយក្នុង ទំនាស់ដែលប្រឆាំងនឹងគូបដិបក្ខ គេហៅថាអ្នកទំនាស់ឬអ្នកប្រឆាំង :

បដិបក្ខភាពរវាងដើមចោទនិងចុងចោទ, បដិបក្ខភាពរវាងទ្រឹស្តីប្រជាធិបតេយ្យនិងទ្រឹស្ដីកុម្មុយនីស្ត…។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

បដិពាណិជ្ជ

ន. បដិពាណិជ្ជឬកិច្ចព្រមព្រៀងទូទាត់ដោះដូរកើតឡើងនៅ ពេលដែលភាគីមួយនៃកិច្ចសន្យាប្រគល់ទំនិញ សេវាកម្ម បច្ចេកវិជ្ជា ឬរបស់មានតម្លៃផ្សេងៗទៀតទៅនឹងភាគីមួយទៀត ហើយជាថ្នូរដែលភាគីមួយទៀតផ្តល់ទំនិញ សេវាកម្ម បច្ចេកវិជ្ជាឬរបស់មានតម្លៃឱ្យទៅភាគីទីមួយ។ ប្រទេសជាច្រើននៅអាស៊ី​អាគ្នេយ៍ អឺរ៉ុបខាងកើត និងអាហ្វ្រ៊ិក ជាប្រពៃណីមានការពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងទូទាត់ដោះដូរ។ ប្រទេសសិង្ហបុរីគឺជាមជ្ឈមណ្ឌលពាណិជ្ជកម្មដោះដូរទំនិញចម្រៀងប្រចាំតំបន់អាស៊ីអាគ្នេយ៍នេះ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

Page 1 of 11
1 2 3 11