ច្រើនទៀត...

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
post

ឋាននាមវិទ្យា

ឋាននាមវិទ្យា

ឋាននាមវិទ្យា

. ការសិក្សាអំពីដើមកំណើតនៃឈ្មោះទីកន្លែងនិងទំនាក់ទំនងរបស់ទីកន្លែងជាមួយនឹងភាសាដែលបាត់បង់ទៅ : ភ្នំដូនពេញជាឋាននាមខ្មែរ។

♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

ឋានលេខវិទ្យា

ឋានលេខវិទ្យា

(ន.) វិទ្យាសាស្ត្រដែលសិក្សាអំពីវិធីតាងសណ្ឋានដីដោយចំណោលធាតុរបស់សណ្ឋានដីទៅលើផ្ទៃរាបនិងការធ្វើផែនទីឋានលេខវិទ្យា។

♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

ឋានលេខា

ឋានលេខា

(ន.) គំនូសដែលគេនៅកម្ពុស់ដីឬព្រៃភ្នំ : លោកសុខកំពុងតែរៀនពិនិត្យឋានលេខាលើផែនដីភូមិសាស្ត្រ។

♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

ឋានសមាជិក

ឋានសមាជិក

(ន.) សមាជិកដែលជាប់មុខងារ, សមាជិកមានមុខមាត់ : លោកនីជាអតីតឋានសមាជិកក្នុងក្រុមកាកបាទក្រហមខ្មែរ។

♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

ឋានសិទ្ធិ

(ន.) សិទ្ធិតាមទីកំណើត, សិទ្ធិទទួលបានសញ្ជាតិតាមកំណើត។