ច្រើនទៀត...

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
post

ភណ្ឌនិកេតន៍

ភណ្ឌនិកេតន៍

ន. របស់ជាជំនួយការសិក្សា, របស់ទុកសម្រាប់ឱ្យសិស្សរៀន :

នៅសាលាបឋមសិក្សាខ្លះពុំសូវមានភណ្ឌនិកេតន៍គ្រប់គ្រាន់ទេ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

ភតិបតី

ន. ម្ចាស់វត្ថុដែលជួលវត្ថុរបស់ខ្លួនឱ្យទៅគេ, ម្ចាស់ផ្ទះជួល។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

ភតិសន្យា

ន. កិច្ចសន្យាដែលប្តេជ្ញាអំពីការជួលអចលនវត្ថុ :

ទោះជាភតិបតីជាអ្នកជួលវត្តឱ្យគេស្លាប់ទៅក្តី ក៏ភតិសន្យាត្រូវតែ នៅប្រតិបត្តិបានតទៅទៀត។ បើភតិកអ្នកជួលស្លាប់វិញ ភតិសន្យានឹងលែងយកមកប្រតិបត្តិបាន លុះត្រាតែទាយាទឬសន្តតិជនលែងចង់ជួលតទៅទៀត។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

ភតិសន្យាបតី

ន. កម្មសិទ្ធិករដែលបានជួលចលនវត្ថុឬអចលនវត្ថុរបស់ខ្លួន ឱ្យទៅមនុស្សម្នាក់ទៀតតាមរយៈកិច្ចសន្យាជួលមួយ :

កិច្ចសន្យាជួលផ្ទះអាចត្រូវលុបចោលដោយភតិសន្យាបតីក្នុងករណីដែលអ្នកជួលមិនគោរពលក្ខខណ្ឌក្នុងកិច្ចសន្យា។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

ភារប្បទាយី

ន. អ្នកដែលប្រគល់កិច្ចការរបស់ខ្លួនឱ្យបុគ្គលផ្សេងទៀតដែលហៅថាអាណត្តិចាត់ចែងជំនួសខ្លួន, អ្នកប្រគល់សិទ្ធិ, អ្នកប្រគល់អាណត្តិ :

ប្រធានអនុញ្ញាតកម្មករលក់សាំងជំនួសខ្លួនហៅថា ភារប្បទាយី។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

ភាសាវិទ្យា

ន. ការសិក្សាអំពីភាសាមនុស្សដោយពណ៌នាអំពីភាសានានានៅក្នុងពិភពលោក ប្រវត្តិភាសានិងមុខងាររបស់ភាសានឹងភាសា។ ម្យ៉ាងទៀត ការសិក្សាដែលមានលក្ខណៈវិទ្យាសាស្ត្រទៅលើភាសានានាក្នុងលោក។ ភាសាវិទ្យា គេអាចសិក្សាអំពីសម្ពន្ធ ន័យ វចនសព្ទ ប្រវត្តិភាសា… ដែលមានការសិក្សាទាំងនោះមានលក្ខណៈខុសពីវេយ្យាករណ៍។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)