ច្រើនទៀត...

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
post

មច្ឆវប្បកម្ម

មច្ឆវប្បកម្ម

ន. ការចិញ្ចឹមត្រី :

ប្រជាជនខ្មែរខ្លះធ្វើមច្ឆវប្បកម្ម។

♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

មច្ឆវប្បករ

ន. អ្នកចិញ្ចឹមត្រី :

លោកសុខជាមច្ឆវប្បករគំរូក្នុងសហគមន៍របស់គាត់។

♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

មជ្ឈការ

ន. ប្រព័ន្ធរដ្ឋមួយដែលអំណាចធ្វើការសម្រេចផ្សេងៗស្ថិតនៅក្នុងដៃអាជ្ញាធរកំពូលឬកណ្ដាល, ការធ្វើឱ្យជាកណ្តាល :

អ្នកនយោបាយម្នាក់បានធ្វើមជ្ឈការនូវរឿងវិវាទនៃប្រជាជនឡាវ។

♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

មជ្ឈត្តកម្ម

ន. វិធីដោះស្រាយវិវាទដោយមជ្ឈត្តករ ហើយសេចក្តីសម្រេចរបស់មជ្ឈត្តករចង់ឱ្យភាគីអនុវត្តតាម។

♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

មជ្ឈត្តករ

ន. បុគ្គលដែលអាជ្ញាកណ្តាលទទួលភារកិច្ចតាមកិច្ចសន្យាដើម្បីដោះស្រាយវិវាទតាមរយៈមជ្ឈត្តកម្ម។

មជ្ឈត្តការ

ន. ការផ្សះផ្សាវិវាទដោយប្រើប្រាស់វេទិកាមជ្ឈត្តកម្ម ហើយអាចស្ថិតនៅក្នុងឬនៅក្រៅក្របខណ្ឌនៃការគ្រប់គ្រងរបស់ស្ថាប័នផ្សះផ្សាអចិន្ត្រៃយ៍។

♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

មជ្ឈត្តភាព

ន. ភាពជាអ្នកកណ្តាល, ភាពជាអាជ្ញាកណ្តាល :

ចៅក្រមត្រូវតែមានមជ្ឈត្តភាពក្នុងការដោះស្រាយវិវាទ។

♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

មជ្ឈន្តិកៈ

គុ. ដែលអាចកែប្រែជារបៀបថ្មីបាន, ដែលអាចកាឡៃបាន :

នយោបាយប្រទេសខ្លះជានយោបាយមជ្ឈន្តិកៈ។

♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

មណ្ឌលវារីចណ៍

ន. មណ្ឌលសម្រាប់លេងទឹក, កន្លែងគេងូតទឹកកម្សាន្ត។

♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

Page 1 of 3
1 2 3