ច្រើនទៀត...

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
post

យតិភាព

យតិភាព

ន. ភាពជាអ្នកខំខ្នះខ្នែង, ភាពរវៀសរវៃ :

អ្នកប្រាជ្ញមានយតិភាពគួរឱ្យសរសើរ។

♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

យថាទស្សន៍

ន. គំនូរតាងបែបធរណីមាត្រអំពីសំណង់ឬសំណុំសំណង់ តាមយថាហេតុក្នុងបរិបទរបស់វា ដូចដែលវាបានប្រត្យក្សនឹងភ្នែករបស់អ្នកសង្កេត ។

♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

យថាន័យ

ន. ន័យមិនប្រែប្រួល, ន័យជាមូលដ្ឋានរបស់ពាក្យមួយដែលមិនយោលទៅតាមបរិបទ :

យថាន័យរបស់ពាក្យ (យប់) គឺរយៈពេលបន្ទាប់ពីពេលថ្ងៃ ចាប់ពីពេលថ្ងៃលិចដល់ពេលថ្ងៃរះ។

♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

យថាភាព

ន. សភាវៈនៃការពិត, ភាពត្រឹមត្រូវតាមច្បាប់ :

ការតវ៉ារបស់ពលរដ្ឋឱ្យអ្នកដឹកនាំដោះស្រាយវិបត្តិជា យថាភាព។

♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

យថាភូតកម្ម

ន. ការបញ្ជាក់ដោយសារការី។

♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

យន្តការ

ន. បែបផែននៃការប្រព្រឹត្តទៅនៃអ្វីមួយដែលគេប្រៀបប្រដូចទៅនឹងគ្រឿងម៉ាស៊ីន :

យន្តការទីផ្សារសេរី គឺជាកត្តាចាំបាច់សម្រាប់ប្រទេសកម្ពុជា ដើម្បីប្រកួតប្រជែងសេដ្ឋកិច្ចជាមួយនឹងប្រទេសជិតខាង។

♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

យន្តការស្វ័យនិយតកម្ម

ន. វិធីសាស្រ្តសម្រាប់ធ្វើឱ្យប្រព័ន្ធមួយមានដំណើរការទៅបានដោយសារមានការកែតម្រូវដោយខ្លួនឯងផ្ទាល់។

♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

យន្តូបនីយកម្ម

ន. ការប្រើប្រាស់គ្រឿងយន្តជំនួសកម្លាំងមនុស្សឬសត្វ, ការដាក់នូវគ្រឿងម៉ាស៊ីនឬប្រព័ន្ធម៉ាស៊ីនជំនួសកម្មករ ចំពោះប្រត្តិបត្តិការប្រើកម្លាំងកាយលំបាកៗ រីឯការបញ្ជាលើម៉ាស៊ីននិងការថែទាំជួសជុល ក្លាយជាមុខងារចម្បងរបស់កម្មករទៅវិញ។ យន្តូបនីយកម្មធ្វើឡើងក្នុងគោលបំណងលើកកម្ពស់នូវផលិតភាពការងារនិងប្រសិទ្ធភាពនៃផលិតកម្ម។ យន្តូបនីយកម្មសម្រេចបាននូវកម្មវត្ថុសង្គមជាមូលដ្ឋានដូចជា ការសម្រាលការងារនិងការកែលម្អលក្ខខណ្ឌការងាររបស់កម្មករ លើកតម្កើងកម្រិតវប្បធម៏និងបច្ចេកទេសបង្កើនប្រាក់បៀវត្ស បង្កើនភាពងាយស្រួលផ្នែកសម្ភារៈ និងជាទូទៅលុបបំបាត់ភាពខុសគ្នាសំខាន់រវាងពលកម្មខួរក្បាលនិងពលកម្មប្រើកម្លាំងកាយ។

♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

យុត្តាធិការ

ន. ការបំពេញសមត្ថកិច្ចផ្នែកតុលាការឬសិទ្ធិក្នុងការប្រើអំណាចផ្លូវការដើម្បីធ្វើសេចក្តីសម្រេចចិត្តតាមផ្លូវច្បាប់។ រង្វង់ព្រំដែនអំណាចខាងតុលាការឬរដ្ឋបាលក្នុងការគ្រប់គ្រងដែនដីឬក្នុងតួនាទី)។

♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

យុត្តិធម៌អន្តរកាល

ន. យុទ្ធសាស្រ្តស្វែងរកគតិយុត្តនិងការទទួលខុសត្រូវ ប្រើឡើងដើម្បីដោះស្រាយបញ្ហាអតីតកាល, ការអនុវត្តក្នុងរយៈកាលក្រោយទំនាស់ឬក្រោយរបបផ្តាច់ការណាមួយ ក្នុងគោលបំណងកសាងសង្គមមួយប្រកបដោយយុត្តិធម៌ប្រជាធិបតេយ្យនិងសន្តិភាព ។

Page 1 of 2
1 2