ច្រើនទៀត...

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
post

អញ្ញទិដ្ឋិ

អញ្ញទិដ្ឋិ

(ទស្សនវិជ្ជា)

អ. heresy
បារ. hérésie (f.)

ទស្សនៈ ជំនឿ ឬដំណើរយល់ឃើញផ្ទាល់ខ្លួនដែលផ្ទុយឬប្រឆាំងគោលការណ៍ឬទស្សនៈរបស់សាសនាផ្លូវការឬពេញនិយមណាមួយ។ នៅសម័យបុរាណ និកាយណាក៏ដោយ ដូចជា និកាយប៉េរីប៉ាតេទិកនិយម(Peripatetics) អាកាដេមិកនិយម (Academics) ពួកអេពីគួនិយម(Epicu-reans) ឬពួកអត់ធ្មត់និយម(Stoics) ត្រូវបានចាត់ទុកថាជា អញ្ញទិដ្ឋិ។

អញ្ញទិដ្ឋិកជន សំដៅលើមនុស្សណាម្នាក់ឬក្រុមណាមួយដែលបង្រៀនតាមទស្សនៈផ្ទាល់ខ្លួន។

ដំបូងឡើយ អញ្ញទិដ្ឋិ មិន​មែន​ជា​បច្ចេកសព្ទក្នុងន័យអវិជ្ជមាននោះទេ សូម្បីតែគ្រិស្តសាសនាក៏គិតខ្លួនឯងថាជាអញ្ញទិដ្ឋិដែរ។ ប៉ុន្តែ ចាប់ពីពេលដែលគ្រិស្តសាសនាបានទទួលអំណាចលើសលុបជាងគេក្នុងមជ្ឈិមសម័យ សាសនានេះបានប្រើពាក្យអញ្ញទិដ្ឋិសំដៅលើទស្សនៈណាមួយដែលមិនស្របតាមការបង្រៀនរបស់គ្រិស្តសាសនានិកាយអ៊័រតូដុកឬនិកាយណាមួយដែលបកស្រាយគម្ពីរប៊ីប(Bible) ខុសពីការបកស្រាយផ្លូវការនៃសហគមន៍គ្រិស្តសាសនា។ លក្ខណៈប្រហាក់ប្រហែលនឹងអញ្ញទិដ្ឋិ គឺការបដិសេធ ការច្រានចោលគំនិតឬទ្រឹស្តីណាមួយដែលខុសពីគំនិតរបស់ខ្លួន។ អញ្ញទិដ្ឋិបានកើតឡើងនៅក្នុងវិស័យអាណាចក្រ ជាពិសេសនៅទីណាដែលការប្រើអាជ្ញាសំខាន់ជាងការប្រើវិចារណញ្ញាណនៅក្នុងការដោះស្រាយទំនាស់ខាងទ្រឹស្តី។

(បញ្ញត្តិនេះ គេប្រើនៅក្នុងទស្សនវិជ្ជាអំពីសាសនា)


♥ ដកស្រង់ចេញពី "សទ្ទានុក្រមទស្សនវិជ្ជា"  (២០១៩) របស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ

 

អន្តោប្រវេសន៍

ន. ការចូលមកខាងក្នុង។ ការចូលមកក្នុងប្រទេសណាមួយ ដើម្បីតាំងលំនៅជាប្រាកដនៅទីនោះ ដោយឥតត្រឡប់ទៅកាន់ប្រទេសរបស់ខ្លួនវិញ, ដំណើរដែលជនបរទេសចូលមកតាំងលំនៅក្នុងប្រទេស :

ការប្រិតប្រៀបខាងអន្តោប្រវេសន៍, រឿងអន្តោប្រវេសន៍។

Fr. Immigration
En. Immigration


ដកស្រង់ចេញពី "ព្រះរាជក្រម ច្បាប់ស្តីពីការអនុម័តយល់ព្រមលើធម្មនុញ្ញអង្គការអន្តរជាតិទេសន្តរប្រវេសន៍"

អន្តោប្រវេសន្ត ឬ អន្តោប្រវេសន្ដី

ន. ជនបរទេសដែលមកតាំងនៅក្នុងប្រទេសណាមួយ។

Fr. Immigrant, ante adj. et n. Qui immigre, Hachette Livre, 1998.

En. Immigrant: A person who arrives in a country to settle there permanently, Black’s Law dictionary, 1999.


ដកស្រង់ចេញពី "ព្រះរាជក្រម ច្បាប់ស្តីពីការអនុម័តយល់ព្រមលើធម្មនុញ្ញអង្គការអន្តរជាតិទេសន្តរប្រវេសន៍"