ច្រើនទៀត...

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
post

ចក្ខុវិស័យ

ចក្ខុវិស័យ

ចក្ខុវិស័យ

(ន.) ទិដ្ឋភាពរូបភាពក្នុងអារម្មណ៍ពីអ្វីដែលគេចង់បានទៅអនាគត វែងឆ្ងាយ; ការអាចមើលឬស្រមៃឃើញអនាគតដែលអាចបាន។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

ចក្របាលត្រី

ចក្របាលត្រី

(ន.) នាយរក្សាមណ្ឌលឬត្រួតត្រាតាមមណ្ឌលថ្នាក់ទី១ :  នាយតម្រួតម្នាក់ដែលស្គាល់ខ្ញុំមានសក្តិជាចក្របាលត្រី។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

ចំហាក

អ​. Scenario, បារ. Scénario

ន. សេចក្តីអធិប្បាយដ៏សាមញ្ញនិងដែលគួរឱ្យជឿជាក់បាន ថាតើនាពេលអនាគតប្រហែលវានឹងកើតឡើងយ៉ាងដូចម្តេច ដោយ ផ្អែកលើភាពប្រទាក់គ្នានិងសង្គតិភាពផ្ទៃក្នុងនៃការសន្មតពីកម្លាំងជំរុញនិងទំនាក់ទងសំខាន់ៗ។ ចំហាក(សេណារីយ៉ូ) អាចកើតចេញពីការព្យាករ ប៉ុន្តែជាញឹកញាប់ច្រើនតែផ្អែកលើព័ត៌មានបន្ថែមពីប្រភពដទៃទៀត ហើយចួនកាលរួមផ្សំនឹងការពណ៌នាសាច់រឿង។


ដកស្រង់ចេញពី “សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ”, បោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍដោយចីរភាពនិងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ឆ្នាំ២០១៧។

 

ចិត្តសាស្ត្រ

ចិត្តសាស្ត្រ

(ន.) វិទ្យាសាស្ត្រដែលសិក្សាអំពីចិត្តគំនិត សកម្មភាពរបស់ចិត្តគំនិតអារម្មណ៍ ការទទួលអារម្មណ៍ : ចិត្តសាស្ត្រពិសោធ, ចិត្តសាស្ត្រកុមារ។

ចិត្តសាស្ត្រ

(ន.) សំណុំផ្នត់គំនិតមនោសញ្ចេតនាប្រតិកម្មរបស់ជនណាម្នាក់ឬរបស់ក្រុមណាមួយ : ចិត្តសាស្ត្រខ្មែរ, ចិត្តសាស្ត្រអាម៉េរិក។