ច្រើនទៀត...

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
post

ធនិកាធិបតេយ្យ

ធនិកាធិបតេយ្យ

(ន.) របបគ្រប់គ្រងរដ្ឋដែលអំណាចនយោបាយស្ថិតនៅក្នុងកណ្តាប់ដៃអ្នកដែលមានទ្រព្យសម្បត្តិច្រើនជាងគេ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

ធម្មនុញ្ញភាព

ធម្មនុញ្ញភាព

(ន.) ភាពស្របតាមរដ្ឋធម្មនុញ្ញនៃលិខិតបទដ្ឋាន។ តុលាការធម្មនុញ្ញឬក្រុមប្រឹក្សាធម្មនុញ្ញ ជាអ្នកត្រួតពិនិត្យធម្មនុញ្ញភាពនៃលិខិតបទដ្ឋាន។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

ធម្មានុរូប

(គុ.) ដែលត្រូវតាមច្បាប់, ដែលស្របច្បាប់, ដែលសមគួរតាមធម៌, ដែលមានទំនងដ៏សមគួរតាមធម៌, ដែលស្របទៅតាមធម៌, ដែលសមរម្យត្រឹមត្រូវតាមច្បាប់។ ដែលមានគុណភាពស្របទៅតាមច្បាប់ឬត្រូវនឹងសេចក្តីតម្រូវរបស់ច្បាប់, អ្វីដែលពេញលក្ខណៈច្បាប់ឬស្របទៅតាមច្បាប់, ដែលទទួលស្គាល់ដោយច្បាប់, ដែលធ្វើឱ្យទទួលស្គាល់តាមច្បាប់។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

ធម្មានុរូបកម្ម

ធម្មានុរូបកម្ម

(ន.) ការធ្វើឱ្យជនគ្មានគុណភាពតាមច្បាប់ ឱ្យក្លាយជាជនមានគុណភាពបរិបូរតាមច្បាប់, ការបំពេញតាមទម្រង់ច្បាប់។ លិខិតដែលបំពេញតាមច្បាប់ឱ្យឥតខាន់ស្លាទទួលបាននូវទ្រព្យសម្បត្តិ ជាកូនមានខាន់ស្អាតទៅ : 

ឧ. ឪពុកម្តាយដែលរស់នៅជាមួយគ្នាដោយមិនបានរៀបការពេញច្បាប់ ឈ្មោះថាជាប្តីប្រពន្ធគ្មានខាន់ស្លា។ កូនដែលកើតពីប្ដីប្រពន្ធនេះឈ្មោះថាកូនឥតខាន់ស្លាដូចគ្នា។ ប៉ុន្តែកូននេះ អាចមានខាន់ស្លាឬការទទួលស្គាល់តាមផ្លូវច្បាប់ នៅពេលណាដែលឪពុកម្តាយគេបានរៀបការត្រឹមត្រូវតាម ច្បាប់ឡើងវិញ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

ធម្មានុរូបភាព

ធម្មានុរូបភាព

(ន.) ភាពត្រូវតាមច្បាប់, ភាពត្រឹមត្រូវតាមច្បាប់។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

ធារាសាស្ត្រ

(ន.) ក្បួនរៀនអំពីផ្លូវទឹក, ប្រព័ន្ធផ្លូវទឹកនៅក្នុងប្រទេសមួយឬតំបន់មួយ :

ឧ. ក្រុមឧតុនិយមបានបញ្ជូននិស្សិតខ្មែរពីររូបឱ្យទៅរៀនធារាសាស្ត្រកសិកម្មនៅក្រុងឡុងនៃចក្រភពអង់គ្លេស។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

ធារី

(ន.) អ្នកទទួលកិច្ចការ, អ្នករ៉ាប់រងភារកិច្ច :

ឧ. នៅប្រទេសវៀតណាមមានធារីខ្មែរនៅធ្វើការអបរដ្ឋនេះ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

ធុរកិច្ច

(ន.) ការធ្វើជំនួញពាណិជ្ជកម្ម, ការវិនិយោគ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

ធុរជន

(ន.) ពាណិជ្ជករ, អ្នកជំនួញ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

ធ្វើនិរប្រវេសន៍

ន. ចេញទៅតាំងនៅប្រទេសក្រៅ។

Fr. Émigrer
En. To emigrate or to migrate


ដកស្រង់ចេញពី "ព្រះរាជក្រម ច្បាប់ស្តីពីការអនុម័តយល់ព្រមលើធម្មនុញ្ញអង្គការអន្តរជាតិទេសន្តរប្រវេសន៍"

Page 1 of 2
1 2