ច្រើនទៀត...

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
post

ទស្សនាទាន

ទស្សនាទាន

ទស្សនាទាន

(ន.) ការពិចារណាអំពីគំនិតឬអំពីផែនការអ្វីមួយ។ របៀបពិសេសក្នុងការបញ្ចេញឬបង្ហាញគំនិតឬក៏ផែនការ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

ទារកភាព

ទារកភាព

(ន.) ភាពរឡិករឡក់, ភាពជាកូនក្មេងតូច, អំពើឡិករឡក់ : ប្អូនប្រុសខ្ញុំធំហើយ តែវានៅតែមានទារកភាពនៅឡើយ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

ទារកវប្បកម្ម

ទារកវប្បកម្ម

(ន.) វិធីចិញ្ចឹមទារក, របៀបចិញ្ចឹមកូនតូច : ស្ត្រីជាមាតាគួរតែចេះនូវទារកវប្បកម្មឱ្យបានច្រើន។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

ទិនសភា

ទិនសភា

(ន.) ទីប្រជុំដែលគេមកប្រជុំជារៀងរាល់ថ្ងៃ : ប្រទេសខ្មែរយើង គេមិនទាន់ឃើញមានទិនសភានៅឡើយទេ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

ទិ្ធសភានិយម

(ន.) របបនយោបាយមានសភាពីរដែលមានសភាតំណាងរាស្ត្រនិងព្រឹទ្ធសភា :

ឧ. ប្រទេសបារាំងនិងសហរដ្ឋអាម៉េរិក ជាប្រទេសដែលប្រកាន់យកប្រព័ន្ធទិ្ធសភានិយម។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

ទុតិយតា

ទុតិយតា

(ន.) សន្លឹកបង្កាន់ដៃលើកទីពីរ : សព្វថ្ងៃខ្ញុំកាន់វិក្កយបត្រទុតិយតាដែលហាងលក់កង់ចេញឱ្យ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

ទុរុបយោគ

ទុរុបយោគ

(ន.) ការបំពានឬការភាន់ច្រឡំ។ ការប្រើប្រាស់សិទ្ធិឬការប្រើប្រាស់សិទ្ធិមិនល្អ មិនត្រឹមត្រូវ ហួសកម្រិតព្រំដែនមួយដែលច្បាប់បានកំណត់។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

ទុស្សុបិន

ទុស្សុបិន

(ន.) សុបិនអាក្រក់ : យប់មិញខ្ញុំដេកលក់ហើយមានទុស្សុបិន​។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

ទូតបណ្ណ

ទូតបណ្ណ

(ន.) បណ្ណឬលិខិតសម្រាប់ប្រើប្រាស់ខាងកិច្ចការទូត, លិខិតដែល គេប្រើជាផ្លូវការទូត : លោកអគ្គលេខាធិការនៃក្រសួង
ការបរទេសបានឱ្យទូតបណ្ណដល់ខ្ញុំ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

ទូរចរ

ទូរចរ

(ន.) អ្នកដើរផ្លូវឆ្ងាយ, អ្នករកស៊ីផ្លូវឆ្ងាយ : ជនជាតិអារ៉ាប់ច្រើនតាំងខ្លួនជាទូរចរ


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

Page 1 of 3
1 2 3