ច្រើនទៀត...

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
post

អភិបាល

ចំហាក

អ​. Scenario, បារ. Scénario

ន. សេចក្តីអធិប្បាយដ៏សាមញ្ញនិងដែលគួរឱ្យជឿជាក់បាន ថាតើនាពេលអនាគតប្រហែលវានឹងកើតឡើងយ៉ាងដូចម្តេច ដោយ ផ្អែកលើភាពប្រទាក់គ្នានិងសង្គតិភាពផ្ទៃក្នុងនៃការសន្មតពីកម្លាំងជំរុញនិងទំនាក់ទងសំខាន់ៗ។ ចំហាក(សេណារីយ៉ូ) អាចកើតចេញពីការព្យាករ ប៉ុន្តែជាញឹកញាប់ច្រើនតែផ្អែកលើព័ត៌មានបន្ថែមពីប្រភពដទៃទៀត ហើយចួនកាលរួមផ្សំនឹងការពណ៌នាសាច់រឿង។


ដកស្រង់ចេញពី “សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ”, បោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍដោយចីរភាពនិងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ឆ្នាំ២០១៧។

 

លោហិតម្ពៈ

ន. ធាតុទឹកដែលមាននៅក្នុងអាការៈនៃខ្លួនមនុស្សយើង បំពង់ឈាមដែលហូរចុះឡើង :

បើអ្នកចង់ដឹងថា តើលោហិតម្ពៈនៅក្នុងខ្លួនមនុស្សយើងដូចម្តេច នោះសូមមើលក្បួនវិទ្យាសាស្រ្ត។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

លោកនីតិ

ន. ច្បាប់សម្រាប់លោក, ច្បាប់សម្រាប់ប្រទេស, ច្បាប់សម្រាប់ធ្វើជាពលរដ្ឋល្អ :

ដើម្បីកែទម្រង់ចរិយាសិស្សឱ្យទៅជាពលរដ្ឋល្អទៅថ្ងៃក្រោយ គេបង្រៀននូវវិជ្ជាលោកនីតិជាបែបថ្មី។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

លាភការ

ន. រង្វាន់, ឈ្នួលនៃការងារ, ប្រាក់ជាសគុណនៃកិច្ចការអ្វីមួយ​។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

លទ្ធិបដិទាន

ន. ផ្នែកធានារ៉ាប់រង។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

លទ្ធពន្ធ

ន. ការគ្រប, ការពាស, ការបិទមកវិញ :

គេធ្វើលទ្ធពន្ធលើហិបប្រាក់មួយដើម្បីទុកពិនិត្យទៅថ្ងៃក្រោយ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

លទ្ធជន

ន. ជនដែលក្លាយជាម្ចាស់លើកម្មសិទ្ធិអ្វីមួយដោយការទិញដូរប្តូរគ្នាឬដោយការបន្តមត៌ក។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

លទ្ធករ

ន. អ្នកដែលទទួលបាននូវកម្មសិទ្ធិឬសិទ្ធិណាមួយពីកម្មសិទ្ធិករឬម្ចាស់កម្មសិទ្ធិដែលគេបង្អោនមកឱ្យខ្លួនដោយចេតនាឬតាមច្បាប់។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

លទ្ធកម្ម

លទ្ធកម្ម

ន. ការរើសបុគ្គលម្នាក់ក្លាយជាអ្នកទទួលអត្រានុកូលដ្ឋានថ្មី។ ការបានកើតឡើងជាភោគីឬជាកម្មសិទ្ធិករនៃវត្ថុណាមួយ ដោយការងាររបស់ខ្លួនក្តី ដោយដូរក្តី ដោយសន្តិកម្មក្តី ដោយទិញក្តី​។

លទ្ធកម្ម

ន. ការទទួលនឹងរៀបចំដំណើរការដេញថ្លៃជាសាធារណៈនូវទំនិញឬការដ្ឋានសំណង់។ ការទទួលវត្ថុអ្វីមួយដោយលំបាកនិងដោយប្រុងប្រយត្ន។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

Page 1 of 33
1 2 3 33