ពិរុទ្ធជន ១
ន. ជនដែលត្រូវគេប្តឹងជាបទអាជ្ញាដោយចោទថា បានប្រព្រឹត្តបទល្មើស ប៉ុន្តែអយ្យការទើបតែផ្ដើមចោទប្រកាន់ មិនទាន់ចោទប្រកាន់ជាស្ថាពរនៅឡើយទេ។
ពិរុទ្ធជន ២
ន. ជនដែលចៅក្រមស៊ើបអង្កេតកំពុងឃុំខ្លួនជាបណ្តោះអាសន្ន ដើម្បីស្រាវជ្រាវរកពស្តុតាង (ឧ. ឈ្មោះ ក កំពុងព្យាយាមលួចរត់ចេញពីកន្លែងកើតហេតុ(ឃាតកម្ម)។ ត្រូវនគរបាលយុត្តិធម៌ចាប់ឃាត់ខ្លួនបញ្ជូនមកអយ្យការៗក៏ធ្វើការផ្ដើមចោទប្រកាន់ (ហៅថាដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ) ទៅចៅក្រមស៊ើបអង្កេតៗក៏បានចេញដីកាឃុំខ្លួនឈ្មោះ ក ជា បណ្តោះអាសន្ន។ ឈ្មោះ ក នេះហៅថា ពិរុទ្ធជន។
♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)