លទ្ធកម្ម ១
ន. ការរើសបុគ្គលម្នាក់ក្លាយជាអ្នកទទួលអត្រានុកូលដ្ឋានថ្មី។ ការបានកើតឡើងជាភោគីឬជាកម្មសិទ្ធិករនៃវត្ថុណាមួយ ដោយការងាររបស់ខ្លួនក្តី ដោយដូរក្តី ដោយសន្តិកម្មក្តី ដោយទិញក្តី។
លទ្ធកម្ម ២
ន. ការទទួលនឹងរៀបចំដំណើរការដេញថ្លៃជាសាធារណៈនូវទំនិញឬការដ្ឋានសំណង់។ ការទទួលវត្ថុអ្វីមួយដោយលំបាកនិងដោយប្រុងប្រយត្ន។
♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)