ច្រើនទៀត...

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
post

សទ្ទានុក្រមពាក្យថ្មី

ជនិតា

ជនិតា

(ន.) ឧបករណ៍ដែលផ្តល់ចរន្តអគ្គិសនី មានដូចជា ថ្មពិល អាគុយ ឌីណាម៉ូអាំងទែណាទ័រ។ ជនិតាមានកម្លាំងអគ្គិសនីចលករនិងរេស៊ីស្តង់ខាងក្នុងផងដែរ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

ឆន្ទានុសិទ្ធិ

ឆន្ទានុសិទ្ធិ

(ន.) អំណាចដែលប្រគល់ដល់ចៅក្រមឱ្យរើសយកតាមចិត្តរបស់ខ្លួននូវមធ្យោបាយណាមួយដែលមានចែងនៅក្នុងច្បាប់ ដើម្បីដោះស្រាយបញ្ហាណាមួយ។ សិទ្ធិរបស់ចៅក្រមក្នុងការជ្រើសរើសយកវិធីណាមួយដើម្បីដោះស្រាយវិវាទ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

ចិត្តសាស្ត្រ

ចិត្តសាស្ត្រ

(ន.) វិទ្យាសាស្ត្រដែលសិក្សាអំពីចិត្តគំនិត សកម្មភាពរបស់ចិត្តគំនិតអារម្មណ៍ ការទទួលអារម្មណ៍ : ចិត្តសាស្ត្រពិសោធ, ចិត្តសាស្ត្រកុមារ។

ចិត្តសាស្ត្រ

(ន.) សំណុំផ្នត់គំនិតមនោសញ្ចេតនាប្រតិកម្មរបស់ជនណាម្នាក់ឬរបស់ក្រុមណាមួយ : ចិត្តសាស្ត្រខ្មែរ, ចិត្តសាស្ត្រអាម៉េរិក។

កាលានុវត្តភាព

កាលានុវត្តភាព

(ន.) ឱកាស​ដ៏ល្អសម្រាប់ធ្វើអ្វីមួយប្រកបដោយជោគជ័យ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

ចក្របាលត្រី

ចក្របាលត្រី

(ន.) នាយរក្សាមណ្ឌលឬត្រួតត្រាតាមមណ្ឌលថ្នាក់ទី១ :  នាយតម្រួតម្នាក់ដែលស្គាល់ខ្ញុំមានសក្តិជាចក្របាលត្រី។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

ចក្ខុវិស័យ

ចក្ខុវិស័យ

(ន.) ទិដ្ឋភាពរូបភាពក្នុងអារម្មណ៍ពីអ្វីដែលគេចង់បានទៅអនាគត វែងឆ្ងាយ; ការអាចមើលឬស្រមៃឃើញអនាគតដែលអាចបាន។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

ឃោសិត្រ

ឃោសិត្រ

(ន.) ផ្នែកខាងលើនៃបំពង់ខ្យល់ដែលសម្រាប់បញ្ចេញនូវសូរសំឡេង, អវយវៈក្នុងបំពង់កដែលសម្រាប់បញ្ចេញសំឡេង : សំឡេងធំនិងតូចតែងតែចេញមកតាមឃោសិត្រទាំងអស់។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

ឃោសនិក

ឃោសនិក

(ន.) អ្នកនិយាយឃោសនា, អ្នកដើរផ្សាយដំណឹង។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

Page 30 of 32
1 28 29 30 31 32