ន. ការផ្ទេរសមត្ថកិច្ចឱ្យអ្នកក្រោមឱវាទផ្ទាល់ប្រតិបត្តិការងារជំនួស។ ប្រតិភូកម្ម នេះមានពីរបែប :
១- ប្រតិភូកម្មអំណាច : ការរៀបចំយ៉ាងជាក់លាក់អំពីសមត្ថកិច្ចរវាងអាជ្ញាធររដ្ឋបាលទាំងឡាយ។ អ្នកដែលទទួល ប្រតិភូកម្ម នេះក្លាយជាម្ចាស់អំណាចដែលគេប្រគល់ឱ្យហើយ មានសិទ្ធិគ្រប់គ្រាន់ក្នុងការចេញសេចក្តីសម្រេចផ្សេងៗ។ អ្នកដែលបានប្រគល់ប្រតិភូកម្មនោះគឺបាត់សិទ្ធិក្នុងក្របខណ្ឌច្បាប់ ហើយគ្មានសិទ្ធិចេញសេចក្តីសម្រេចលើអ្វីដែលខ្លួនបានផ្ទេរនោះឡើយ។
២- ប្រតិភូកម្មហត្ថលេខា : បែបបទមួយក្នុងការបែងចែកតួនាទីដើម្បីចេញសេចក្តីសម្រេច។ អ្នកដែលទទួលប្រតិភូកម្មមានសិទ្ធិចេញសេចក្តីសម្រេចក្នុងនាមអ្នកប្រគល់ប្រតិភូកម្មនោះ។
♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)