ពហិការ ១
ន. វិធីរបស់រដ្ឋមួយដែលផ្តាច់ទំនាក់ទំនងខាងនយោបាយសេដ្ឋកិច្ចឬពាណិជ្ជកម្ម ដែលមានជាមួយនឹងរដ្ឋមួយទៀតឬជាមួយនឹងពលរដ្ឋនៃរដ្ឋនោះ ដើម្បីប្រឆាំងនឹងអំពើរបស់រដ្ឋនោះនិងដើម្បីជាការគាបសង្កត់ផង; អំពើរួមគ្នាមិនធ្វើកិច្ចការពាណិជ្ជកម្មជាមួយនឹងអ្នកណាម្នាក់ទៀត។
ពហិការ ២
ន. ការបញ្ឈប់គ្រប់ទំនាក់ទំនងជាមួយនឹងបុគ្គលក្រុមមនុស្សឬប្រទេសណាមួយដើម្បីគាបសង្កត់ឬសងសឹក។
♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)