រចនាបថ ១
ន. បែបបទឬរបៀបពិសេសនៃបុគ្គលម្នាក់ៗដែលសម្តែងឡើងជាទូទៅក្នុងការនិពន្ធ ក្នុងការត្រាប់តាមរចនាបថរបស់អ្នកនិពន្ធណាមួយ ។
រចនាបថ ២
ន. ទម្រង់ភាសាសម្រាប់សកម្មភាពមជ្ឈដ្ឋានឬក្នុងក្រុមសង្គមណាមួយ : រចនាបថរដ្ឋបាល។
រចនាបថ ៣
ន. ទឹកដៃសិល្បៈសម្រាប់បង្ហាញឱ្យឃើញលក្ខណៈផ្ទាល់ របស់សិល្បករសម័យកាលឬសម្រាប់ប្រទេសណាមួយ : រចនាបថភ្នំដា; រចនាបថរ៉ូម៉ាំង។
♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)