ច្រើនទៀត...

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
post

អភិបាល

បុរេនិច្ឆ័យ

ន. ការមានមតិអវិជ្ជមានមិនសមហេតុផលលើអ្នកដែលខុសពីខ្លួន ជាពិសេសដោយសាររឿងពូជសាសន៍ ភេទ សាសនា…។ ដោយពុំបានដឹងរឿងច្បាស់លាស់ឬធ្លាប់មានបទពិសោធជាមួយនឹងអ្នកទាំងនោះ។ ការវិភាគទំនាស់នឹងបង្ហាញឱ្យឃើញនូវបុរេនិច្ឆ័យ ព្រមទាំងរូបភាពអវិជ្ជមាននិងចរិតឯទៀតៗដែលគូភាគីមានអំពីគ្នាទៅវិញទៅមក។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

បុរេគណនី

ន. ការគិតរាប់ចំនួនទុកជាមុន, ការគ្រោងបញ្ជីទុកជាមុន :

ការិយាល័យគណនេយ្យបានធ្វើនូវបុរេគណនីមួយដើម្បីទុកចាយ នៅឆ្នាំ២០១៥។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

បុរាណអាកាសធាតុវិទ្យា

ន. វិទ្យាសាស្រ្តដែលសិក្សាអំពីអាកាសធាតុនៅលើផែនដីកាលពីសម័យដើមតាមរយៈការសិក្សាសំបកផែនដី, ការសិក្សាកត់ត្រាអំពីផូស៊ីលនិងភស្តុតាងរូបដទៃទៀត។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

បុរាណវត្ថុវិទ្យា

ន. វិទ្យាសាស្រ្តដែលសិក្សាអំពីសង្គមមនុស្សសម័យបុរាណ តាមរយៈសំណល់នៃរបស់របរប្រើប្រាស់ ឧបករណ៍ពលកម្ម អាវុធ ជម្រកភូមិករ ផ្នូរខ្មោចដែលគេជីកកកាយឃើញ។ ចំណេះខាងការពិនិត្យមើលរបស់បុរាណ, ចំណេះខាងវត្ថុបុរាណសម័យ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

បុរាណភូមិវិទ្យា

ន. វិទ្យាសាស្រ្តដែលសិក្សាអំពីភូមិវិទ្យាក្នុងធរណីកាលដូច ជារបាយនៃទ្វីបនិងសមុទ្ទ សណ្ឋានដី អាកាសធាតុ… ក្នុងប្រវត្តិផែនដី។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

បុរាណនិទាន

ន. និទានជាន់ដើម, រឿងព្រេង។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

បុរាណនរវិទ្យា

ន. សាខានៃនរវិទ្យាដែលសិក្សាអំពីកំណកំណើតការវិវត្តផ្នែករូបកាយនិងវប្បធម៌លក្ខណៈពូជសាសន៍ ទំនៀមទម្លាប់សង្គម និងជំនឿរបស់មនុស្សដើមដំបូង។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

បុរមា

ន. សិទ្ធិបើកឱ្យជនណាម្នាក់បានធ្វើអ្វីមុនជនឯទៀត, សិទ្ធិជាអាទិភាព។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

បុព្វលាភហានិភ័យ

ន. បុព្វលាភឬប្រាក់ចំណូលដែលត្រូវតែបង់បន្ថែមដោយ យោងតាមកម្រិតនៃហានិភ័យ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

បុព្វញាតិ

ន. ពួកជនដែលកើតមុនពួកជនមួយពួកទៀត :

ឪពុកម្តាយ ជីដូនជីតា… ជាបុព្វញាតិរបស់កូនចៅ ចៅទួត។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

Page 14 of 33
1 12 13 14 15 16 33