ច្រើនទៀត...

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
post

អភិបាល

ខន្ធុប្បាទកម្ម

ខន្ធុប្បាទកម្ម

(ន.) ការផ្គុំបញ្ចូលក្នុងអង្គការណាមួយ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល

(ន.) ក្រុមប្រឹក្សាដែលមានសមាជិកជាតំណាងម្ចាស់ភាគហ៊ុន ហើយតែងតាំងដោយលក្ខន្តិកៈឬមហាសន្និបាតនៃក្រុមហ៊ុនណាមួយ ដើម្បីដឹកនាំការងាររបស់ក្រុមហ៊ុននោះ។ ក្រុមប្រឹក្សាភិបាលអាចមានក្នុងក្រុមហ៊ុន សមាគមអង្គការមិនមែនរដ្ឋាភិបាល ធនាគាររដ្ឋឬឯកជន ស្ថាប័នហិរញ្ញវត្ថុ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

កាលានិករណ៍

កាលានិករណ៍

(ន.) ការអនុវត្តអ្វីមួយមុនពេលដែលបានគ្រោងទុក; ការគិតទុកពីព្រឹត្តិការណ៍នៅពេលអនាគត :

ឧ. កាលាទិករណ៍នៃការទូទាត់ប្រាក់ចំណេញ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

ការិយាធិបតេយ្យ

ការិយាធិបតេយ្យ

(ន.) ប្រព័ន្ធរដ្ឋបាលរបស់អង្គភាពមួយដែលតាមរយៈប្រព័ន្ធនេះ ការបែងចែកការងារត្រូវបានគេរៀបចំជាឋានានុក្រម ដើម្បីអនុវត្ត ភារកិច្ចជំនាញដោយឈរលើមូលដ្ឋាននៃវិធានផ្ទៃក្នុង ព្រមទាំងនីតិវិធីរបស់អង្គភាពនេះ។ ពាក្យនេះត្រូវបានគេប្រើសំដៅទៅលើរដ្ឋបាលរបស់រដ្ឋាភិបាល និងជាពិសេសចំពោះមន្ត្រីរាជការនៅក្នុងជួររដ្ឋាភិបាល ព្រមទាំងមន្ត្រីបម្រើសេវាសាធារណៈផ្សេងៗ។ តាមន័យអវិជ្ជមានគេតែងប្រើពាក្យនេះដើម្បីសម្គាល់ប្រព័ន្ធរដ្ឋបាល​សាំញ៉ាំ អនុញ្ញាតឱ្យមន្ត្រីរាជការឆ្លៀតយកអំណាចដែលរដ្ឋប្រគល់ឱ្យ ទៅបម្រើបុព្វសិទ្ធិផ្ទាល់ខ្លួន ដែលនាំឱ្យប៉ះពាល់ដល់ប្រយោជន៍ របស់អ្នកដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន :

ឧ. នៅសហរដ្ឋអាម៉េរិក ការិយាធិបតេយ្យនេះបានរីកដុះដាល ដែលធ្វើឱ្យខូចប្រយោជន៍របស់វណ្ណៈអធន ហើយបានដកហូតយកអំណាចពីវណ្ណៈនេះ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

កសិពាណិជ្ជកម្ម

កសិពាណិជ្ជកម្ម

(ន.) ឧស្សាហកម្មមួយដែលទាក់ទងនឹងការផលិត​និងការ លក់ផលិតផលផលិតកម្ម ជាពិសេសគ្រប់គ្រងដោយក្រុមហ៊ុនធំៗ។ ជាទូទៅ កសិពាណិជ្ជកម្ម មាននៅក្នុងបណ្ដាប្រទេសអភិវឌ្ឍដែលផ្ទុយទៅនឹងបែបផែនផលិតកម្មរបស់កសិករ​។

ឧ. ដំណាំកៅស៊ូ, ដំណាំដូងប្រេង…។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

កសិផល

កសិផល

(ន.) ផលដែលបានមកពីកសិកម្ម។ ផលិតផលទាំងនោះរួមមាន :

១- ផលដំណាំដែលបានដាំដុះកំពុងលូតលាស់ឬផលដំណាំដែលត្រូវដាំដុះ

២- ទំនិញជលផលដែលផលិតក្នុងប្រតិបត្តិការវារីវប្បកម្ម

៣- សត្វចិញ្ចឹមគ្រប់ប្រភេទរាប់ទាំងកូនសត្វកើតហើយឬមិនទាន់កើត

៤- ទំនិញផ្គត់ផ្គង់ដែលប្រើឬផលិតនៅក្នុងប្រតិបត្តិការកសិកម្ម

៥- ផលដំណាំដែលប្រមូលបានឬផលដែលទទួលបានពីសត្វចិញ្ចឹមគ្រប់ប្រភេទហើយមិនទាន់កែច្នៃ​។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

កម្មសិទ្ធិករ

កម្មសិទ្ធិករ

(ន.) ម្ចាស់កម្មសិទ្ធិ, អ្នកដែលមានសិទ្ធិប្រើប្រាស់សិទ្ធិអាស្រ័យផលនិងសិទ្ធិចាត់ចែងលើវត្ថុណាមួយ ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

កម្មសិក្សាការី

(ន. ឬ គុ.) អ្នករៀនធ្វើការ, មន្ត្រីបម្រុងរាជការ; ដែលនៅក្នុងពេលរៀនធ្វើការ, ដែលនៅជាមន្ត្រីបម្រុងរាជការ :

ឧ. លោកសុខ ជាលេខាធិការកម្មសិក្សាការីនៃមន្ទីរអប់រំ 
យុវជន និងកីឡា ខេត្តកំពង់ស្ពឺ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

 

កតាវសាន

កតាវសាន

(ន.) សំណុំរឿងទូទៅដែលគេដាក់ជូនតុលាការជំនុំជម្រះ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

កតិកាភេទ

កតិកាភេទ

(ន.) ការរំលាយកិច្ចសន្យាចោល, កិរិយាបដិសេធកិច្ចសន្យាណាមួយចោល ដោយមកពីកិច្ចសន្យានោះមានវិការៈទៅដល់ឫសគល់នៃការព្រមព្រៀងគ្នា, ការបដិសេធកិច្ចសន្យាលក់ដោយមកពីការលក់វត្ថុណាមួយថោកជាងពាក់កណ្ដាលនៃថ្លៃដែលត្រូវលក់ក្នុងពេលនោះ :

ឧ. មានតែអ្នកលក់អចលនវត្ថុទេដែលប្តឹងសុំកតិកាភេទ
បាន ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

Page 33 of 33
1 31 32 33