ច្រើនទៀត...

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
post

អភិបាល

ពហុបទី

ន. សត្វដែលមានជើងច្រើន :

ម្រើមព្រះក្តី, ក្អែបក្តី ឈ្មោះថាពហុបទី។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

ពហុបច្ចេកទេស

ន. តិកនិកចម្រុះគ្រប់បែបយ៉ាង, វិជ្ជាពិសេសទូទៅ :

អ្នកប្រាជ្ញខ្មែរយើងចេះនូវពហុបច្ចេកទេសខ្លះដែរ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

ពហុន័យ

ន. ពាក្យដែលមានន័យច្រើន :

ស្លាប(ស្លាបសត្វ), ស្លាប(ស្លាបយន្តហោះ), ស្លាប(ផ្នែកម្ខាងនៃជួរទ័ព) ទាំងនេះជាពហុន័យនៃពាក្យស្លាប។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

ពហុនិយម

ពហុនិយម

ន. ជំនឿលើការអត់ឱននិងការទទួលស្គាល់នូវភាពខុសៗគ្នា ជាពិសេសនៃគំនិត, តម្លៃ…។

ពហុនិយម

ន. សង្គមមួយបែបដែលមានវប្បធម៌ផ្សេងៗគ្នាអាចរក្សានូវទំនៀមទម្លាប់របស់ខ្លួនបាន។

ពហុនិយម

ន. ជំនឿដែលអំណាចអាចចែករំលែករវាងគណបក្សមួយ ចំនួនបាន។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

ពហុធា

ន. ផ្នែកច្រើន, ផ្លូវច្រើន (ពាក្យប្រើក្នុងអក្ខរលេខសាស្ត្រ) :

គេត្រូវតែរកចំណោទនេះតាមវិធីផ្សេង ព្រោះជាចំណោទពហុធា។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

ពហិការ

ពហិការ

ន. វិធីរបស់រដ្ឋមួយដែលផ្តាច់ទំនាក់ទំនងខាងនយោបាយសេដ្ឋកិច្ចឬពាណិជ្ជកម្ម ដែលមានជាមួយនឹងរដ្ឋមួយទៀតឬជាមួយនឹងពលរដ្ឋនៃរដ្ឋនោះ ដើម្បីប្រឆាំងនឹងអំពើរបស់រដ្ឋនោះនិងដើម្បីជាការគាបសង្កត់ផង; អំពើរួមគ្នាមិនធ្វើកិច្ចការពាណិជ្ជកម្មជាមួយនឹងអ្នកណាម្នាក់ទៀត។

ពហិការ

ន. ការបញ្ឈប់គ្រប់ទំនាក់ទំនងជាមួយនឹងបុគ្គលក្រុមមនុស្សឬប្រទេសណាមួយដើម្បីគាបសង្កត់ឬសងសឹក។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

ពលសម្បទាន

ន. កម្លាំងដែលជំរុញបុគ្គលម្នាក់ឱ្យធ្វើអ្វីមួយ :

ការស្រេកឃ្លាន ជាពលសម្បទានដ៏ពិសេសនិងខ្លាំងក្លាមួយ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

ពលភាព

ន. កម្លាំង :

សូមឱ្យអក្សរសាស្ត្រខ្មែរមានពលភាពលើអក្សរសាស្រ្តបរទេស។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

ពលករ

ន. ប្រជាពលរដ្ឋខ្មែរទាំងពីរភេទដែលស្ថិតនៅគ្រប់ដំណាក់កាលទេសន្តរប្រវេសន៍ការងារ ចាប់ពីពេលចុះកិច្ចសន្យាសេវារកការងារឱ្យធ្វើ រហូតដល់ពេលធ្វើមាតុភូមិនិវត្តន៍។ ទន្ទឹមនឹងនេះ ក៏រាប់បញ្ចូលប្រជាពលរដ្ឋខ្មែរទាំងពីរភេទដែលទៅធ្វើកម្មសិក្សាផង និងធ្វើការងារផងនៅបរទេសហើយ មានកិច្ចសន្យាត្រឹមត្រូវ ដែលទទួលស្គាល់ដោយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

ផលិតករ

ន. អ្នកបង្កើតផល, អ្នកធ្វើឱ្យបានសម្រេចជាផល :

កសិករជាផលិតករសំខាន់ជាងគេបំផុតក្នុងលោក។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

Page 10 of 33
1 8 9 10 11 12 33