ច្រើនទៀត...

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
post

សទ្ទានុក្រមពាក្យថ្មី

និច្ចការ

ន. កិច្ចការដែលត្រូវធ្វើជានិច្ច, ការដែលត្រូវធ្វើជារៀងរាល់ពេល :

ការអានសៀវភៅ គឺជានិច្ចការរបស់ខ្ញុំ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

និគ្រោះ

ន. ការបង្ក្រាប, ការកម្ចាត់លែងឱ្យមានកម្លាំងចម្រើនទៅទៀត, ការផ្ចាញ់ផ្ចាលបង្ក្រាប។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

និក្ខិតភណ្ឌ

(ន.) ទឹកប្រាក់ដែលផ្ញើទុកនៅស្ថាប័នហិរញ្ញវត្ថុ, ប្រាក់តម្កល់។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

និក្ខេបករ

(ន.) អ្នកខ្ចីប្រាក់ហើយមានរបស់ទ្រព្យដាក់ធានា។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

និក្ខេបគាហកៈ

(ន.) ជនដែលបានឱ្យប្រាក់ទៅឱ្យនិក្ខេបករ ហើយទទួលបាន ផលប្រយោជន៍ប្រាតិភោគលើទ្រព្យសម្បត្តិដែលជានិក្ខេបនោះ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

និក្ខេបីយ

(គុ.) ដែលអាចដាក់បញ្ចាំបាន។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

និគមជន

(ន.) អ្នកដែលតាំងលើទឹកដីអាណានិគមដោយខ្លួនឯងផ្ទាល់ឬតាមរយៈឪពុកម្តាយនាំមក។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

និកម្មវេលា

(ន.) ពេលគ្មានការងារធ្វើ, សម័យអសកម្មភាពក្នុងឧស្សាហកម្ម​។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

និកម្មភាព

(ន.) បាតុភូតសេដ្ឋកិច្ចនៅក្នុងសង្គមដែលប្រជាពលរដ្ឋមួយចំនួនមានសមត្ថភាពការងារ ប៉ុន្តែស្ថិតនៅក្នុងសភាពមិនអាចរកការងារធ្វើបាន។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

នាវាវិចារី

(ន.) អ្នកធ្វើអាជីវកម្មជំនួញនាវា។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

Page 24 of 32
1 22 23 24 25 26 32