ច្រើនទៀត...

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
post

សទ្ទានុក្រមពាក្យថ្មី

ពិរុទ្ធជន

ពិរុទ្ធជន

ន. ជនដែលត្រូវគេប្តឹងជាបទអាជ្ញាដោយចោទថា បានប្រព្រឹត្តបទល្មើស ប៉ុន្តែអយ្យការទើបតែផ្ដើមចោទប្រកាន់ មិនទាន់ចោទប្រកាន់ជាស្ថាពរនៅឡើយទេ។

ពិរុទ្ធជន

ន. ជនដែលចៅក្រមស៊ើបអង្កេតកំពុងឃុំខ្លួនជាបណ្តោះអាសន្ន ដើម្បីស្រាវជ្រាវរកពស្តុតាង (ឧ. ឈ្មោះ កំពុងព្យាយាមលួចរត់ចេញពីកន្លែងកើតហេតុ(ឃាតកម្ម)។ ត្រូវនគរបាលយុត្តិធម៌ចាប់ឃាត់ខ្លួនបញ្ជូនមកអយ្យការៗក៏ធ្វើការផ្ដើមចោទប្រកាន់ (ហៅថាដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ) ទៅចៅក្រមស៊ើបអង្កេតៗក៏បានចេញដីកាឃុំខ្លួនឈ្មោះ ជា បណ្តោះអាសន្ន។ ឈ្មោះ នេះហៅថា ពិរុទ្ធជន។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

ពាណិជ្ជសញ្ញា

ន. សញ្ញាដែលបញ្ជាក់ដោយស្ថាប័នមានសមត្ថកិច្ចដើម្បី តាងឱ្យក្រុមហ៊ុនឬផលិតផលណាមួយ…។ ពាណិជ្ជសញ្ញា អាចជារូបភាព ពាក្យ ឬជាការបូកបញ្ចូលទាំងរូបភាពទាំងពាក្យ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

ពាណិជ្ជនីយកម្ម

ន. ការធ្វើពាណិជ្ជកម្ម។ ការដែលផលិតកររៀបចំដាក់លក់ផលិតផលថ្មីមួយនៅក្នុងទីផ្សារ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

ពាណិជ្ជកិច្ច

ន. លិខិតគតិយុត្តដែលស្ថិតនៅក្រោមវិធាននៃនីតិពាណិជ្ជកម្ម ដោយសារតែធម្មជាតិរបស់វាដូចជា ការទិញដើម្បីលក់ទៅវិញដោយសារតែរូបភាពរបស់វា ដូចជារូបិយាណត្តិឬដោយសារតែឋានៈរបស់ម្ចាស់លិខិត ជាពាណិជ្ជករ :

ការទិញរូបិយាណត្តិដើម្បីលក់វិញ, កិច្ចការជំនួញរបស់ពាណិជ្ជករជាពាណិជ្ជកិច្ច។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

ពហុវប្បធម៌

គុ. ដែលមានពាក់ព័ន្ធនឹងវប្បធម៌ខុសៗគ្នាជាច្រើន។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

ពហុវប្បកម្ម

ន. ការដាំដំណាំចម្រុះច្រើននៅពេលតែមួយក្នុងតំបន់ណាមួយ​។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

ពហុភាព

ន. សំឡេងភាគច្រើនដោយប្រៀប។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

ពហុភាគី

ន. ផ្នែកឬភាគីច្រើនដូចជា ក្នុងការពិភាក្សាឬការព្រមព្រៀង​។ ពហុភាគីនិយម គឺជាទ្រឹស្តីដែលចែងថា ប្រទេសនានាគួរធ្វើការងារការបរទេសរបស់ខ្លួនដោយព្រមទទួលការផ្តល់យោបល់ឬការចូលរួមពីប្រទេសឯទៀតៗ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

ពហុបទី

ន. សត្វដែលមានជើងច្រើន :

ម្រើមព្រះក្តី, ក្អែបក្តី ឈ្មោះថាពហុបទី។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

ពហុបច្ចេកទេស

ន. តិកនិកចម្រុះគ្រប់បែបយ៉ាង, វិជ្ជាពិសេសទូទៅ :

អ្នកប្រាជ្ញខ្មែរយើងចេះនូវពហុបច្ចេកទេសខ្លះដែរ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

Page 9 of 32
1 7 8 9 10 11 32