ច្រើនទៀត...

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
post

ព្យាកុលភាព

ព្យាកុលភាព

ន. ភាពច្រឡូកច្រឡំគ្នា, ការឥតរបៀបរៀបរយ។ មនុស្សម្នាក់ ជាកូនបំណុលផង ជាម្ចាស់បំណុលផង នៃជនតែម្នាក់ ហៅថា ព្យាកុលភាព :

ប្រទេសណាមានពលរដ្ឋបានរំលោភច្បាប់ ប្រទេសនោះតែងតែជួបប្រទះនូវព្យាកុលភាពជានិច្ច។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

ព្យាបាលិត

ន. ក្មេងដែលកំព្រាឪពុកម្តាយ ហើយនៅក្រោមអាណាព្យាបាលរបស់ជនដទៃ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

ព្យាសកម្ម

ន. វិធីសាស្ត្រនិងបទបញ្ញត្តិនៃការងារ ក្រិតខ្នាតឧបករណ៍ មាត្រាសាស្ត្រ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

ព្រះរាជក្រឹត្យ

ន. សេចក្តីសម្រេចរបស់ព្រះមហាក្សត្រ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

ព្រះសង្ហារ

ន. ត្រាសម្រាប់ស្តេចសោយរាជ្យ :

គេបានប្រថាប់ព្រះសង្ហារលើព្រះហស្តលេខារបស់ព្រះអង្គ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

ព្រឹទ្ធបុរស

ព្រឹទ្ធបុរស

ន. នាយកមហាវិទ្យាល័យ :

ព្រឹទ្ធបុរសមហាវិទ្យាល័យវិទ្យាសាស្រ្ត​។

ព្រឹទ្ធបុរស

ន. សមាជិកដែលមានអតីតភាពយូរយារជាងគេក្នុងមុខងារខ្លះ :

ព្រឹទ្ធបុរសនៃអង្គទូត។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

Page 3 of 3
1 2 3