ច្រើនទៀត...

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
post

សទ្ទានុក្រមពាក្យថ្មី

មូលធនិក

ន. អ្នកដែលកាន់លទ្ធិមូលធននិយម, អ្នកដែលប្រកាន់យកប្រាក់ជាធំ, នាយទុន :

ជនជាតិបារាំងខ្លះជាមូលធនិកពេញទី។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

មូលធននីយកម្ម

មូលធននីយកម្ម

ន. ការផ្តល់ទុនទៅឱ្យក្រុមហ៊ុនណាមួយផ្សេងទៀត។

មូលធននីយកម្ម

ន. រចនាសម្ពន្ធនៃមូលធនរបស់ក្រុមហ៊ុនឬស្ថាប័នណាមួយដែលនៅក្នុងនោះ មូលធនត្រូវបានបែងចែកជាមូលធនបានមកពីភាគហ៊ុននិងមូលធនបានមកពីការខ្ចីបុល។ ជាបន្តទៅទៀត មូលធនដែលបានមកពីភាគហ៊ុន ត្រូវបានបែងចែកទៅជាមូលធនភាគហ៊ុនធម្មតានិងភាគហ៊ុនអនុគ្រោះ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

មូលធននិយម

ន. លទ្ធិប្រកាន់យកប្រាក់ជាធំ, លទ្ធិនិយមតែអ្នកមាន :

គេថាសហរដ្ឋអាម៉េរិកប្រកាន់នូវមូលធននិយម។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

មូលទោស

ន. ទោសដាក់ពន្ធនាគារនិងទោសពិន័យ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

មាត្រសាស្ត្រ

ន. វិទ្យាសាស្ត្រនិងការគ្រប់គ្រងទម្ងន់និងរង្វាស់រង្វាល់។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

មាត្រដ្ឋាន

ន. ការបំប្រួញដោយត្រឹមត្រូវតាមខ្នាត, ការប្រមាណតាមកំណត់រង្វាស់ខ្នាត :

នៅក្នុងផែនទីនេះ មានមាត្រដ្ឋាន១/១ ០០០។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

មណ្ឌលវារីចណ៍

ន. មណ្ឌលសម្រាប់លេងទឹក, កន្លែងគេងូតទឹកកម្សាន្ត។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

មជ្ឈន្តិកៈ

គុ. ដែលអាចកែប្រែជារបៀបថ្មីបាន, ដែលអាចកាឡៃបាន :

នយោបាយប្រទេសខ្លះជានយោបាយមជ្ឈន្តិកៈ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

មជ្ឈត្តភាព

ន. ភាពជាអ្នកកណ្តាល, ភាពជាអាជ្ញាកណ្តាល :

ចៅក្រមត្រូវតែមានមជ្ឈត្តភាពក្នុងការដោះស្រាយវិវាទ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

មជ្ឈត្តការ

ន. ការផ្សះផ្សាវិវាទដោយប្រើប្រាស់វេទិកាមជ្ឈត្តកម្ម ហើយអាចស្ថិតនៅក្នុងឬនៅក្រៅក្របខណ្ឌនៃការគ្រប់គ្រងរបស់ស្ថាប័នផ្សះផ្សាអចិន្ត្រៃយ៍។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

Page 6 of 33
1 4 5 6 7 8 33