ខន្ធុប្បាទកម្ម
(ន.) ការផ្គុំបញ្ចូលក្នុងអង្គការណាមួយ។
♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

ក្រុមប្រឹក្សាភិបាល
(ន.) ក្រុមប្រឹក្សាដែលមានសមាជិកជាតំណាងម្ចាស់ភាគហ៊ុន ហើយតែងតាំងដោយលក្ខន្តិកៈឬមហាសន្និបាតនៃក្រុមហ៊ុនណាមួយ ដើម្បីដឹកនាំការងាររបស់ក្រុមហ៊ុននោះ។ ក្រុមប្រឹក្សាភិបាលអាចមានក្នុងក្រុមហ៊ុន សមាគមអង្គការមិនមែនរដ្ឋាភិបាល ធនាគាររដ្ឋឬឯកជន ស្ថាប័នហិរញ្ញវត្ថុ។
♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)
កាលានិករណ៍
(ន.) ការអនុវត្តអ្វីមួយមុនពេលដែលបានគ្រោងទុក; ការគិតទុកពីព្រឹត្តិការណ៍នៅពេលអនាគត :
ឧ. កាលាទិករណ៍នៃការទូទាត់ប្រាក់ចំណេញ។
♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)
ការិយាធិបតេយ្យ
(ន.) ប្រព័ន្ធរដ្ឋបាលរបស់អង្គភាពមួយដែលតាមរយៈប្រព័ន្ធនេះ ការបែងចែកការងារត្រូវបានគេរៀបចំជាឋានានុក្រម ដើម្បីអនុវត្ត ភារកិច្ចជំនាញដោយឈរលើមូលដ្ឋាននៃវិធានផ្ទៃក្នុង ព្រមទាំងនីតិវិធីរបស់អង្គភាពនេះ។ ពាក្យនេះត្រូវបានគេប្រើសំដៅទៅលើរដ្ឋបាលរបស់រដ្ឋាភិបាល និងជាពិសេសចំពោះមន្ត្រីរាជការនៅក្នុងជួររដ្ឋាភិបាល ព្រមទាំងមន្ត្រីបម្រើសេវាសាធារណៈផ្សេងៗ។ តាមន័យអវិជ្ជមានគេតែងប្រើពាក្យនេះដើម្បីសម្គាល់ប្រព័ន្ធរដ្ឋបាលសាំញ៉ាំ អនុញ្ញាតឱ្យមន្ត្រីរាជការឆ្លៀតយកអំណាចដែលរដ្ឋប្រគល់ឱ្យ ទៅបម្រើបុព្វសិទ្ធិផ្ទាល់ខ្លួន ដែលនាំឱ្យប៉ះពាល់ដល់ប្រយោជន៍ របស់អ្នកដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន :
ឧ. នៅសហរដ្ឋអាម៉េរិក ការិយាធិបតេយ្យនេះបានរីកដុះដាល ដែលធ្វើឱ្យខូចប្រយោជន៍របស់វណ្ណៈអធន ហើយបានដកហូតយកអំណាចពីវណ្ណៈនេះ។
♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)
កសិពាណិជ្ជកម្ម
(ន.) ឧស្សាហកម្មមួយដែលទាក់ទងនឹងការផលិតនិងការ លក់ផលិតផលផលិតកម្ម ជាពិសេសគ្រប់គ្រងដោយក្រុមហ៊ុនធំៗ។ ជាទូទៅ កសិពាណិជ្ជកម្ម មាននៅក្នុងបណ្ដាប្រទេសអភិវឌ្ឍដែលផ្ទុយទៅនឹងបែបផែនផលិតកម្មរបស់កសិករ។
ឧ. ដំណាំកៅស៊ូ, ដំណាំដូងប្រេង…។
♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)
កសិផល
(ន.) ផលដែលបានមកពីកសិកម្ម។ ផលិតផលទាំងនោះរួមមាន :
១- ផលដំណាំដែលបានដាំដុះកំពុងលូតលាស់ឬផលដំណាំដែលត្រូវដាំដុះ
២- ទំនិញជលផលដែលផលិតក្នុងប្រតិបត្តិការវារីវប្បកម្ម
៣- សត្វចិញ្ចឹមគ្រប់ប្រភេទរាប់ទាំងកូនសត្វកើតហើយឬមិនទាន់កើត
៤- ទំនិញផ្គត់ផ្គង់ដែលប្រើឬផលិតនៅក្នុងប្រតិបត្តិការកសិកម្ម
៥- ផលដំណាំដែលប្រមូលបានឬផលដែលទទួលបានពីសត្វចិញ្ចឹមគ្រប់ប្រភេទហើយមិនទាន់កែច្នៃ។
♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)
កម្មសិទ្ធិករ
(ន.) ម្ចាស់កម្មសិទ្ធិ, អ្នកដែលមានសិទ្ធិប្រើប្រាស់សិទ្ធិអាស្រ័យផលនិងសិទ្ធិចាត់ចែងលើវត្ថុណាមួយ ។
♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)
(ន. ឬ គុ.) អ្នករៀនធ្វើការ, មន្ត្រីបម្រុងរាជការ; ដែលនៅក្នុងពេលរៀនធ្វើការ, ដែលនៅជាមន្ត្រីបម្រុងរាជការ :
ឧ. លោកសុខ ជាលេខាធិការកម្មសិក្សាការីនៃមន្ទីរអប់រំ
យុវជន និងកីឡា ខេត្តកំពង់ស្ពឺ។
♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)
កតាវសាន
(ន.) សំណុំរឿងទូទៅដែលគេដាក់ជូនតុលាការជំនុំជម្រះ។
♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)
កតិកាភេទ
(ន.) ការរំលាយកិច្ចសន្យាចោល, កិរិយាបដិសេធកិច្ចសន្យាណាមួយចោល ដោយមកពីកិច្ចសន្យានោះមានវិការៈទៅដល់ឫសគល់នៃការព្រមព្រៀងគ្នា, ការបដិសេធកិច្ចសន្យាលក់ដោយមកពីការលក់វត្ថុណាមួយថោកជាងពាក់កណ្ដាលនៃថ្លៃដែលត្រូវលក់ក្នុងពេលនោះ :
ឧ. មានតែអ្នកលក់អចលនវត្ថុទេដែលប្តឹងសុំកតិកាភេទ
បាន ។