ច្រើនទៀត...

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
post

សទ្ទានុក្រមពាក្យថ្មី

យតិភាព

ន. ភាពជាអ្នកខំខ្នះខ្នែង, ភាពរវៀសរវៃ :

អ្នកប្រាជ្ញមានយតិភាពគួរឱ្យសរសើរ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

មោឃភាព

មោឃភាព

ន. សភាពនៃលិខិតគតិយុត្តត្រឹមត្រូវតាមច្បាប់ណាមួយដែលក្លាយទៅជាគ្មានប្រសិទ្ធភាព ដោយសារមានហេតុការណ៍មួយបានកើតឡើង ក្រោយពេលបានបង្កើតលិខិតនោះ :

មតកសាសន៍បណ្តាំអ្នកដែលស្លាប់ទៅហើយ ត្រូវចាត់ទុកជាគ្មានតម្លៃបើអច្ចយទានលាភី គឺអ្នកទទួលអំណោយពីអ្នកដែលស្លាប់ទៅបានស្លាប់ មុនអ្នកធ្វើមតកសាសន៍ ពោលគឺជាអ្នកផ្តល់មតកសាសន៍នេះឈ្មោះហៅថា មោឃភាពមតកសាសន៍។

មោឃភាព

ន. ទណ្ឌកម្មដែលប្រកាសដោយចៅក្រមលុបបំបាត់ចោលជាប្រតិសកម្មនូវលិខិតគតិយុត្តណាដែលបានបំពេញតាមលក្ខខណ្ឌច្បាប់កំណត់ :

មោឃភាពនៃកិច្ចសន្យាដោយអសមត្ថភាពនៃភាគីណាម្នាក់។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

មោឃកម្មការ

ន. ការលុបចោលជាប្រតិសកម្ម ពោលគឺការលុបចោលដែលមានអានុភាពថយក្រោយនូវលិខិតគតិយុត្តណាមួយ ដោយមកពីការមិនគោរពតាមនូវលក្ខខណ្ឌនៃការបង្កើតលិខិតនោះ។ មោឃកម្មការនេះ ជួនកាល មានអានុភាព លើកលែងគូភាគីឱ្យផុតពីការអនុវត្តនូវកាតព្វកិច្ចទាំងអស់ ជួនកាល បង្ខំឱ្យគូភាគីប្រគល់សងគ្នាទៅវិញទៅមកនូវអ្វីៗដែលខ្លួនបានទទួល។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

មូលសាស្ត្រ

ន. គោលការណ៍, វិធានទូលំទូលាយឬទ្រឹស្ដីដែលផ្តល់នូវមូលដ្ឋានឬប្រភពដើមគំនិតដើមដែលគួរសន្និដ្ឋានថាជាមូលដ្ឋានឬច្បាប់។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

មូលរូប

ន. អ្វីជាគំរូដែលទុកសម្រាប់ធ្វើការ, រូបគំរូដែលគេត្រូវធ្វើតាម :

នៅការិយាល័យសាលាក្រុងភ្នំពេញមានតាំងនូវមូលរូបជាច្រើន។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

មូលប្បទានបត្រ

ន. ក្រដាសឬលិខិតសម្គាល់សម្រាប់បើកប្រាក់ពីធនាគារ, ក្រដាសជាតំណាងក្រដាសប្រាក់របស់ធនាគារ :

ធនាគារបានឱ្យមូលប្បទានបត្រមួយសន្លឹកដល់ខ្ញុំដែលមានតម្លៃជាប្រាក់៥លានរៀល​។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

មូលបទ

ន. បុព្វហេតុដែលគេរៀបរាប់នៅខាងមុខច្បាប់ឬប្រកាសណាមួយ :

សេចក្តីទាំងអស់នេះ ជាមូលបទរបស់ក្រសួងសង្គមកិច្ច។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

មូលបត្រ

ន. ឯកសារបញ្ជាក់ច្បាប់កម្មសិទ្ធិ(មូលបត្រកម្មសិទ្ធិ)ឬឥណទេយ្យ ផលបត្រពាណិជ្ជកម្ម បណ្ណរតនាគារ សញ្ញាបណ្ណភាគហ៊ុន។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

មូលធនិក

ន. អ្នកដែលកាន់លទ្ធិមូលធននិយម, អ្នកដែលប្រកាន់យកប្រាក់ជាធំ, នាយទុន :

ជនជាតិបារាំងខ្លះជាមូលធនិកពេញទី។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

មូលធននីយកម្ម

មូលធននីយកម្ម

ន. ការផ្តល់ទុនទៅឱ្យក្រុមហ៊ុនណាមួយផ្សេងទៀត។

មូលធននីយកម្ម

ន. រចនាសម្ពន្ធនៃមូលធនរបស់ក្រុមហ៊ុនឬស្ថាប័នណាមួយដែលនៅក្នុងនោះ មូលធនត្រូវបានបែងចែកជាមូលធនបានមកពីភាគហ៊ុននិងមូលធនបានមកពីការខ្ចីបុល។ ជាបន្តទៅទៀត មូលធនដែលបានមកពីភាគហ៊ុន ត្រូវបានបែងចែកទៅជាមូលធនភាគហ៊ុនធម្មតានិងភាគហ៊ុនអនុគ្រោះ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

Page 5 of 32
1 3 4 5 6 7 32