ច្រើនទៀត...

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
post

សទ្ទានុក្រមពាក្យថ្មី

រចនាសម្ព័ន្ធ

ន. រូបរាង, គ្រឿងការកសាង, អ្វីដែលរចនារួមគ្នា :

ឆ្អឹងដែលប្រទាក់ប្រទងគ្នាក៏គេហៅថា រចនាសម្ព័ន្ធ ដែរ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

រចនាបថ

រចនាបថ

ន. បែបបទឬរបៀបពិសេសនៃបុគ្គលម្នាក់ៗដែលសម្តែងឡើងជាទូទៅក្នុងការនិពន្ធ ក្នុងការត្រាប់តាមរចនាបថរបស់អ្នកនិពន្ធណាមួយ ។

រចនាបថ

ន. ទម្រង់ភាសាសម្រាប់សកម្មភាពមជ្ឈដ្ឋានឬក្នុងក្រុមសង្គមណាមួយ : រចនាបថរដ្ឋបាល

រចនាបថ

ន. ទឹកដៃសិល្បៈសម្រាប់បង្ហាញឱ្យឃើញលក្ខណៈផ្ទាល់ របស់សិល្បករសម័យកាលឬសម្រាប់ប្រទេសណាមួយ : រចនាបថភ្នំដា; រចនាបថរ៉ូម៉ាំង


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

រង្គមណ្ឌល

ន. កន្លែងរបាំ, កន្លែងច្រៀងរាំ, មន្ទីរពិសោធដែលមានថ្នាក់អង្គុយជាថ្នាក់ :

នៅក្នុងវិទ្យាល័យស៊ីសុវត្ថិមានរង្គមណ្ឌលពីរកន្លែង​។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

រង្គដ្ឋាន

ន. បន្ទប់ធំក្នុងសកលវិទ្យាល័យឬសាលារៀនធំដែលមានធ្វើជាថ្នាក់ៗសម្រាប់អង្គុយស្តាប់ឧទ្ទេសរបស់សាស្ត្រាចារ្យឬគ្រូបង្រៀនរួម។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

យោព្វនកម្ម

ន. ភាពមើលទៅឃើញនៅក្មេង, ការធ្វើឱ្យនៅក្មេង, ការធ្វើ ឱ្យក្មេង :

អ្នកប្រាជ្ញវិទ្យាសាស្រ្តសព្វថ្ងៃនេះកំពុងរិះរកនូវវិធីធ្វើយោព្វនកម្មដល់មនុស្សទូទៅ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

យោធាប្រតិពទ្ធ

ន. ការចូលចិត្តក្នុងភាពជាទាហាន, សេចក្តីស្មគ្រខាងធ្វើជាទាហាន :

ប្រជាជនខ្មែរគួរបង្កើតយោធាប្រតិពទ្ធគ្រប់គ្នាកាលបើមានសង្គ្រាម។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

យោធពលខេមរភូមិន្ទ

ន. កងកម្លាំងទាហានរបស់ខ្មែរដែលស្ថិតនៅជុំវិញព្រះរាជាណាចក្រកម្ពុជា :

កងយោធពលខេមរភូមិន្ទមានទាហានស្មោះជាដរាប។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

យុទ្ធនីតិ

ន. ក្បួនច្បាប់ខាងវិធីច្បាំង, ច្បាប់ដែលគេប្រកាសឡើងក្នុងគ្រាដែលប្រទេសមានសង្គ្រាម :

នាយទាហានខ្លះពុំសូវចេះនូវយុទ្ធនីតិឡើយ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

យុត្តិសាស្ត្រ

ន. វិធីសាស្ត្រខាងច្បាប់, ការសិក្សាអំពីច្បាប់និងទស្សនវិជ្ជាខាងច្បាប់, វិធីដែលខាងសាលាជម្រះក្តីធ្លាប់បានជំនុំជម្រះក្តីឬសម្រេចកន្លងទៅ ទម្លាប់ដែលធ្វើដោយសាលាជម្រះក្តី ដើម្បីអនុវត្តនូវវិធានណាមួយតាមរបៀបមួយពិតប្រាកដ, ការដោះស្រាយស្របគ្នាឬសេចក្តីសម្រេចប្រហាក់ប្រហែលគ្នារបស់សាលាជម្រះក្តីលើបញ្ហាច្បាប់។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

យុត្តិនិសេធ

ន. យុត្តិនិសេធជាប្រភេទបទល្មើសមួយដែលប្រព្រឹត្តដោយ ចៅក្រមនៅពេលបំពេញមុខងារជាសាធារណៈ។ កាលដែលចៅក្រមប្រកែកមិនព្រមជំនុំជម្រះរកយុត្តិធម៌ឱ្យគូភាគីក្តី ទោះបីបើមានការឈ្លៀសពីរដ្ឋមន្ត្រីក្រសួងយុត្តិធ៏ក៏ដោយ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

Page 3 of 32
1 2 3 4 5 32