ច្រើនទៀត...

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
post

និបេតិជន

និបេតិជន

ន. បុគ្គលដែលគ្មានសញ្ជាតិ ពីព្រោះជននោះបានបោះបង់សញ្ជាតិរបស់ខ្លួនឬត្រូវបានតុលាការប្រកាសដកសញ្ជាតិចេញ ហើយពុំទាន់បានទទួលសញ្ជាតិថ្មីពីរដ្ឋណាមួយទៀតនៅឡើយ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

និមុត្តិបណ្ណ

ន. ចំណារនិងហត្ថលេខាដែលម្ចាស់បំណុលបានចុះលើលិខិតមួយសម្រាប់ឱ្យកូនបំណុលទុកជាពស្តុតាងថាបានសងបំណុលរួចហើយ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

និយ័ត

គុ. ដែលទៀងទាត់, ដែលមានជារៀងរាល់ពេល :

ខ្ញុំតែងតែទៅធ្វើការរាល់ថ្ងៃជាទម្លាប់និយ័តរបស់ខ្ញុំ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

និយតកម្ម

និយតកម្ម

ន. ការធ្វើឱ្យទៀងទាត់, ការធ្វើឱ្យមានភាពទៀងទាត់ឡើង : សិស្សម្នាក់បានសូមសាលាក្រុងឱ្យធ្វើនិយតកម្មលើលិខិតរបស់ខ្លួន​។

និយតកម្ម

ន. ការធ្វើលិខិតគតិយុត្តឬលិខិតនីតិវិធីណាមួយដែលមិនស្របច្បាប់ឱ្យមានភាពស្របទៅនឹងបញ្ញត្តិច្បាប់ ដែលនាំឱ្យលិខិតនោះមានលក្ខណៈត្រឹមត្រូវអាចយកទៅអនុវត្តបាន។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

និយតករ

ន. វត្ថុឬអ្វីៗដែលអាចត្រួតពិនិត្យឬកែតម្រូវអ្វីមួយជាប្រចាំ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

និយតភាព

ន. ភាពដ៏ទៀងទាត់, ភាពដ៏ពិតប្រាកដ :

ដោយសារនិយតភាពក្នុងកិច្ចការរបស់លោក ទើបបានជាលោក មានកេរ្តិ៍ឈ្មោះល្បីល្បាញ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

និយាម

និយាម

ស្តង់ដាឬគំរូដែលគេទទួលស្គាល់ជាទូទៅ។ ស្តង់ដាឬកម្រិត រង្វាស់អាកប្បកិរិយាឬបំណិន ដែលគេទទួលស្គាល់ជាទូទៅក្នុងសហគមន៍ឬសង្គមមួយ :

ភេរវកម្មជាការរំលោភលើនិយាមរបស់សង្គមដែលមានអរិយធម៌។

និយាម

ន. លក្ខណវិនិច្ឆ័យឬគោលការណ៍កំណត់ប្រភេទទំនិញ ត្រូវកំណត់ប្រភេទទំនិញ ត្រូវផលិតឬលក្ខខណ្ឌបច្ចេកទេសផលិតកម្ម :

និយាមផលិតភាព គឺផលិតភាពមធ្យមនៃសាខាសេដ្ឋកិច្ចណាមួយ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

និរប្រវេសន៍

Fr. Émigration
En. Emigration

ន. ការចេញទៅតាំងនៅប្រទេសក្រៅ។


ដកស្រង់ចេញពី "ព្រះរាជក្រម ច្បាប់ស្តីពីការអនុម័តយល់ព្រមលើធម្មនុញ្ញអង្គការអន្តរជាតិទេសន្តរប្រវេសន៍"

និរប្រវេសន្ត ឬ និរប្រវេសន្តី

ន. ជនដែលចេញទៅតាំងនៅប្រទេសក្រៅ។

Fr. Émigrant, ante adj. et n. Qui émigre, en parlant d’une personne. Populationémigrante, © Hachette Livre, 1998,

En. Emigrant: One person who leaves his or her country for any reason with the intentto establish a permanent residence elsewhere, Black’s Law dictionary, 1999.


ដកស្រង់ចេញពី "ព្រះរាជក្រម ច្បាប់ស្តីពីការអនុម័តយល់ព្រមលើធម្មនុញ្ញអង្គការអន្តរជាតិទេសន្តរប្រវេសន៍"

និរាករ

កិ. លុបចោល, លែងឱ្យប្រើតទៅទៀត, ទុកជាឥតបានការ, លែងមានអានុភាពអនុវត្តតទៅទៀត។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

Page 4 of 6
1 2 3 4 5 6