ច្រើនទៀត...

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
post

និរាករណ៍

និរាករណ៍

ន. អានុភាពតែសម្រាប់ទៅថ្ងៃអនាគតមានន័យថា លិខិតដែលត្រូវបាននិរាករ លែងមានអានុភាពអនុវត្តចាប់គិតពីថ្ងៃលុបទៅអនាគតប៉ុណ្ណោះ។ និរាករណ៍មានពីរប្រភេទ :

១- និរាករណ៍ដោយច្បាស់លាស់ : ប្រសិនបើមានបញ្ជាក់នៅក្នុងបទបញ្ជាថ្មីថា បទបញ្ជាណាមួយត្រូវនិរាករ។

២- និរាករណ៍ដោយតុណ្ហភាព : ការលុបបទបញ្ជាមុនតាមរយៈការចេញបទបញ្ជាថ្មីជំនួស។ មានន័យថា បទបញ្ជាចាស់ដែលមានបញ្ញត្តិផ្ទុយនឹងបទបញ្ជាថ្មី ត្រូវនិរាករដោយស្ងាត់ស្ងៀមឬដោយតុណ្ហីភាព។ ការលុបចោល, ការមិនឱ្យអនុវត្តតទៅទៀត, ការប្រកាសលែងឱ្យប្រើច្បាប់ដែលមានពីមុន មកដោយសារតែមានច្បាប់ថ្មីមួយទៀតមកជំនួស។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

និរុត្តិវិទ្យា

ន. វិទ្យាសាស្ត្រសិក្សាអំពីធម្មជាតិរបស់ពាក្យ ជាពិសេសលើ ការវិវត្តរបស់ពាក្យភាសា, ការសិក្សាអំពីអត្ថបទអក្សរសិល្ប៍ ឯកសារសរសេរ ដែលមានទំនាក់ទំនងទៅនឹងអរិយធម៌ឬអ្នកនិពន្ធណាមួយ ព្រមទាំងសិក្សាអំពីដើមកំណើតពាក្យនិងទំនាក់ទំនងទាំងឡាយរបស់ពាក្យទាំងនោះ :

អ្នកឯកទេសខាងឯកទេសផ្នែកនិរុត្តិវិទ្យា។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

និវត្តជន

ន. បុរសឬស្ត្រីដែលស្ថិតក្នុងវ័យចូលនិវត្តន៍, អ្នកដែលត្រូវឈប់សម្រាកពីការងារ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

និវេទន៍

ន. សេចក្តីថ្លែង, សេចក្តីប្រកាស។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

និវេទនបណ្ណ

ន. បញ្ជីរាយមុខទំនិញក្នុងការដឹកជញ្ជូនតាមនាវាឬតាម មធ្យោបាយផ្សេងទៀត។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

និស្ថាបនា

កិ. រុះរើចេញ, បំផ្លាញឱ្យខូច : ការផ្សំផ្គុំកើតជារូបរាងឡើងជាកិច្ចលំបាកពេក ប៉ុន្តែបើនិស្ថាបនាវិញគឺងាយបំផុត។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

និស្សន្ទវត្ថុ

ន. របស់ដែលក្លាយមកពីរបស់ដទៃ :

អង្ករគឺជានិស្សន្ទវត្ថុដែលក្លាយមកពីស្រូវ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

នីតិរដ្ឋ

ន. រដ្ឋអាស្រ័យច្បាប់, រដ្ឋមានប្រព័ន្ធច្បាប់, រដ្ឋមានការ​អនុវត្ត​ច្បាប់និងការគោរពច្បាប់ដោយពេញលេញ មានប្រព័ន្ធទទួលខុសត្រូវនិងយុត្តិធម៌ជាក់លាក់។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

នីត្យានុកូល

គុ. ដែលត្រឹមត្រូវតាមច្បាប់, ដែលអនុលោមតាមច្បាប់, ដែលកើតមកពីច្បាប់, ដែលច្បាប់តាក់តែងមក, ដែលអនុញ្ញាតដោយច្បាប់។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

នីត្យានុកូលកម្ម

ន. នីតិវិធីដែលមន្ត្រីរាជការណាម្នាក់បានបញ្ជាក់ទទួលស្គាល់ថា ហត្ថលេខាទាំងឡាយលើលិខិតមួយត្រឹមត្រូវតាមច្បាប់ :

នីត្យានុកូលកម្មសំបុត្រកំណើតឬសញ្ញាបត្រ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

Page 5 of 6
1 3 4 5 6