ច្រើនទៀត...

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
post

និគមជន

និគមជន

(ន.) អ្នកដែលតាំងលើទឹកដីអាណានិគមដោយខ្លួនឯងផ្ទាល់ឬតាមរយៈឪពុកម្តាយនាំមក។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

និគ្រោះ

ន. ការបង្ក្រាប, ការកម្ចាត់លែងឱ្យមានកម្លាំងចម្រើនទៅទៀត, ការផ្ចាញ់ផ្ចាលបង្ក្រាប។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

និច្ចការ

ន. កិច្ចការដែលត្រូវធ្វើជានិច្ច, ការដែលត្រូវធ្វើជារៀងរាល់ពេល :

ការអានសៀវភៅ គឺជានិច្ចការរបស់ខ្ញុំ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

និច្ចលនិយម

ន. ការប្រកាន់នូវរបៀបមិនកម្រើក, លទ្ធិប្រកាន់យកការមិន កម្រើកឬផ្លាស់ប្តូរទៅជាប្រការណានីមួយ :

អ្នកសច្ចំខន្តីគេហៅថា អ្នកប្រកាន់និច្ចលនិយមក៏បាន។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

និច្ចលភាព

ន. ភាពមិនកម្រើក, ភាពឥតរញ្ជួយ, ភាពឥតរង្គើ, ភាពគ្មាន ចលនា។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

និដ្ឋិតកម្ម

ន. កិច្ចការដែលគេធ្វើសម្រេចហើយ, ការដែលគេធ្វើរួចហើយ :

បូជនីយដ្ឋានឯករាជ្យជិតបានដល់និដ្ឋិតកម្មហើយ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

និទាយាទភាព

ន. ស្ថានភាពនៃមត៌កដែលគ្មានទាយាទទទួល ហើយដែល មត៌កនោះនឹងក្លាយទៅជាប្រយោជន៍របស់រដ្ឋ :

និទាយាទភាពរបស់បុគ្គលដែលគ្មានបងប្អូនកូនចៅសាច់ញាតិ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

និទ្ទណ្ឌភាព

ន. ការអាចប្រើប្រាស់តួនាទីឬមុខតំណែងរបស់អ្នកណាម្នាក់ ដើម្បីគេចវះពីការដាក់ទោស ដែលកើតឡើងដោយអំពើខុសច្បាប់ឬដោយការបំពានទៅលើសិទ្ធិអ្នកដទៃ។ ការគ្មានដាក់ទោស។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

និទ្ធនភាព

ន. ធនក្ស័យនៃពាណិជ្ជករដោយកំហុសនានា, ប្រធានជាហេតុនាំឱ្យឥណទាយកលែងជឿទុកចិត្តក្នុងកិច្ចប្រាស្រ័យ។ ភាពពុំមានលទ្ធភាពបង់ប្រាក់សំណងទៅម្ចាស់បំណុលរបស់ពាណិជ្ជករ បន្ទាប់ពីគេបានប្រព្រឹត្ត បទល្មើសណាមួយមក :

ពាណិជ្ជករម្នាក់បានរត់ពន្ធទំនិញខុសច្បាប់រដ្ឋ ហើយត្រូវភ្នាក់ងារ មានសមត្ថកិច្ចចាប់យកទំនិញទាំងអស់។ ពេលនោះគាត់គ្មាននៅសល់ទុនទៀតទេ មិនតែប៉ុណ្ណោះគាត់ថែមទាំងជំពាក់បំណុលគេទៀត ស្ថានភាពនេះ គេហៅថា និទ្ធនភាព។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

និន្នវារណ៍

និន្នវារណ៍

ន. ការហាមឃាត់របស់រដ្ឋមិនឱ្យនាវាបរទេសចេញពីកំពង់ផែរបស់ខ្លួន។

និន្នវាណ៍

ន. ការហាមឃាត់មិនឱ្យនាំចេញនូវទំនិញខុសច្បាប់មួយចំនួនដូចជាគ្រឿងអាវុធនិងគ្រាប់រំសេវឬគ្រឿងញៀនឆ្ពោះទៅកាន់រដ្ឋណាមួយជាកំណត់។ និន្នវារណ៍អាចអនុវត្តបានទាំងនៅពេលមានសង្គ្រាមទាំងនៅពេលមានសន្តិភាព។ នៅពេលមានសង្គ្រាម ការអនុវត្តនិន្នវារណ៍មានទម្រង់ជាការរាំងខ្ទប់សេដ្ឋកិច្ច។ នៅពេលមានសន្តិភាព គេអនុវត្តនិន្នវារណ៍ជាមធ្យោបាយ ដើម្បីគាបសង្កត់នយោបាយនិងសេដ្ឋកិច្ចចំពោះប្រទេសមួយផ្សេងទៀត ។ ការហាមឃាត់ជាបណ្តោះអាសន្នមិនឱ្យនាវាចេញពីកំពង់ផែ; ការហាមមិន ឱ្យផ្សាយ; ការរឹបអូស។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

Page 3 of 6
1 2 3 4 5 6