ច្រើនទៀត...

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
post

ប្រជាសិទ្ធិ

ប្រជាសិទ្ធិ

ន. សេចក្តីសម្រេចរបស់ប្រជារាស្ត្រ, សេចក្តីព្រមព្រៀងរបស់រាស្ត្រ :

ដោយមានប្រជាសិទ្ធិអំពីរាស្ត្រអ្នកស្រុកស្ទោងទើបបានជាលោកថា បានជាប់ជាតំណាងរាស្ត្រ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

ប្រតិបក្ស

ន. អ្នកដែលប្រឈមមុខដាក់គ្នាទៅវិញទៅមកក្នុងទំនាស់។ អាចហៅបានថា គូប្រឆាំង, ភាគីជំទាស់, អ្នកមានជម្លោះ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

ប្រតិបត្តិការ

ន. ការងារដែលធ្វើ, អំពើដែលប្រព្រឹត្ត :

ទាហានមួយកងវរសេនាតូចបានទៅធ្វើប្រតិបត្តិការនៅប៉ែកខាងជើងនៃភ្នំប្រសិទ្ធិ៍។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

ប្រតិភូកម្ម

ន. ការផ្ទេរសមត្ថកិច្ចឱ្យអ្នកក្រោមឱវាទផ្ទាល់ប្រតិបត្តិការងារជំនួស។ ប្រតិភូកម្ម នេះមានពីរបែប :

១- ប្រតិភូកម្មអំណាច : ការរៀបចំយ៉ាងជាក់លាក់អំពីសមត្ថកិច្ចរវាងអាជ្ញាធររដ្ឋបាលទាំងឡាយ។ អ្នកដែលទទួល ប្រតិភូកម្ម នេះក្លាយជាម្ចាស់អំណាចដែលគេប្រគល់ឱ្យហើយ មានសិទ្ធិគ្រប់គ្រាន់ក្នុងការចេញសេចក្តីសម្រេចផ្សេងៗ។ អ្នកដែលបានប្រគល់ប្រតិភូកម្មនោះគឺបាត់សិទ្ធិក្នុងក្របខណ្ឌច្បាប់ ហើយគ្មានសិទ្ធិចេញសេចក្តីសម្រេចលើអ្វីដែលខ្លួនបានផ្ទេរនោះឡើយ។

២- ប្រតិភូកម្មហត្ថលេខា : បែបបទមួយក្នុងការបែងចែកតួនាទីដើម្បីចេញសេចក្តីសម្រេច។ អ្នកដែលទទួលប្រតិភូកម្មមានសិទ្ធិចេញសេចក្តីសម្រេចក្នុងនាមអ្នកប្រគល់ប្រតិភូកម្មនោះ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

ប្រតិលិខិត

ន. លិខិត (កិច្ចសន្យាជាលាយលក្ខណ៍អក្សរ) ដើម្បីកែប្រែខ្លឹមសារឬអានុភាពនៃលិខិតចេញមុខ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

ប្រតិវេទន៍គយ

គុ. ឯកសារប្រកាសប្រាប់ដល់ភ្នាក់ងារគយអំពីមុខទំនិញនាំចូលឬនាំចេញរបស់ក្រុមហ៊ុន ដែលហុចផលទៅឱ្យជាអំពើអតីតកាល មានអានុភាពធាក់ថយក្រោយ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

ប្រតិសកម្ម

ន. គុណភាពដែលហុចផលទៅឱ្យ ជាអំពើអតីតកាលមាន អានុភាពធាក់ថយក្រោយ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

ប្រតិសកម្មភាព

ន. លក្ខណៈរាថយក្រោយ, ភាពរាថយក្រោយ។ លក្ខណៈ នៃលិខិតគតិយុត្ត ដែលមានអានុភាពអនុវត្តថយក្រោយទៅលើអំពើឬហេតុការណ៍ដែលកើតមុនលិខិតឬច្បាប់នោះ :

កិច្ចចាត់ការរបស់លោកនាយកសាលានេះ ហាក់ដូចជាប្រព្រឹត្តទៅក្នុងប្រតិសកម្មភាព។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

ប្រតិសិទ្ធិ

ន. សិទ្ធិដែលមានបន្តមកពីអ្នកដទៃ, អំណាចដែលមានចំពោះមុខ, អ្នកដែលទទួលសិទ្ធិពីគេដើម្បីខ្លួនឯងផងជំនួសអ្នកដទៃផង។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

ប្រតិស្រពណ៍

ន. សេចក្តីយល់ព្រម, ការយល់ព្រម, ការគាប់ចិត្ត, ការរីករាយ, ការប្តេជ្ញា :

ប្រធានខ្ញុំហាក់ដូចជាមានប្រតិស្រពណ៍ចំពោះខ្ញុំខ្លះដែរ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

Page 10 of 11
1 8 9 10 11