ច្រើនទៀត...

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
post

ប្រទានកម្ម

ប្រទានកម្ម

ន. កិច្ចសន្យាផ្ទេរកម្មសិទ្ធិទ្រព្យណាមួយរបស់ជនម្នាក់ទៅជនម្នាក់ទៀតដែលព្រមទទួលយកទ្រព្យនោះ ជាអំណោយជាសំណងថ្លៃការឬជារង្វាន់ឬក៏ដើម្បីដាក់ធុរៈអ្វីមួយទៅអ្នកទទួល។ ប្រទានកម្មជាប្រាក់ឬវត្ថុ មិនអាចរើរុះវិញបានទេ វៀរលែងតែអ្នកទទួលមិនព្រមបំពេញបន្ទុកដែលអ្នកផ្តាំឱ្យធ្វើ :

ពាណិជ្ជករបានធ្វើប្រទានកម្មម៉ាស៊ីនភ្លើងដល់រដ្ឋាភិបាល ដើម្បីផ្គត់ផ្គង់អគ្គិសនីនៅតាមផ្លូវសាធារណៈ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

ប្រព្រឹត្តិកម្ម

ន. ការព្យាបាលរោគ, ការរក្សាព្យាបាលជំងឺតាមវិធីពេទ្យ, ការតុបតែងឬពិនិត្យនូវរបស់អ្វីមួយ :

លោកគ្រូពេទ្យម្នាក់បានធ្វើប្រព្រឹត្តិកម្មចំពោះអ្នកជំងឺទូទៅដោយឥតរើសមុខ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

ប្រព្រឹត្តិការ

ន. កិច្ចការដែលធ្វើជានិច្ចជាធម្មតា, មុខងារ :

ខ្ញុំមានប្រព្រឹត្តិការជាអ្នកនិពន្ធរឿងប្រលោមលោក។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

ប្រវេសន៍

ប្រវេសន៍

ន. ការទទួលយក, ការព្រមតាម, ការបានជាប់ឈ្មោះ :

ពាក្យសុំផ្លាស់របស់ខ្ញុំបានទទួលនូវប្រវេសន៍ហើយ។

ប្រវេសន៍

ន. ការភៀសខ្លួនចូលទៅក្នុងទីណាមួយ, ការលបចូលទៅក្នុង ប្រទេសណាមួយ :

ជនជាតិបរទេសជាច្រើនម៉ឺននាក់បានធ្វើប្រវេសន៍ចូលមករស់នៅក្នុងប្រទេសកម្ពុជាយើង។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

ប្រសិទ្ធភាព

ន. ការធ្វើឱ្យសម្រេច, អំណាចដ៏ខ្លាំងក្លា :

ធាតុបរមាណូមានប្រសិទ្ធភាពដ៏លើសលុប។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

ប្រាតិភោគ

ន. ការដាក់ទ្រព្យសម្បត្តិអ្វីមួយឬយកមនុស្សទីបីមកធ្វើជាថ្នូរធានាសម្រាប់ឱ្យម្ចាស់បំណុលងាយស្រួលក្នុងការប្រមូលឥណទេយ្យ​(បំណុល)របស់ខ្លួនមកវិញ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

Page 11 of 11
1 9 10 11