ច្រើនទៀត...

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
post

សទ្ទានុក្រមពាក្យថ្មី

បរសំយោគ

ន. ពាក្យដែលកើតឡើងដោយការបូកបញ្ចូលផ្នត់ដើមនិងផ្នត់ចុង :

ពាក្យ វិសមភាព កើតឡើងដោយការបញ្ចូលផ្នត់ដើម វិ និងផ្នត់ចុង ភាព ទៅលើឫស សម


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

បរមានុភាព

ន. អំណាចខ្ពស់បំផុត, អានុភាពខ្ពង់ខ្ពស់។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

បរមតិសញ្ជ័យ

ន. បញ្ហាមិនសមហេតុផលរបស់ប្រាក់សន្សំ គឺភាពដែល ផ្ទុយនឹងមតិធម្មតា ដែលពន្យល់ស្រាយបំភ្លឺនូវព្រឹត្តិការណ៍ជាបំណងនៃការសន្សំប្រាក់របស់ប្រទេសមួយទាំងមូល អាចនាំឱ្យមានការចុះថយនៃផលទុនជាតិ(ចំណូលជាតិ) ដោយគ្មានកំណើនពិតនៃប្រាក់សន្សំសរុបផងទេ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

បរទេសី

ន. ជនអ្នកមកពីប្រទេសដទៃ, មនុស្សប្រទេសក្រៅ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

បរទត្ថភាព

ន. ការគិតប្រយោជន៍ឱ្យអ្នកដទៃ, ការធ្វើប្រយោជន៍ឱ្យជនដទៃ :

បណ្ឌិតខ្លះមានបរទត្ថភាពដ៏ប្រសើរលើសបណ្ឌិតដទៃទៀត​។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

បមាណីយកម្ម

ន. ការធ្វើតាមគំរូតែមួយ, ការរៀបចំតាក់តែងនិងការអនុវត្ត នៃការទាមទារដោយបង្ខំជាឯកសណ្ឋាន នៅក្នុងផ្នែកណាមួយនៃសកម្មភាព មនុស្ស(ឧស្សាហកម្ម កសិកម្ម វិទ្យាសាស្ត្រ តិកនិក វប្បធម៌ សុខាភិបាល…) កម្មវត្ថុនៃបមាណីយកម្ម គឺជាមុខទំនិញរូបី(ច្បាស់លាស់) នានាធម្មនិយាម(គោលការណ៍ដែលទុកជាវិធាន) នានាសញ្ញា(ការហៅ)…។ ក្នុងគោលបំណងសម្រាប់ផលិតកម្មយ៉ាងច្រើន។ បមាណីយកម្មមានមុខងារយ៉ាងសំខាន់ក្នុងសកម្មភាពសេដ្ឋកិច្ច។ លទ្ធផលច្បាស់លាស់នៃបមាណីយកម្មបានយល់ព្រមនិងអនុម័តដោយអង្គការមានសមត្ថកិច្ចណាមួយ ជាបទដ្ឋាន(បមាណីយ) កម្មសិទ្ធិសង្គមនៃមធ្យោបាយផលិតកម្ម រួមអនុញ្ញាតឱ្យប្រើបមាណីយកម្ម ក្នុងឋានៈជាមូលដ្ឋាននៃការរៀបចំនិងតិកនិក ដើម្បីដឹកនាំគ្រប់គ្រងសេដ្ឋកិច្ចជាតិក្នុងរបៀបផែនការ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

បមាណដ្ឋាន

ន. ទីសម្រាប់ដាក់ជាគំរូ, ទីសម្រាប់ដាក់ជាមាត្រា, ទីសម្រាប់ដាក់ជាខ្នាត, កន្លែងនៃការប្រមាណ :

អ្នកជំនួញម្នាក់បានតាំងបមាណដ្ឋាននៅផ្សារថ្មីសម្រាប់លក់វិទ្យុ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

បទបញ្ញត្តិ

ន. សេចក្តីជាច្បាប់, សេចក្ដីបង្គាប់ជាច្បាប់, ខសំខាន់របស់ លិខិតក្នុងតុលាការ, លិខិតគតិយុត្ត, ខដែលចែងក្នុងមាត្រានីមួយៗរបស់ច្បាប់ដើម្បីចាប់បង្ខំឱ្យប្រព្រឹត្តតាមឬហាមឃាត់មិនឱ្យប្រព្រឹត្តអ្វីមួយ :

បទបញ្ញត្តិទូទៅ(សេចក្ដីបង្គាប់ជាទូទៅ)។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

បត្យាប័ន

ន. នីតិវិធីដែលរដ្ឋមួយសុំទៅរដ្ឋមួយទៀតឱ្យប្រគល់ជនដែលបានប្រព្រឹត្តបទល្មើសមកឱ្យតុលាការប្រទេសរបស់ខ្លួន ដើម្បីជំនុំជម្រះទោសតាមរយៈកិច្ចព្រមព្រៀងមួយ ដោយកំណត់បទល្មើសអ្វីមួយដែលត្រូវអនុវត្ត។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

បណ្ណសារដ្ឋាន

ន. ទីសម្រាប់តម្កល់លិខិតផ្សេងៗដែលមានសារៈសំខាន់ដូច បញ្ជីអត្រានុកូលដ្ឋានជាដើម។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

Page 19 of 33
1 17 18 19 20 21 33