ច្រើនទៀត...

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
post

សទ្ទានុក្រមពាក្យថ្មី

បរិវិសករ

បរិវិសករ

ន. អ្នកសុំចុះឈ្មោះក្នុងបញ្ជីអ្វីមួយ, អ្នកដែលបានចុះឈ្មោះ ក្នុងបញ្ជីរួចហើយ។

បរិវិសករ

ន. រូបវន្តបុគ្គលឬនីតិបុគ្គលដែលធ្វើកិច្ចសន្យាចូលជាសមាជិកក្រុមហ៊ុនភាគហ៊ុនដោយនាំយកភាគទុនមកដាក់ មានចំនួនទឹកប្រាក់ស្មើនឹងចំនួនដែលចុះនៅក្នុងបណ្ណនោះ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

បរិវិសកម្ម

ន. ការសុំចុះឈ្មោះចូលក្នុងបញ្ជីអ្វីមួយ, ការសុំចុះឈ្មោះចូល ជាសមាជិកក្នុងបញ្ជីអ្វីមួយ។ លិខិតគតិយុត្តដែលបុគ្គលម្នាក់សន្យាថានឹងទិញ :

បរិវិសកម្មចំពោះកាតព្វកិច្ចឬចំពោះការខ្ចី; បរិវិសកម្មស្នាដៃនឹងត្រូវបោះពុម្ពផ្សាយបរិវិសកម្មភាគហ៊ុន។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

បរិវត្ត

ន. រូបមន្តដែលមានសេចក្តីឱ្យយកទៅអនុវត្តបាន។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

បរិវចនៈ

ន. ពាក្យពន្យល់សេចក្ដី, ពាក្យសម្រាប់ពន្យល់ន័យ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

បរិលាភ

ន. ប្រាក់រង្វាន់របស់អាជ្ញាសាលាមេធាវី…។ តាមអត្រាកំណត់របស់ច្បាប់រដ្ឋ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

បរិពទ្ធភូមិ

ន. ដីដែលគ្មានច្រកចេញមកកាន់ផ្លូវសាធារណៈណាមួយក្រៅពីឆ្លងកាត់ដីរបស់គេដែលពទ្ធជុំវិញ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

បរិបរៈ

គុ. ដែលមិននៅមួយកន្លែង, ដែលចល័តពីកន្លែងមួយទៅន្លែងមួយ :

អ្នកជំនួញបរិបរៈ; ពេទ្យបរិបរៈ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

បរិបទ

បរិបទ

ន. សំណុំអត្ថបទមានពាក្យសំនួនសេចក្តីឃ្លាសម្រាប់បញ្ជាក់ន័យ :

ពាក្យអាចមានន័យបាន លុះត្រាតែស្ថិតនៅក្នុងបរិបទ​។

បរិបទ

ន. សំណុំស្ថានភាពដែលព្រឹត្តិការណ៍កើតមាន ហើយស្ថានភាពទាំងនោះផ្តល់តម្លៃឬន័យទៅឱ្យព្រឹត្តិការណ៍ទាំងនោះ :

បរិបទសង្គម; បរិបទនយោបាយ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

បរិនាវាចណ៍

ន. ការធ្វើដំណើរតាមនាវាពទ្ធជុំវិញ, ការធ្វើដំណើរពទ្ធជុំវិញតាមនាវា។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

បរិធាន

ន. ប្រដាប់វិទ្យាសាស្ត្រដែលអាចបង្កើតចេញជាអ្វីមួយ :

ប្រដាប់ថតរូបនេះគេហៅថាបរិធានថតរូប។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

Page 17 of 33
1 15 16 17 18 19 33