ទូរសារ
(ន.) ឧបករណ៍សម្រាប់ផ្ញើឯកសារថតចម្លងសំបុត្រឬរូបភាព…។
♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

ទូរបញ្ជា
(ន.) ឧបករណ៍អេឡិចត្រូនិកសម្រាប់បញ្ជាគ្រឿងយន្តណាមួយពីចម្ងាយ; សកម្មភាពក្នុងការបញ្ជាគ្រឿងយន្តណាមួយពីចម្ងាយ។
♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)
ទូរចរ
(ន.) អ្នកដើរផ្លូវឆ្ងាយ, អ្នករកស៊ីផ្លូវឆ្ងាយ : ជនជាតិអារ៉ាប់ច្រើនតាំងខ្លួនជាទូរចរ។
♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)
ទូតបណ្ណ
(ន.) បណ្ណឬលិខិតសម្រាប់ប្រើប្រាស់ខាងកិច្ចការទូត, លិខិតដែល គេប្រើជាផ្លូវការទូត : លោកអគ្គលេខាធិការនៃក្រសួង
ការបរទេសបានឱ្យទូតបណ្ណដល់ខ្ញុំ។
♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)
ទុស្សុបិន
(ន.) សុបិនអាក្រក់ : យប់មិញខ្ញុំដេកលក់ហើយមានទុស្សុបិន។
♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)
ទុរុបយោគ
(ន.) ការបំពានឬការភាន់ច្រឡំ។ ការប្រើប្រាស់សិទ្ធិឬការប្រើប្រាស់សិទ្ធិមិនល្អ មិនត្រឹមត្រូវ ហួសកម្រិតព្រំដែនមួយដែលច្បាប់បានកំណត់។
♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)
អ. heresy
បារ. hérésie (f.)
ទស្សនៈ ជំនឿ ឬដំណើរយល់ឃើញផ្ទាល់ខ្លួនដែលផ្ទុយឬប្រឆាំងគោលការណ៍ឬទស្សនៈរបស់សាសនាផ្លូវការឬពេញនិយមណាមួយ។ នៅសម័យបុរាណ និកាយណាក៏ដោយ ដូចជា និកាយប៉េរីប៉ាតេទិកនិយម(Peripatetics) អាកាដេមិកនិយម (Academics) ពួកអេពីគួនិយម(Epicu-reans) ឬពួកអត់ធ្មត់និយម(Stoics) ត្រូវបានចាត់ទុកថាជា អញ្ញទិដ្ឋិ។
អញ្ញទិដ្ឋិកជន សំដៅលើមនុស្សណាម្នាក់ឬក្រុមណាមួយដែលបង្រៀនតាមទស្សនៈផ្ទាល់ខ្លួន។
ដំបូងឡើយ អញ្ញទិដ្ឋិ មិនមែនជាបច្ចេកសព្ទក្នុងន័យអវិជ្ជមាននោះទេ សូម្បីតែគ្រិស្តសាសនាក៏គិតខ្លួនឯងថាជាអញ្ញទិដ្ឋិដែរ។ ប៉ុន្តែ ចាប់ពីពេលដែលគ្រិស្តសាសនាបានទទួលអំណាចលើសលុបជាងគេក្នុងមជ្ឈិមសម័យ សាសនានេះបានប្រើពាក្យអញ្ញទិដ្ឋិសំដៅលើទស្សនៈណាមួយដែលមិនស្របតាមការបង្រៀនរបស់គ្រិស្តសាសនានិកាយអ៊័រតូដុកឬនិកាយណាមួយដែលបកស្រាយគម្ពីរប៊ីប(Bible) ខុសពីការបកស្រាយផ្លូវការនៃសហគមន៍គ្រិស្តសាសនា។ លក្ខណៈប្រហាក់ប្រហែលនឹងអញ្ញទិដ្ឋិ គឺការបដិសេធ ការច្រានចោលគំនិតឬទ្រឹស្តីណាមួយដែលខុសពីគំនិតរបស់ខ្លួន។ អញ្ញទិដ្ឋិបានកើតឡើងនៅក្នុងវិស័យអាណាចក្រ ជាពិសេសនៅទីណាដែលការប្រើអាជ្ញាសំខាន់ជាងការប្រើវិចារណញ្ញាណនៅក្នុងការដោះស្រាយទំនាស់ខាងទ្រឹស្តី។
(បញ្ញត្តិនេះ គេប្រើនៅក្នុងទស្សនវិជ្ជាអំពីសាសនា)
♥ ដកស្រង់ចេញពី "សទ្ទានុក្រមទស្សនវិជ្ជា" (២០១៩) របស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ
ទុតិយតា
(ន.) សន្លឹកបង្កាន់ដៃលើកទីពីរ : សព្វថ្ងៃខ្ញុំកាន់វិក្កយបត្រទុតិយតាដែលហាងលក់កង់ចេញឱ្យ។
♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)
ទិនសភា
(ន.) ទីប្រជុំដែលគេមកប្រជុំជារៀងរាល់ថ្ងៃ : ប្រទេសខ្មែរយើង គេមិនទាន់ឃើញមានទិនសភានៅឡើយទេ។
♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)
ទារកវប្បកម្ម
(ន.) វិធីចិញ្ចឹមទារក, របៀបចិញ្ចឹមកូនតូច : ស្ត្រីជាមាតាគួរតែចេះនូវទារកវប្បកម្មឱ្យបានច្រើន។