ឋាននាមវិទ្យា
ន. ការសិក្សាអំពីដើមកំណើតនៃឈ្មោះទីកន្លែងនិងទំនាក់ទំនងរបស់ទីកន្លែងជាមួយនឹងភាសាដែលបាត់បង់ទៅ : ភ្នំដូនពេញជាឋាននាមខ្មែរ។
♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

ជីវធនលាភ
(ន.) ធនលាភមួយជីវិត។
♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)
ជនិតា
(ន.) ឧបករណ៍ដែលផ្តល់ចរន្តអគ្គិសនី មានដូចជា ថ្មពិល អាគុយ ឌីណាម៉ូអាំងទែណាទ័រ។ ជនិតាមានកម្លាំងអគ្គិសនីចលករនិងរេស៊ីស្តង់ខាងក្នុងផងដែរ។
♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)
ឆន្ទានុសិទ្ធិ
(ន.) អំណាចដែលប្រគល់ដល់ចៅក្រមឱ្យរើសយកតាមចិត្តរបស់ខ្លួននូវមធ្យោបាយណាមួយដែលមានចែងនៅក្នុងច្បាប់ ដើម្បីដោះស្រាយបញ្ហាណាមួយ។ សិទ្ធិរបស់ចៅក្រមក្នុងការជ្រើសរើសយកវិធីណាមួយដើម្បីដោះស្រាយវិវាទ។
♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)
ចិត្តសាស្ត្រ ១
(ន.) វិទ្យាសាស្ត្រដែលសិក្សាអំពីចិត្តគំនិត សកម្មភាពរបស់ចិត្តគំនិតអារម្មណ៍ ការទទួលអារម្មណ៍ : ចិត្តសាស្ត្រពិសោធ, ចិត្តសាស្ត្រកុមារ។
ចិត្តសាស្ត្រ ២
(ន.) សំណុំផ្នត់គំនិតមនោសញ្ចេតនាប្រតិកម្មរបស់ជនណាម្នាក់ឬរបស់ក្រុមណាមួយ : ចិត្តសាស្ត្រខ្មែរ, ចិត្តសាស្ត្រអាម៉េរិក។
កាលានុវត្តភាព
(ន.) ឱកាសដ៏ល្អសម្រាប់ធ្វើអ្វីមួយប្រកបដោយជោគជ័យ។
♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)
ចក្របាលត្រី
(ន.) នាយរក្សាមណ្ឌលឬត្រួតត្រាតាមមណ្ឌលថ្នាក់ទី១ : នាយតម្រួតម្នាក់ដែលស្គាល់ខ្ញុំមានសក្តិជាចក្របាលត្រី។
♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)
ចក្ខុវិស័យ
(ន.) ទិដ្ឋភាពរូបភាពក្នុងអារម្មណ៍ពីអ្វីដែលគេចង់បានទៅអនាគត វែងឆ្ងាយ; ការអាចមើលឬស្រមៃឃើញអនាគតដែលអាចបាន។