ប្រវត្តិនៃ​ពាក្យ ចំណាន

អក្សរ​សាស្ត្រ​និង​ភាសា​ខ្មែរ

គុ. ពាក្យ​ក្លាយ​ឃ្លាត​សំឡេង​ពី ឆាំន៉ាន​ៗ ក្លាយ​សំឡេង​ពី ជំនាញ។ កាល​ពី​ក្នុង​​បុរាណ​សម័យ​ព្រេង​នាយ​សៀម​យក​ពាក្យ ជំនាញ ទៅ​សរសេរ​ជា ជាំនាញ អាន​ថា ឆាំន៉ាន, ខ្មែរ​ខ្លះ​ក្នុង​សម័យ​នោះ​ទៅ​នៅ​ឯ​ប្រទេស​សៀម​យូរ​ឆ្នាំ ធ្លាប់​និយាយ​តាម​សៀម​ ដែល​ថា ជំនាញ ជា ឆាំន៉ាន, លុះ​ត្រឡប់​មក​​នៅ​ឯ​ប្រទេស​កម្ពុជា​វិញ ក៏​និយាយ​ថា ឆាំន៉ាន តាម​ធ្លាប់​មាត់, លុះ​ចំណេរ​កាល​យូរ​ត​មក ខ្មែរ​ឯ​ទៀត​ៗ និយាយ​ក្លាយ​ឃ្លាត​សំឡេង​ពី ឆាំន៉ាន មក​ជា ចំណាន, ពាក្យ​ជំនាញ របស់​ខ្មែរ​ក៏​ទៅ​ជា​ក្លាយ​សំឡេង​ពីរ​ដង​គឺ ជំនាញ ជា ឆាំន៉ាន, ឆាំន៉ាន ជា ចំណាន នេះ​ឯង, ឯ​ន័យ​របស់​ពាក្យ​ទាំង ៣ សំឡេង : ជំនាញ > ឆាំន៉ាន > ចំណាន នេះ គង់​នៅ​តែ​ដដែល គឺ​មាន​ដំណើរ​សេចក្ដី​ថា ប៉ិន, ប្រសប់, ស្ទាត់; ពូកែ; វាងវៃ ដូច​គ្នា។

ជំនាញ ជា​សម្ដី​របស់​ខ្មែរ, គួរ​ខ្មែរ​យើង​ថា​ឲ្យ​ច្បាស់​តាម​សម្ដី​របស់​ជាតិ​យើង​វិញ ជា​ការ​ប្រពៃ​ណាស់ ឈ្មោះ​ថា​យើង​មិន​ព្រម​ថា​ឲ្យ​ឃ្លាត​ចាក​សម្ដី​ដើម​របស់​ខ្លួន, កាល​បើ​យើង​និយាយ​ជា​មួយ​នឹង​សៀម សឹម​យើង​ថា ​ឆាំន៉ាន ជា​មួយ​នឹង​គេ​ទៅ​ចុះ កុំ​ថា ចំណាន ព្រោះ​កុំ​ឲ្យ​សៀម​គេ​ថា យើង​និយាយ​មិន​ច្បាស់​ដូច​គេ។

នេះ​ជា​ប្រវត្តិ​នៃ​ពាក្យ​ ចំណាន (ម. ព. ជំនាញ, ជាញ, ជាញជ័យ; ទិទៀន; ចឺម ទៀត​ផង)។

ប្រភព ៖ វចនានុក្រមខ្មែរ ទំព័រ២០៨

កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

0 Comments
Oldest
Newest Most Voted
Inline Feedbacks
View all comments