អភិធម្ម ខណ្ឌទាំង ៧
១- ធម្មសង្គណិ ១៣០០ ធម្មក្ខន្ធ ២២ ភាណវារ ៥៥០០ គន្ថ ១ សែន ៧ ម៉ឺន ៦ ពាន់អក្ខរ ព្រះអង្គសម្ដែង ១២ ថ្ងៃចប់ ទេវតាសម្រេច ៧ កោដិ។
២- វិភង្គ ៦៥០០ ធម្មក្ខន្ធ ៣៤ ភាណវារ ៨៥០០ គន្ថ ២ សែន ៧ ម៉ឺន ២ ពាន់អក្ខរ ព្រះអង្គសម្ដែង ១២ ថ្ងៃចប់ ទេវតាសម្រេច ៧ កោដិ។
៣- ធាតុកថា ៧០០០ ធម្មក្ខន្ធ ១១ ភាណវារ ២៧៥០ គន្ថ ៨ ប៉ឺន ៨ ពាន់អក្ខរ ព្រះអង្គសម្ដែង ៦ ថ្ងៃចប់ទេវតាសម្រេច ៦ កោដិ។
៤- បុគ្គលបញ្ញត្តិ ៥៦០០ ធម្មក្ខន្ធ ១១ ភាណវារ ២៧៥០ គន្ថ ៨ ម៉ឺន ៨ ពាន់អក្ខរ ព្រះអង្គសម្ដែង ៧ ថ្ងៃចប់ ទេវតាសម្រេច ៦ កោដិ។
៥- កថាវត្ថុ ៧១០០ ធម្មក្ខន្ធ ៣៤ កាណវារ ៨៥០០ គន្ថ ២ សែន ៧ ម៉ឺន ២ ពាន់អក្ខរ ព្រះអង្គសម្ដែង ១២ ថ្ងៃចប់ ទេវតាសម្រេច ៧ កោដិ។
៦- យមក ៥១០០ ធម្មក្ខន្ធ ១២០ ភាណវារ ៣០០០០ គន្ថ ៩ សែន ៦ ម៉ឺន អក្ខរ ព្រះអង្គសម្ដែង ១៨ ថ្ងៃចប់ ទេវតាសម្រេច ៧ កោដិ។
៧- មហាបដ្ឋាន ៩៤០០ ធម្មក្ខន្ធ ១៨២ ភាណវារ ៤៥៥០០ គន្ថ ១លាន ៩ សែន ៥ ម៉ឺន ៦ ពាន់អក្ខរ ព្រះអង្គសម្ដែង ២៣ ថ្ងៃចប់ ទេវតាសម្រេច ៤០ កោដិ។
រួមទាំងអស់ ៤ ម៉ឺន ២ ពាន់ធម្មក្ខន្ធ ៤១៤ ភាណវារ ១ សែន ៣ ពាន់ ៥០០ គន្ថ ៣ លាន ៣ សែន ១ ម៉ឺន ២០០១ អក្ខរ ៩០ថ្ងៃចប់ ទេវតាសម្រេច ៨០ កោដិគត់ (៨ អក្ខរហៅថា ១ បាទ ៤ បាទហៅថា ១ គាថា ក្នុង ១ គាថា ឈ្មោះថាគន្ថ ១២៥០ គន្ថ ហៅថា ភាណវារ ១)។
សំខ្យាបករណ
អភិធម្ម
ធម៌ដ៏ក្រៃលែងវិសេស ឈ្មោះថា អភិធម្មៗ នោះសម្ដែងដោយបករណមាន ៧ គឺ ៖
១- បករណដែលសម្ដែងរួបរួមនូវកងធម៌ដ៏ល្អិតហៅថា ធម្មសង្គណិ។
២- បករណដែលសម្ដែងញែក បំបែកនូវធម៌ផ្សេងៗ ហៅថាវិភង្គ។
៣- បករណដែលសម្ដែងនូវកថាសង្រ្គោះនូវធាតុ ហៅថាធាតុកថា។
៤- បករណដែលសម្ដែងនូវសេចក្ដីបញ្ញាតិនៃបុគ្គល ហៅថាបុគ្គលបញ្ញត្តិ។
៥- បករណដែលសម្ដែងនូវវត្ថុ ជាទីតាំងនៃ កថា ហៅថា កថាវត្ថុ។
៦- បករណដែលសម្ដែងនូវធម៌ជាគូៗ ហៅថា យមក។
៧- បករណដែលសម្ដែងនូវហេតុជាទីតាំងដ៏ធំ ៗ ហៅថា មហាបដ្ឋាន។
៨- បករណដែលសម្ដែងរួបរួមនូវកងធម៌ល្អិតនោះ ញែកចែកជាបរិច្ឆេទ ១៥ មានកុសលបរិច្ឆេទជាដើម មានវិជ្ជាភាគបរិច្ឆេទជាទីបំផុតខាងចុង។
ញែកចែកចេញជាមាតិកាមាន ៣ គឺ ៖
១- តិក្កមាតិកា ២២ មានកុសលតិក្កមាតិកាជាដើម មានកុសលតិក្កមាតិកាជាដើម មានសនិទស្សនតិក្កមាតិកាជាទីបំផុតខាងចុង។
២- ទុក្កមាតិកា ក្នុងអភិធម្មភាជនីយ ១០០ មានហេតុទុក្កមាតិកាជាដើម មានបិដ្ឋិទុក្កមាតិកាជាទីបំផុតខាងចុង។
៣- សុត្តន្តិកទុក្កមាតិកា ៤២ មានវិជ្ជាភាគទុក្កមាតិកាជាដើម មានខយេញ្ញាណ ទុក្កមាតិកាជាទីបំផុតខាងចុង។
១- កុសលបរិច្ឆេទ តិក្កមាតិកា ២២
កុសលតិក្ក ៣
១- សភាវទាំងឡាយឯណាទ្រទ្រង់នូវសភាពនៃខ្លួន សភានោះហៅធម៌ សភាទាំងឡាយសម្រាប់កម្ចាត់បង់នូវសេចក្ដីអាក្រក់ គឺបណ្ឌិតគប្បីខ្ពើម ហៅថាកុសលធម៌ គឺធ្វើសត្វឱ្យបានសេចក្ដីសុខ។
២- សភាវទាំងឡាយ មិនកំចាត់បង់នូវសេចក្ដីអាក្រក់ គឺបណ្ឌិតគប្បីខ្ពើម ហៅថាអកុសលធម៌ គឺធ្វើសត្វឱ្យបានសេចក្ដីទុក្ខ។
៣- សភាវធម៌ទាំងឡាយ គឺព្រះសម្មាសម្ពុទ្ធមិនសម្ដែងថាជាកុសលថាជាអកុសលឱ្យដាច់ខាត ហៅថាអព្យាក្រិត្យៗ។
២- សុខតិក្ក ៣
១- សភាវធម៌ទាំងឡាយ ប្រកបដោយប្រការស្មើ តាមសេចក្ដីសោយនូវរសនៃអារម្មណ៍ជាសុខ។
២- សភាវធម៌ទាំងឡាយ ប្រកបហើយដោយប្រការស្មើ តាមសេចក្ដីសោយនូវរសនៃអារម្មណ៍ជាទុក្ខ។
៣- សភាវធម៌ទាំងឡាយ ប្រកបហើយដោយប្រការស្មើ តាមសេចក្ដីសោយនូវរសនៃអារម្មណ៍ មិនជាទុក្ខមិនជាសុខ។
៣- វិបាកតិក្ក ៣
១- ធម៌ទាំងឡាយ ជាផលនៃកុសល និងអកុសលទាំងឡាយ ដ៏អាស្រ័យហើយនូវគ្នានិងគ្នា ឈ្មោះរូបធម៌។
២- ធម៌ទាំងឡាយ មានដលកើតអំពីផលនៃកុសល និងអកុសល ដ៏អាស្រ័យហើយនូវគ្នានិងគ្នាជាប្រក្រតី គឺជាតិធម៌ ជរាធម៌។
៣- ធម៌ទាំងឡាយមិនមានផល កើតអំពីផល នៃកុសលនិងអកុសលដ៏អាស្រូវនូវនិងគ្នាជាប្រក្រតី មែនពិត។
៤- ឧបាទិណ្ណុបាទានីយតិក្ក ៣
១- ធម៌ទាំងឡាយគឺកិលេសទាំងឡាយមានតណ្ហាជាដើម កាន់យកហើយដោយកម្ម បៀតបៀនហើយដោយកិរិយាធ្វើឱ្យជាអារម្មណ៍ និងចូលទៅជិតកាន់អារម្មណ៍ភាព ជាប្រយោជន៍ដល់ឧបាទាន ដោយកិរិយាចងក្រងជាប់នូវឧបាទាន ឈ្មោះវត្ថុបង្កើតជាអារម្មណ៍ បច្ច័យនៃឧបាទាន។
២- ធម៌ទាំងឡាយគឺកិលេសទាំងឡាយ មានតណ្ហាជាដើម កាន់យកហើយដោយកម្ម មិនបានបៀតបៀនហើយដោយកិរិយាធ្វើឱ្យជាអារម្មណ៍ នឹងចូលទៅជិតកាន់អារម្មណ៍ភាព ជាប្រយោជន៍ដល់ឧបាទានដោយកិរិយាចងក្រងជាប់នូវឧបាទានឈ្មោះរូបារូបធម៌។
៣- ធម៌ទាំងឡាយគឺកិរិយាកិលេសទាំងឡាយមានតណ្ហាជាដើមកាន់យកហើយដោយកម្មមិនបានបៀតបៀន ហើយដោយកិរិយាធ្វើឱ្យជាអារម្មណ៍និងមិនបានចូលទៅជិតកាន់អារម្មណ៍ភាព ជាប្រយោជន៍ដល់ឧបាទានដោយកិរិយាចងក្រងជាប់នូវឧបាទាន។
៥- សំកិលិដ្ឋសំកិលេសិកតិក្ក ៣
១- ធម៌ទាំងឡាយ គួរសេចក្ដីសៅហ្មង ព្រោះកិរិយាធ្វើនូវខ្លួនឱ្យជាអារម្មណ៍ ហើយប្រព្រឹត្តទៅ ប្រកបហើយក្នុងសេចក្ដីសៅហ្មង ព្រោះកិរិយាមិនបានប្រព្រឹត្ត កន្លងនូវអារម្មណ៍នៃខ្លួននោះ។
២- ធម៌ទាំងឡាយ មិនគួរនូវសេចក្ដីសៅហ្មង ព្រោះកិរិយាធ្វើនូវខ្លួនឱ្យជាអារម្មណ៍ ហើយប្រព្រឹត្តទៅនោះ តែប្រកបហើយក្នុងសេចក្ដីសៅហ្មង ព្រោះមិនបានប្រព្រឹត្តកន្លងនូវអារម្មណ៍ភាពនៃខ្លួន។
៣- ធម៌ទាំងឡាយ មិនគួរនូវសេចក្ដីសៅហ្មង មិនប្រកបហើយក្នុងសេចក្ដីសៅហ្មង។
៦- វិតក្កតិក្ក ៣
១- ធម៌ទាំងឡាយ ប្រព្រឹត្តទៅមួយអន្លើដោយវិតក្កផង ប្រព្រឹត្តទៅមួយអន្លើដោយវិចារផង។
២- ធម៌ទាំងឡាយ មិនបានប្រព្រឹត្តទៅមួយអន្លើដោយវិតក្ក គ្រាន់តែមានវិចារមានប្រមាណតិចប៉ុណ្ណោះ។
៣- ធម៌ទាំងឡាយមិនមានវិតក្ក មិនមានវិចារ។
៧- បីតិតិក្ក ៣
១- ធម៌ទាំងឡាយ ដល់ហើយនូវភាវៈបង្កើតឡើងជាមួយគ្នា មួយអន្លើដោយបីតិ។
២- ធម៌ទាំងឡាយ ដល់ហើយនូវភាវៈបង្កើតឡើង ជាមួយគ្នាមួយអន្លើដោយសេចក្ដីសុខ។
៣- ធម៌ទាំងឡាយ ដល់ហើយនូវភាវៈបង្កើតជាមួយគ្នា មួយអន្លើដោយឧបេក្ខាវេទនា។
៨- ទស្សនតិក្ក ៣
១- ធម៌ទាំងឡាយ គឺបុគ្គលគប្បីលះបង់ដោយទស្សនញាណ។
២- ធម៌ទាំងឡាយ គឺបុគ្គលគប្បីលះបង់ដោយមគ្គភាវនា។
៣- ធម៌ទាំងឡាយ គឺបុគ្គលមិនគប្បីលះបង់ដោយទស្សនញាណមែនពិត គឺបុគ្គលមិនគប្បីលះបង់ដោយមគ្គភាវនា។
៩- តទនន្តរតិក្ក ៣
១- ធម៌ទាំងឡាយ មានហេតុគួរគឺបុគ្គលគប្បីលះបង់ ដោយទស្សនញាណ។
២- ធម៌ទាំងឡាយ មានហេតុគួរ គឺបុគ្គលលះបង់ដោយមគ្គភាវានា។
៣- ធម៌ទាំងឡាយ មានហេតុមិនគួរគប្បីលះបង់ដោយទស្សនញាណមែនពិត មិនគួរគប្បីលះបង់ដោយមគ្គភាវនា។
១០- អាចយគាមិតិក្ក ៣
១- ធម៌ទាំងឡាយ ញ៉ាំងបុគ្គលឱ្យត្រាច់ទៅកាន់សភាព គឺកម្មកិលេស ទាំងឡាយសន្សំទុក (គឺ ចុតិ បដិសន្ធិ គតិ)។
២- ធម៌ទាំងឡាយ ញ៉ាំងបុគ្គលដល់នូវព្រះនិព្វានព្រោះជាធម៌ប្រាសចេញចាកសភាពគឺកម្មកិលេសសន្សំទុក។
៣- ធម៌ទាំងឡាយ មិនបានញ៉ាំងបុគ្គលឱ្យត្រាស់ទៅកាន់សភាពគឺកម្មកិលេសសន្សំទុកមែនពិត មិនបានញ៉ាំងបុគ្គលឱ្យដល់នូវព្រះនិព្វានព្រោះជាធម៌ប្រាសចេញចាកកិរិយាសន្សំទុក។
១១- សេក្ខតិក្ក ៣
១- ធម៌ទាំងឡាយ ត្រូវសិក្សាដោយខ្លួនឯងព្រោះភាវៈសិក្សាមានទីបំផុតមិនមាន។
២- ធម៌ទាំងឡាយ មិនត្រូវសិក្សាដោយខ្លួនឯង ព្រោះមិនមានធម៌ដែលខ្លួនគប្បីសិក្សាទៅទៀត។
៣- ធម៌ទាំងឡាយ មិនត្រូវសិក្សាដោយខ្លួនឯងមែនពិតមិនមែនជាមិនត្រូវសិក្សាតទៅទៀត (គឺមានសិក្សាតទៅ)។
១២- បរិត្តតិក្ក ៣
១- ធម៌ទាំងឡាយ បីដូចជាមានប្រមាណតិចព្រោះភាវៈសោយតិច។
២- ធម៌ទាំងឡាយ ដល់ហើយនូវភាវៈព្រោះភាវមានផលដ៏ទូលាយអាចសង្កត់សង្កិននូវកិលេសបាន។
៣- ធម៌ទាំងឡាយ មានប្រមាណមិនមាន ជាបដិបក្ខដល់ប្រមាណ។
១៣- បរិត្តារម្មណតិក្ក ៣
១- ធម៌ទាំងឡាយ មានអារម្មណ៍ប្រមាណតិច។
២- ធម៌ទាំងឡាយ មានអារម្មណ៍ដល់ហើយនូវភាវ ច្រើនឬធំ។
៣- ធម៌ទាំងឡាយ មានអារម្មណ៍ មានប្រមាណមិនមាន។
១៤- ហីនតិក្ក ៣
១- ធម៌ទាំងឡាយ ដ៏ថោកថយលាមក (សំរាប់នាំសត្វទៅកាន់ទុក្ខ )។
២- ធម៌ទាំងឡាយ បង្កើតក្នុងទីកណ្ដាលនៃហីនធម្មបណីតធម្ម។
៣- ធម៌ទាំងឡាយ ដ៏ឧត្ដមគឺលោកុត្តរធម៌ (នាំសត្វទៅនិព្វាន)។
១៥- មិច្ឆត្តតិក ៣
១- ធម៌ទាំងឡាយ មានសភាពខុសព្រោះប្រព្រឹត្តទៅ ដ៏វិបរិតផ្សេងៗ ផងដ៏ទៀងផង។
២- ធម៌ទាំងឡាយ មានសភាពប្រពៃប្រាស់ចាកសេចក្ដីវិបរិតផ្សេងៗ ផងដ៏ទៀងដោយកិរិយាឱ្យនូវផលក្នុងលំដាប់ៗ ពិតមែន។
៣- ធម៌ទាំងឡាយ មានសភាពមិនទៀង ដោយសភាពទាំងពីរ។
១៦- មគ្គារម្មណតិក្ក ៣
១- ធម៌ទាំងឡាយ មានមគ្គជាអារម្មណ៍។
២- ធម៌ទាំងឡាយ មានមគ្គប្រកបដោយអង្គ ៨ ជាហេតុដោយអត្ថថាជាបច្ច័យ។
៣- ធម៌ទាំងឡាយ មានមគ្គជាអធិបតីដោយអត្ថថាកិរិយាគ្របសង្កត់នូវកងកិលេសហើយប្រព្រឹត្តទៅ។
១៧- ឧប្បន្នតិក្ក ៣
១- ធម៌ទាំងឡាយ ដល់នូវកិរិយាបង្កើតឡើងហើយ ប្រព្រឹត្តទៅចាប់ដើមអំពីបង្កើតឡើង ដរាបដល់បែកធ្លាយទៅវិញ។
២- ធម៌ទាំងឡាយ មិនទានបង្កើតឡើងហើយ។
៣- ធម៌ទាំងឡាយ នឹងបង្កើតឡើងដោយឯកទេស ជាហេតុដ៏សម្រេចហើយមែនពិត។
១៨- អតីតតិក្ក ៣
១- ធម៌ទាំងឡាយ ដល់នូវសភាពនៃខ្លួន ហើយប្រព្រឹត្តកន្លងទៅ។
២- ធម៌ទាំងឡាយ មិនទានមានមកហើយ។
៣- ធម៌ទាំងឡាយ ដ៏អាស្រ័យហេតុនោះៗ ហើយបង្កើតឡើង។
១៩- អនន្តរតិក្ក ៣
១- ធម៌ទាំងឡាយ មានអារម្មណ៍ប្រព្រឹត្តកន្លងទៅហើយ។
២- ធម៌ទាំងឡាយ មានអារម្មណ៍មិនទានមកដល់ហើយ។
៣- ធម៌ទាំងឡាយ មានអារម្មណ៍ដ៏អាស្រ័យនូវហេតុនោះៗ ហើយបង្កើតឡើង។
២០- អជ្ឈត្តតិក្ក ៣
១- ធម៌ទាំងឡាយ ធ្វើនូវខ្លួនក្រៃលែងហើយប្រព្រឹត្តទៅ។
២- ធម៌ទាំងឡាយ ជាប់ដោយឥន្ទ្រិយក្ដី គ្រាន់តែបង្កើតឡើងជាខាងក្រោយ។
៣- ធម៌ទាំងឡាយ ធ្វើនៅខ្លួនឱ្យក្រៃលែងហើយប្រព្រឹត្តទៅក្ដី ជាប់ដោយឥន្ទ្រិយក្ដី គ្រាន់តែបង្កើតហើយជាខាងក្រៅក្ដី។
២១- អជ្ឈត្តារម្មណតិក្ក ៣
១- ធម៌ទាំងឡាយ មានអារម្មណ៍មានសភាពធ្វើនូវខ្លួនឱ្យក្រៃលែងហើយប្រព្រឹត្តទៅ។
២- ធម៌ទាំងឡាយ មានអារម្មណ៍គ្រាន់តែបង្កើតហើយជាខាងក្រៅ។
៣- ធម៌ទាំងឡាយ មានអារម្មណ៍ធ្វើនៅខ្លួនឱ្យក្រៃលែងហើយប្រព្រឹត្តទៅផង គ្រាន់តែបង្កើតហើយជាខាងក្រៅផង។
២២- សនិទស្សនតិក្ក ៣
១- ធម៌ទាំងឡាយ ប្រព្រឹត្តទៅមួយអន្លើដោយនិទស្សនគឺបណ្ឌិតពោលថា ភាវធម៌ដែលខ្លួនគប្បីឃើញផង ប្រព្រឹត្តទៅមួយអន្លើដោយកិរិយាប្រកួតប្រកាន់ផង។
២- ធម៌ទាំងឡាយ មាននិទស្សន គឺបណ្ឌិតពោលថា ភាវធម៌ដែលខ្លួនគប្បីឃើញមិនមានផង ប្រព្រឹត្តទៅមួយអន្លើដោយកិរិយាប្រកួតប្រកាន់ផង។
៣- ធម៌ទាំងឡាយ មាននិទស្សន គឺបណ្ឌិតពោលថា ភាវធម៌ដែលខ្លួនគប្បីឃើញផង មានកិរិយាប្រកួតប្រកាន់មិនមានផង ៕
រួមជាតិក្កមាតិកា ២២ ក្នុងបករណឈ្មោះធម្មសង្គិណី ចប់តែប៉ុណ្ណេះ។
២៣- ចតស្សោវិភត្តិយោ វិភត្តិទាំងឡាយដែលព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងក្នុងគម្ពីរ ធម្មសង្គណិ នោះមាន ៤ យ៉ាងគឺ ៖
១- សេចក្ដីដែលសម្ដែងចំណែកចែកនូវចិត្ត និង ចេតសិក ឈ្មោះថា ចិត្តវិភត្តិ បើនិងហៅថា ចិត្តុប្បាទកណ្ឌ ដូច្នេះវិញក៏បាន។
២- សេចក្ដីដែលសម្ដែងចំណែកចែកនូវរូបផ្សេងៗ ឈ្មោះថា រូបវិភត្តិ បើនឹងហៅថា រូបភណ្ឌ ដូច្នេះវិញក៏បាន។
៣- សេចក្ដីដែលតម្កល់កាន់ទុកនូវបទមាតិកា ហើយសម្ដែងដោយសភាវធម៌ទាំងឡាយ មាន មូល និង ខន្ធ ជាដើមឱ្យជាគំនរ ឈ្មោះថា និក្ខេបរាសិវិភត្តិ បើនឹងហៅថា និក្ខេបកណ្ឌ ដូច្នេះវិញក៏បាន។
៤- សេចក្ដីដែលសម្ដែងចំណែកចែករើឡើងនូវអត្ថគឺ អដ្ឋកថា នៃពុទ្ធវចនៈគឺបិដកបី ឈ្មោះថា អត្ថុទ្ធារវិភត្តិ បើនឹងហៅថា អត្តុទ្ធារកណ្ឌ ដូច្នេះវិញក៏បាន។
ចិត្តវិភត្តិនោះសម្ដែងដោយបទមាន ២ គឺ ៖
១- បទសម្ដែងសេចក្ដីថា កុសលធម៌ ថាអកុសលធម៌ ថាអព្យាភតធម៌ យ៉ាងនេះជាដើមក្ដី សម្ដែងសេចក្ដីថាធម៌ជាហេតុ ថាធម៌មិនមែនជាហេតុ យ៉ាងនេះជាដើ់មក្ដី ឈ្មោះថាបទមាតិកា។
២- បទដែលសម្ដែងញែកចេញពីបទមាតិកា ឈ្មោះថាបត ភាជនិយ ។
២៤- នឹងអធិប្បាយក្នុង ចិត្តវិភត្តិ កុសលតិក្ក តទៅទៀតធម្មជាតិឯណាតែងប្រព្រឹត្ត តែងគិត តែងសន្សំនូវអារម្មណ៍ទាំងឡាយមានរូបារម្មណ៍ជាដើម ធម្មជាតិនោះឈ្មោះថាចិត្តៗ នោះសម្ដែងដោយប្រភេទមានប្រការ ៤ គឺ ៖
១- ចិត្តដែលត្រាច់ទៅរឿយៗ ក្នុងកាមភពទាំង ១១ ជាន់ ឈ្មោះថាកាមាវចរចិត្ត។
២- ចិត្តដែលត្រាច់ទៅរឿយៗ ក្នុងរូបភពឈ្មោះថា រូបាវចរចិត្ត។
៣- ចិត្តដែលត្រាច់ទៅរឿយៗ ក្នុងអរូបភពឈ្មោះថា អរូបាវចរចិត្ត។
៤- ចិត្តដែលឆ្លងចាកលោក បានខាងព្រះអរិយបុគ្គល ដែលលោកមានចិត្តផុតពីលោកហើយ ឈ្មោះថាលោកុត្តរចិត្ត។
២៥- កាមាវចរចិត្តនោះមាន ៥៤ ចាត់ជា ៣ ពួកគឺ ៖
១- ចិត្តតែងប្រព្រឹត្ត តែងគិត តែងសន្សំនូវអនិដ្ឋារម្មណ៍គឺបណ្ឌិតមិនគប្បីប្រាថ្នា ចាត់ដាច់ថាជាបាបដ៏លាមក សម្រាប់នាំឱ្យសត្វសោយទុក្ខ ឈ្មោះថាអកុសលចិត្តពួកមួយមាន ១២។
២- ចិត្តតែងប្រព្រឹត្ត តែងគិត តែងសន្សំនូវអារម្មណ៍ ពុំអាចដើម្បីញ៉ាំងគុណវិសេសមានបឋមជ្ឈានជាដើម ឱ្យបង្កើតឡើងបាន ឈ្មោះថាអហេតុកចិត្តពួក ១ មាន ១៨។
៣- ចិត្តតែងប្រព្រឹត្ត តែងគិតតែងសន្សំនូវឥដ្ឋារម្មណ៍ គឺបណ្ឌិត គប្បីប្រាថ្នា ចាត់ដាច់ថាបុណ្យដ៏ប្រសើរ សម្រាប់នាំសត្វឱ្យសោយសុខឈ្មោះថា សហេតុកាមាវចរចិត្ត ពួក ១ មាន ២៤។
២៦- អកុសលចិត្ត ១២ នោះចែកចេញជាមូលមាន ៣ គឺ (លោភមូល) ៖
១- លោភមូល ចិត្តតែងប្រព្រឹត្ត តែងគិត តែងសន្សំនូវអារម្មណ៍ ច្រឡំព្រមដោយសេចក្ដីលោភច្រើន ឈ្មោះថាលោភមូលមាន ៨។
២- ទោសមូល ចិត្តប្រព្រឹត្ត តែងគិត តែងសន្សំនូវអារម្មណ៍ ច្រឡំដោយទោមនស្ស គឺសេចក្ដីអាក់អន់ចិត្តខឹងប្រទូស្ដ ឈ្មោះថាទោសមូលមាន ២។
៣- មោហមូល ចិត្តតែងប្រព្រឹត្ត តែងគិត តែងសន្សំនូវអារម្មណ៍ ច្រឡំព្រមដោយសេចក្ដីវង្វេងងងឹតសូន្យសោះ ឈ្មោះថាមោហមូល មាន ២។
លោភមូលមាន ៨ នោះគឺ ៖
១- ចិត្តបង្កើតឡើងកាន់យកនូវអារម្មណ៍ទាំង ៦ គឺរូប ១ សំឡេង ១ ក្លិន ១ រស ១ សម្ផស្ស ១ ធម្មៈ ១ អារម្មណ៍ឯណានីមួយ ហើយត្រេកអរ គិតខុស ឃើញខុសប្រកាន់មាំ ប្រព្រឹត្តធ្វើបាបតាមអំពើចិត្តខ្លួន។
២- ចិត្តបង្កើតឡើង កាន់យកនូវអារម្មណ៍ទាំង ៦ នោះអារម្មណ៍ឯណានីមួយ ហើយត្រេកអរ គិតខុស ឃើញខុសប្រកាន់មាំ ប្រព្រឹត្តធ្វើបាប ប្រកបតាមគេដឹកនាំ ឬចេតិសិកដាស់តឿន។
៣- ចិត្តបង្កើតឡើង កាន់យកនូវអារម្មណ៍ទាំង ៦ នោះ អារម្មណ៍ឯណានីមួយ ហើយត្រេកអរគិតខុស ឃើញខុសប្រកាន់មាំក៏ទេ តែប្រព្រឹត្តធ្វើបាប តាមអំពើចិត្តខ្លួន។
៤- ចិត្តបង្កើតឡើង កាន់យកនូវអារម្មណ៍ទាំង ៦ នោះអារម្មណ៍ឯណានីមួយហើយត្រេកអរគិតខុស ឃើញខុសប្រកាន់មាំក៏ទេ តែប្រព្រឹត្តធ្វើបាប ប្រកបតាមគេដឹកនាំ ឬចេតិសិកដាស់តឿន។
៥- ចិត្តបង្កើតឡើង កាន់យកនូវអារម្មណ៍ទាំង ៦ នោះ អារម្មណ៍ឯណានីមួយ ហើយនឹងនៅព្រងើយជាកណ្ដាល គិតខុស ឃើញខុស ប្រកាន់មាំ ប្រព្រឹត្តធ្វើបាប តាមអំពើចិត្តខ្លួន។
៦- ចិត្តបង្កើតឡើង កាន់យកនូវអារម្មណ៍ទាំង ៦ នោះអារម្មណ៍ណានីមួយ ហើយនឹងនៅព្រងើយជាកណ្ដាល គិតខុសឃើញខុសប្រកាន់មាំ ប្រព្រឹត្តធ្វើបាប ប្រកបតាមគេដឹកនាំ ឬចេតសិកដាស់តឿន។
៧- ចិត្តបង្កើតឡើង កាន់យកនូវអារម្មណ៍ទាំង ៦ នោះ អារម្មណ៍ឯណានីមួយ ហើយនឹងនៅព្រងើយជាកណ្ដាល គិតខុសឃើញខុសប្រកាន់មាំក៏ទេ តែប្រព្រឹត្តធ្វើបាប តាមអំពើចិត្តខ្លួន។
៨- ចិត្តបង្កើតឡើង កាន់យកនូវអារម្មណ៍ទាំង ៦ នោះអារម្មណ៍ឯណានិមួយ ហើយនឹងនៅព្រងើយជាកណ្ដាល គិតខុសឃើញខុសប្រកាន់មាំក៏ទេ តែប្រព្រឹត្តធ្វើបាប ប្រកបតាមគេដឹកនាំ ឬចេតសិកដាស់តឿន។
ទោសមូល ២ នោះគឺ ៖
១- ចិត្តបង្កើតឡើង កាន់យកនូវអារម្មណ៍ទាំង ៦ នោះ អារម្មណ៍ឯណានីមួយ អាក់អន់ក្ដៅក្រហាយចិត្ត ចង្អៀតចង្អល់ចិត្ត ប្រព្រឹត្តធ្វើបាប តាមអំពើចិត្តខ្លួន។
២- ចិត្តបង្កើតឡើង កាន់យកនូវអារម្មណ៍ទាំង ៦ នោះ អារម្មណ៍ឯណានីមួយ អាក់អន់ក្ដៅក្រហាយចិត្ត ចង្អៀតចង្អល់ចិត្ត ប្រព្រឹត្តធ្វើបាប ប្រកបតាមគេដឹកនាំ ឬចេតសិកដាស់តឿន។
មោហមូល ២ នោះ គឺ ៖
១- ចិត្តបង្កើតឡើង កាន់យកនូវអារម្មណ៍ទាំង ៦ នោះ អារម្មណ៍ឯណានីមួយ ហើយនឹងនៅព្រងើយជាកណ្ដាល ប្រកបដោយសេចក្ដីសន្ធិះសង្ស័យផ្សេងៗ មានសង្ស័យក្នុងគុណព្រះពុទ្ធជាដើម។
២- ចិត្តបង្កើតឡើង កាន់យកនូវអារម្មណ៍ទាំង ៦ នោះអារម្មណ៍ឯណានីមួយ ហើយនឹងនៅព្រងើយជាកណ្ដាល ប្រកបដោយសេចក្ដីរាយមាយ ឬថាហុយឡើងដូចផ្សែង។
(ចប់អកុសលចិត្ត ១២ តែប៉ុណ្ណេះ)
អហេតុកចិត្ត មាន ១៨ នោះចែកចេញជា ៣ យ៉ាងគឺ ៖
១- អកុសលវិបាកចិត្ត ចិត្តដែលបង្កើតអំពីផលនៃអកុសល ឬថាបង្កើតអំពីជួរស្នាមរបស់អកុសល ឈ្មោះថាអកុសលវិបាកចិត្តមាន ៧។
២- កុសលវិបាកចិត្ត ចិត្តដែលបង្កើតអំពីផលនៃកុសលឬ ថាបង្កើតអំពីជួរស្នាមរបស់កុសល ឈ្មោះថាកុសលវិបាកចិត្តមាន ៨។
៣- កិរិយាចិត្ត ចិត្តដែលបង្កើតឡើង គ្រាន់តែជាហេតុ ឈ្មោះថាកិរិយាចិត្តមាន ៣។
អកុសលវិបាកចិត្តមាន ៧ នោះគឺ ៖
១- ចក្ខុវិញ្ញាណ លាយដោយឧបេក្ខា ព្រងើយជាកណ្ដាលក្នុងអនិដ្ឋារម្មណ៍ ជាផលបង្កើតអំពីអកុសលចិត្ត។
២- សោតវិញ្ញាណ លាយដោយឧបេក្ខា ព្រងើយជាកណ្ដាលក្នុងអនិដ្ឋារម្មណ៍ ជាផលបង្កើតអំពីអកុសលចិត្ត។
៣- ឃានវិញ្ញាណ លាយដោយឧបេក្ខា ព្រងើយជាកណ្ដាលក្នុងអនិដ្ឋារម្មណ៍ ជាផលបង្កើតអំពីអកុសលចិត្ត។
៤- ជិវ្ហាវិញ្ញាណ លាយដោយឧបេក្ខា ព្រងើយជាកណ្ដាលក្នុងអនិដ្ឋារម្មណ៍ ជាផលបង្កើ់តអំពីអកុសលចិត្ត។
៥- កាយវិញ្ញាណ លាយដោយសេចក្ដីទុក្ខលំបាក ជាផលបង្កើតអំពីអកុសលចិត្ត។
៦- វិថីចិត្ត ទទួលយកនូវអនិដ្ឋារម្មណ៍ លាយដោយឧបេក្ខា ព្រងើយជាកណ្ដាល ជាផលកើតអំពីអកុសលចិត្ត។
៧- វិថីចិត្ត ត្រិះរិះនូវអនិដ្ឋារម្មណ៍ លាយដោយឧបេក្ខា ព្រងើយជាកណ្ដាល ជាផលបង្កើតអំពីអកុសលចិត្ត។
កុសលវិបាកចិត្ត ៨ នោះគឺ ៖
១- ចក្ខុវិញ្ញាណ លាយដោយឧបេក្ខា ព្រង្កើយជាកណ្ដាលក្នុងឥដ្ឋារម្មណ៍ ជាផលបង្កើតអំពីកុសលចិត្ត។
២- សោតវិញ្ញាណ លាយដោយឧបេក្ខា ព្រងើយជាកណ្ដាលក្នុងឥដ្ឋារម្មណ៍ ជាផលបង្កើតអំពីកុសលចិត្ត។
៣- ឃានវិញ្ញាណ លាយដោយឧបេក្ខា ព្រងើយជាកណ្ដាលក្នុងឥដ្ឋារម្មណ៍ ជាផលបង្កើតអំពីកុសលចិត្ត។
៤- ជិវ្ហាវិញ្ញាណ លាយដោយឧបេក្ខា ព្រងើយជាកណ្ដាលក្នុងឥដ្ឋារម្មណ៍ ជាផលបង្កើតអំពីកុសលចិត្ត។
៥- កាយវិញ្ញាណ លាយដោយសេចក្ដីសុខសប្បាយ ជាផលបង្កើតអំពីកុសលចិត្ត។
៦– វិថីចិត្ត ទទួលយកនូវឥដ្ឋារម្មណ៍ លាយដោយឧបេក្ខា ព្រងើយជាកណ្ដាល ជាផលបង្កើតអំពីកុសលចិត្ត។
៧– វិថីចិត្ត ត្រិះរិះនូវឥដ្ឋារម្មណ៍ លាយដោយសោមនស្ស គឺសេចក្ដីត្រេកអររីករាយ ជាផលបង្កើតអំពីកុសលចិត្ត។
៨- វិថីចិត្ត ត្រិះរិះនូវឥដ្ឋារម្មណ៍ លាយដោយឧបេក្ខា ព្រងើយជាកណ្ដាល ជាផលបង្កើតអំពីកុសលចិត្ត។
កិរិយាចិត្ត ៣ នោះគឺ ៖
១- វិថីចិត្តសម្រាប់ពិចារណា ប្រើប្រាស់ក្នុងទ្វារទាំង ៥ លាយដោយឧបេក្ខា ព្រងើយជាកណ្ដាល។
២- វិថីចិត្តសម្រាប់ពិចារណា ប្រើប្រាស់ក្នុងមនោទ្វារ លាយដោយឧបេក្ខា ព្រងើយជាកណ្ដាល។
៣- ចិត្តជាហេតុញ៉ាំងសេចក្ដីញញឹមឱ្យបង្កើតឡើង លាយដោយសោមនស្ស សេចក្ដីរីករាយ ជារបស់អរិយបុគ្គល។
(ចប់អហេតុកចិត្ត ១៨ តែប៉ុណ្ណេះ)
សហេតុកាមាវចរចិត្ត ២៤ នោះចែកចេញជា ៣ យ៉ាងទៀតគឺ ៖
១- ចិត្តតែងប្រព្រឹត្ត តែងគិត តែងសន្សំនូវអារម្មណ៍ ប្រកបដោយហេតុជាទីញ៉ាំងកុសល ឱ្យបង្កើតឡើងច្រើន ឈ្មោះថាកុសលចិត្តមាន ៨ (បើនឹងហៅថាមហាកុសលចិត្តដូច្នេះវិញក៏បាន)។
២- ចិត្តតែងប្រព្រឹត្ត តែងគិត តែងសន្សំនូវអារម្មណ៍ ប្រកបដោយហេតុជាផលបង្កើតអំពីកុសលចិត្តច្រើន ឈ្មោះថាវិបាកចិត្តមាន ៨ (បើនឹងហៅថាមហាវិបាកចិត្តដូច្នេះវិញក៏បាន)។
៣- ចិត្តជាហេតុសម្រាប់ផ្សាយជវនវិថី ឱ្យទទួលនូវអារម្មណ៍ច្រើនឈ្មោះកិរិយាចិត្តមាន ៨ (បើនឹងហៅថាមហាកិរិយាចិត្តដូច្នេះវិញក៏បាន)។
ដែលនឹងសម្ដែងទៅនេះ ត្រូវហៅតាមន័យនេះ។
អកុសលចិត្ត ៨ នោះគឺ ៖
១- ចិត្តបង្កើតឡើងកាន់យកនូវអារម្មណ៍ទាំង ៦ គឺរូប ១ សម្លេង ១ ក្លិន ១ រស ១ សម្ផស្ស ១ ធម្ម ១ អារម្មណ៍ឯណានីមួយ ហើយរីករាយពិចារណាឃើញប្រពៃប្រកាន់មាំ ប្រព្រឹត្តធ្វើបុណ្យ តាមអំពើចិត្តខ្លួន។
២- ចិត្តបង្កើតឡើងកាន់យកនូវអារម្មណ៍ទាំង ៦ នោះ អារម្មណ៍ឯណានីមួយ ហើយរីករាយ ពិចារណាឃើញប្រពៃប្រកាន់មាំ ប្រព្រឹត្តធ្វើបុណ្យ ប្រកបតាមគេដឹកនាំ ឬចេតសិកដាស់តឿន។
៣- ចិត្តបង្កើតឡើងកាន់យកនូវអារម្មណ៍ឯណានីមួយ ហើយរីករាយ ពិចារណាឃើញប្រពៃប្រកាន់មាំក៏ទេ តែថាប្រព្រឹត្តធ្វើបុណ្យតាមអំពើចិត្តខ្លួន។
៤- ចិត្តបង្កើតឡើងកាន់យកនូវអារម្មណ៍ទាំង ៦ នោះ អារម្មណ៍ឯណានីមួយ ហើយរីករាយ ពិចារណាឃើញប្រពៃប្រកាន់មាំក៏ទេ តែប្រព្រឹត្តធ្វើបុណ្យប្រកបតាមគេដឹកនាំ ឬចេតសិកដាស់តឿន
៥- ចិត្តបង្កើតឡើងកាន់យកនូវអារម្មណ៍ទាំង ៦ នោះ អារម្មណ៍ឯណានីមួយហើយព្រងើយជាកណ្ដាល ពិចារណាឃើញប្រពៃប្រកាន់មាំប្រព្រឹត្តធ្វើបុណ្យ តាមអំពើចិត្តខ្លួន។
៦- ចិត្តបង្កើតឡើងកាន់យកនូវអារម្មណ៍ទាំង ៦ នោះ អារម្មណ៍ឯណានីមួយហើយព្រងើយជាកណ្ដាល ពិចារណាឃើញប្រពៃប្រកាន់មាំប្រព្រឹត្តធ្វើបុណ្យ ប្រកបតាមគេដឹកនាំ ឬចេតសិកដាស់តឿន។
៧- ចិត្តបង្កើតឡើងកាន់យកនូវអារម្មណ៍ទាំង ៦ នោះ អារម្មណ៍ឯណានីមួយ ហើយព្រងើយជាកណ្ដាល ពិចារណាឃើញប្រពៃប្រកាន់មាំក៏ទេ តែថាប្រព្រឹត្តធ្វើបុណ្យ តាមអំពើចិត្តខ្លួន។
៨- ចិត្តបង្កើតឡើងកាន់យកនូវអារម្មណ៍ទាំង ៦ នោះ អារម្មណ៍ឯណានីមួយ ហើយព្រងើយជាកណ្ដាល ពិចារណាឃើញប្រពៃប្រកាន់មាំក៏ទេ តែប្រព្រឹត្តធ្វើបុណ្យ ប្រកបតាមគេដឹកនាំ ឬចេតសិកដាស់តឿន។
មហាវិបាកចិត្ត ៨ នោះគឺ ៖
១- ចិត្តជាផលគឺថាជាជួរស្នាមរបស់កុសលចិត្ត កាន់យកនូវអារម្មណ៍ទាំង ៦ នោះអារម្មណ៍ឯណានីមួយ ហើយរីករាយពិចារណាឃើញប្រពៃប្រកាន់មាំ បង្កើតជានិមិ្មតសម្រាប់ប្រកាន់យកនូវភពថ្មីនឹងតាក់តែងនូវបដិសន្ធិ តាមអំពើចិត្តខ្លួន។
២- ចិត្តជាផលគឺថាជាជួរស្នាមរបស់កុសលចិត្ត កាន់យកនូវអារម្មណ៍ទាំង ៦ នោះ អារម្មណ៍ឯណានីមួយ ហើយរីករាយពិចារណាឃើញប្រពៃប្រកាន់មាំ បង្កើតជានិម្មិតសម្រាប់ប្រកាន់យកនូវភពថ្មី នឹងតាក់តែងបដិសន្ធិ ប្រកបតាមមេដឹកនាំ ឬចេតសិកដាស់តឿន។
៣- ចិត្តជាផល គឺថាជាជួរស្នាមរបស់កុសលចិត្ត កាន់យកនូវអារម្មណ៍ទាំង ៦ នោះ អារម្មណ៍ឯណានីមួយ ហើយរីករាយពិចារណាឃើញប្រពៃប្រកាន់មាំក៏ទេ តែបង្កើតជានិម្មិតសម្រាប់កាន់យកនូវភពថ្មីនឹងតាក់តែងនូវបដិសន្ធិ តាមអំពើចិត្តខ្លួន។
៤- ចិត្តជាផល គឺថាជាជួរស្នាមរបស់កុសលចិត្ត កាន់យកនូវអារម្មណ៍ទាំង ៦ នោះ អារម្មណ៍ឯណានីមួយ ហើយរីករាយពិចារណាឃើញប្រពៃប្រកាន់មាំក៏ទេ តែបង្កើតជានិម្មិតសម្រាប់ប្រកាន់យកនូវភពថ្មី នឹងតាក់តែងនូវបដិសន្ធិ ប្រកបតាមគេដឹកនាំ ឬចេតសិកដាស់តឿន។
៥- ចិត្តជាផល គឺថាជាជួរស្នាមរបស់កុសលចិត្ត កាន់យកនូវអារម្មណ៍ទាំង ៦ នោះ អារម្មណ៍ឯណានីមួយ ហើយព្រងើយជាកណ្ដាលពិចារណាឃើញប្រពៃប្រកាន់មាំ បង្កើតជានិម្មិតសម្រាប់កាន់យកនូវភពថ្មី នឹងតាក់តែងនូវបដិសន្ធិ តាមអំពើចិត្តខ្លួន។
៦- ចិត្តជាផល គឺថាជាជួរសា្នមកុសលចិត្ត កាន់យកនូវអារម្មណ៍ទាំង ៦ នោះ អារម្មណ៍ឯណានីមួយ ហើយព្រងើយជាកណ្ដាល ពិចារណាឃើញប្រពៃប្រកាន់មាំ នឹងតាក់តែងនូវបដិសន្ធិ ប្រកបតាមគេដឹកនាំ ឬចេតសិកដាស់តឿន។
៧- ចិត្តជាផល គឺថាជាជួរស្នាមរបស់កុសលចិត្ត កាន់យកនូវអារម្មណ៍ទាំង ៦ នោះ អារម្មណ៍ឯណានីមួយ ហើយព្រងើយជាកណ្ដាល ពិចារណាឃើញប្រពៃប្រកាន់មាំក៏ទេ តែបង្កើតជានិម្មិតសម្រាប់កាន់យកនូវភពថ្មី នឹងតាក់តែងនូវបដិសន្ធិ តាមអំពើចិត្តខ្លួន។
៨- ចិត្តជាផល គឺថាជាជួរស្នាមរបស់កុសលចិត្ត កាន់យកនូវអារម្មណ៍ទាំង ៦ នោះ អារម្មណ៍ឯណានីមួយ ហើយព្រងើយជាកណ្ដាល ពិចារណាឃើញប្រពៃប្រកាន់មាំក៏ទេ តែបង្កើតជានិម្មិតសម្រាប់កាន់យកនូវភពថ្មីនឹងតាក់តែងនូវបដិសន្ធិ ប្រកបតាមគេដឹកនាំ ឬចេតសិកដាស់តឿន។
មហាកិរិយាចិត្ត ៨ នោះគឺ ៖
១- ចិត្តជាហេតុនៃកុសលវិបាកបង្កើតឡើង កាន់យកនូវអារម្មណ៍ទាំង ៦ នោះ អារម្មណ៍ឯណានីមួយ ហើយរីករាយពិចារណាឃើញប្រពៃប្រកាន់មាំសម្រាប់ផ្សាយជវនវិថីឱ្យទទួលនូវអារម្មណ៍ តាមអំពើចិត្តខ្លួន។
២- ហេតុនៃកុសលវិបាកបង្កើតឡើង កាន់យកនូវអារម្មណ៍ទាំង ៦ នោះ អារម្មណ៍ឯណានីមួយ ហើយរីករាយពិចារណាឃើញប្រពៃប្រកាន់មាំសម្រាប់ផ្សាយជវនវិថីឱ្យទទួលនូវអារម្មណ៍ ប្រកបតាមគេដឹកនាំ ឬចេតសិកដាស់តឿន។
៣- ចិត្តជាហេតុនៃកុសលវិបាកបង្កើតឡើង កាន់យកនូវអារម្មណ៍ទាំង ៦ នោះ អារម្មណ៍ឯណានីមួយ ហើយរីករាយពិចារណាឃើញប្រពៃប្រកាន់មាំក៏ទេ គ្រាន់តែផ្សាយជវនវិថីឱ្យទទួលនូវអារម្មណ៍តាមអំពើចិត្តខ្លួន។
៤- ចិត្តជាហេតុនៃកុសលវិបាកបង្កើតឡើង កាន់យកនូវអារម្មណ៍ទាំង ៦ នោះ អារម្មណ៍ណានីមួយ ហើយរីករាយពិចារណាឃើញប្រពៃប្រកាន់មាំក៏ទេ គ្រាន់តែផ្សាយជវនវិថីឱ្យទទួលនូវអារម្មណ៍ ប្រកបតាមគេដឹកនាំ ឬចេតសិកដាស់តឿន។
៥- ចិត្តជាហេតុនៃកុសលវិបាកបង្កើតឡើង កាន់យកនូវអារម្មណ៍ទាំង ៦ នោះ អារម្មណ៍ឯណានីមួយ ហើយព្រងើយជាកណ្ដាល ពិចារណាឃើញប្រពៃប្រកាន់មាំ សម្រាប់ផ្សាយជវនវិថីឱ្យទទួលនូវអារម្មណ៍តាមអំពើចិត្តខ្លួន។
៦- ចិត្តជាហេតុនៃកុសលវិបាកបង្កើតឡើង កាន់យកនូវអារម្មណ៍ទាំង ៦ នោះ អារម្មណ៍ឯណានីមួយ ហើយព្រងើយជាកណ្ដាល ពិចារណាឃើញប្រពៃប្រកាន់មាំ សម្រាប់ផ្សាយជវនវិថីឱ្យទទួលនូវអារម្មណ៍ប្រកបតាមគេដឹកនាំ ឬចេតសិកដាស់តឿន។
៧- ចិត្តជាហេតុនៃកុសលវិបាកបង្កើតឡើង កាន់យកនូវអារម្មណ៍ទាំង ៦ នោះអារម្មណ៍ឯណានីមួយ ហើយព្រងើយជាកណ្ដាល ពិចារណាឃើញប្រពៃប្រកាន់មាំក៏ទេ គ្រាន់តែផ្សាយជវនវិថីឱ្យទទួលនូវអារម្មណ៍ តាមអំពើចិត្តខ្លួន។
៨- ចិត្តជាហេតុបង្កើតឡើង កាន់យកនូវអារម្មណ៍ទាំង ៦ នោះអាម្មណ៍ឯណានីមួយ ហើយព្រងើយជាកណ្ដាល ពិចារណាឃើញប្រពៃប្រកាន់មាំក៏ទេ គ្រាន់តែផ្សាយជវនវិថីឱ្យទទួលនូវអារម្មណ៍ ប្រកបតាមគេដឹកនាំ ឬចេតសិកដាស់តឿន។
អកុសលចិត្ត ១២ អហេតុកចិត្ត ១៨ សហេតុកាមាវចរចិត្ត ២៤ ត្រូវជា ៥៤។
(ចប់ដោយសង្ខេបតែប៉ុណ្ណេះ)
រូបាវចរចិត្តនោះមាន ១៥ ចែកចែកជា ៣ យ៉ាងគឺ ៖
១- ចិត្តជារូបាវចរកុសលនៃព្រះយោគាចរ ដែលបានពិចារណាឃើញនូវទោសក្នុងកាមគុណ ចម្រើននូវសមថកម្មដ្ឋានមានបថវិកសិណជាដើម ហើយញ៉ាំងឈានឱ្យបង្កើតឡើង ឈ្មោះថារូបាវចរចិត្តមាន ៥។
២- ចិត្តជាផលនៃរូបាវចរកុសល បង្កើតជានិម្មិតសម្រាប់កាន់យកនូវភពថ្មី នឹងតាក់តែងនូវបដិសន្ធិ ឈ្មោះថារូបាវចរវិបាកចិត្ត ៥។
៣- ចិត្តជាហេតុនៃរូបាវចរវិបាក សម្រាប់ផ្សាយជវនវិថីឱ្យទទួលនូវអារម្មណ៍ ឈ្មោះថារូបាវចរកិរិយាចិត្តមាន ៥។
រូបាវចរកុសលចិត្ត ៥ នោះគឺ ៖
១- ចិត្តជារូបាវចរកុសល ស្ថិតនៅក្នុងបថមជ្ឈាន មាននីវរណធម៌ជាសត្រូវ ប្រកបដោយអង្គ ៥ គឺ វិតក្ក សេចក្ដីត្រិះរិះនូវអារម្មណ៍ ១ វិចារ សេចក្ដីពិចារណានូវអារម្មណ៍ ១ បីតិ សេចក្ដីផឹកនូវអារម្មណ៍ឆ្អែតកាយឆ្អែតចិត្ត ១ សុខសេចក្ដីសោយអារម្មណ៍ស្រួលកាយស្រួលចិត្ត ១ ឯកត្តតា ភាវនៃចិត្តនឹងក្នុងអារម្មណ៍តែមួយ ១។
២- ចិត្តជារូបាវចរកុសល ស្ថិតនូវក្នុងទុតិយជ្ឈានមាននិវរណធម៌ជាសត្រូវប្រកបដោយអង្គ ៤ គឺ វិចារ ១ សុខ ១ ឯកត្តតា ១
៣- ចិត្តជារូបាវចរកុសល ស្ថិតនៅក្នុងតតិយជ្ឈានមាននិវរណធម៌ជាសត្រូវប្រកបដោយអង្គ ៣ គឺ បីតិ ១ សុខ ១ ឯកត្តតា១ ។
៤- ចិត្តជារូបាវចរកុសល ស្ថិតនៅក្នុងចតុត្ថជ្ឈាន មាននិវរណធម៌ជាសត្រូវ ប្រកបដោយអង្គ ២ គឺ សុខ ១ ឯកត្តតា ១ ។
៥- ចិត្តជារូបាវចរកុសលស្ថិត នៅក្នុងបញ្ចមជ្ឈាន មាននិវរណធម៌ជាសត្រូវ ប្រកបដោយអង្គ ២ គឺ ឧបេក្ខា ចេតសិកធម៌ សោយអារម្មណ៍ព្រងើយជាកណ្ដាល ១ ឯកត្តតា ១ ។
រូបាវចរវិបាកចិត្ត ៥ នោះគឺ ៖
១- ចិត្តជារូបាវចរវិបាក ស្ថិតនៅក្នុងបឋមជ្ឈាន មាននិវរណធម៌ជាសត្រូវ ប្រកបដោយអង្គ ៥ គឺ វិតក្ក ១ វិចារ ១ បីតិ ១ សុខ ១ ឯកត្តតា ១ ។
២- ចិត្តជារូបាវចរវិបាក ស្ថិតនៅក្នុងទុតិយជ្ឈាន មាននិវរណធម៌ជាសត្រូវ ប្រកបដោយអង្គ ៤ គឺ វិចារ ១ បីតិ ១ សុខ ១ ឯកត្តតា ១
៣- ចិត្តជារូបាវចរវិបាក ស្ថិតនៅក្នុងតតិយជ្ឈាន មាននិវរណធម៌ជាសត្រូវ ប្រកបដោយអង្គ ៣ គឺ បីតិ ១ សុខ ១ ឯកត្តតា ១ ។
៤- ចិត្តជារូបាវចរវិបាក ស្ថិតនៅក្នុងចតុត្ថជ្ឈាន មាននិវរណធម៌ជាសត្រូវ ប្រកបដោយអង្គ ២ គឺ សុខ ១ ឯកត្តតា ១ ។
៥- ចិត្តជារូបាវចរវិបាក ស្ថិតនៅក្នុងបញ្ចមជ្ឈាន មាននិវរណធម៌ជាសត្រូវ ប្រកបដោយអង្គ ២ គឺ ឧបេក្ខា ១ ឯកត្តតា ១ ។
រូបាវចរកិរិយាចិត្ត ៥ នោះគឺ ៖
១- ចិត្តជាហេតុនៃរូបាវចរវិបាក ស្ថិតនៅក្នុងបឋមជ្ឈាន មាននិវរណធម៌ជាសត្រូវ ប្រកបដោយអង្គ ៥ គឺ វិតក្ក ១ វិចារ ១ បីតិ ១ សុខ ១ ឯកត្តតា ១ ។
២- ចិត្តជាហេតុនៃរូបាវចរវិបាក ស្ថិតនៅក្នុងទុតិយជ្ឈាន មាននិវរណធម៌ជាសត្រូវ ប្រកបដោយអង្គ ៤ គឺ វិចារ ១ បីតិ ១ សុខ ១ ឯកត្តតា ១ ។
៣- ចិត្តជាហេតុនៃរូបាវចរវិបាក ស្ថិតនៅក្នុងតតិយជ្ឈាន មាននិវរណធម៌ជាសត្រូវ ប្រកបដោយអង្គ ៣ គឺ បីតិ ១ សុខ ១ ឯកត្តតា ១ ។
៤- ចិត្តជាហេតុនៃរូបាវចរវិបាក ស្ថិតនៅក្នុងចតុត្ថជ្ឈានមាននិវរណធម៌ជាសត្រូវ ប្រកបដោយអង្គ ២ គឺ សុខ ១ ឯកត្តតា ១ ។
៥- ចិត្តជាហេតុនៃរូបាវចរវិបាក ស្ថិតនៅក្នុងបញ្ចមជ្ឈានមាននិវរណធម៌ជាសត្រូវ ប្រកបដោយអង្គ ២ គឺ ឧបេក្ខា ១ ឯកត្តតា ១ ៕
(ចប់រូបាវចរចិត្ត ១៥ តែប៉ុណ្ណេះ)
ព្រះញាណបវរវិជ្ជា ឯម ចាងហ្វាងសាលាបរិយត្តិជាន់ខ្ពស់
រៀបរៀង