២៦ គាថា

សារវន្តកថា

១- អនាគតំភយំទិស្វា      ទូរតោបរិវជ្ជយេ
អាគរញ្ចភយំទិស្វា     អភីតោយោតិបណ្ឌិតោតិ

(ប្រែ) ជនជាបណ្ឌិតឃើញនូវភ័យដែលមិនទាន់មកដល់ ហើយវៀរចាកភ័យនោះអំពីចម្ងាយ បើប្រសិនណាឃើញនូវភ័យនោះមកដល់ហើយក៏មិនមានភ័យ (លោកនីតិ)។

២- យថាសេលោឯកឃនោ       វាតេននសមីរតិ
ឯវំនិន្ទាបសំសាសុ     នសមិជ្ជន្តិបណ្ឌិតាតិ

(ប្រែ) ថ្ម ១ ដុំមិនញាប់ញ័រដោយខ្យល់យ៉ាងណា ជនទាំងឡាយជាបណ្ឌិតមិនញាប់ញ័រ ក្នុងពាក្យនិន្ទា និងពាក្យសរសើរទាំងឡាយយ៉ាងនោះ (វិសុទ្ធមគ្គ)។

៣- ឯវំអនិច្ចតំជម្មឹ ញត្វាទុរភិសម្ភវំ
 តំបត្តុំវាយមេធីរោ យំនិច្ចំអមតំបទន្តិ

(ប្រែ) ជនជាអ្នកប្រាជ្ញមានប្រាជ្ញាជាគ្រឿងទ្រទ្រង់ ដឹងហើយនូវអនិច្ចតាធម៌ ដែលជាធម៌លាមកយ៉ាងនេះ គឺបុគ្គលឆ្លងបានដោយកម្រ ផ្លូវនៃព្រះនិព្វានដែលទៀងមិនស្លាប់ឯណា ខំព្យាយាម ដើម្បីដល់ផ្លូវនៃព្រះនិព្វាននោះ (បឋមសាមន្ត)។

៤- នាទិដ្ឋាបរតោទោសំ    អណុំថូលានិសព្វសោ
ឥស្សរោបណយេទណ្ឌំ       សាមំអបច្ចវេក្ខិយាតិ

(ប្រែ) ជនជាធំមិនឃើញនូវទោសតូចនិងទោសធំអំពីបុគ្គលដទៃ ហើយមិនទាន់ពិចារណាសព្វគ្រប់ដោយខ្លួនឯង មិនត្រូវធ្វើអាជ្ញាទេ (ធម្មបទ)។

៥- នកហាបណវសេន    តិត្តិកាមេសុវិជ្ជតិ
អប្បស្សាទាទុក្ខាកាមា ឥតិវិញ្ញាយបណ្ឌិតោតិ

(ប្រែ) ធម្មជាតិជាហេតុឆ្អែតក្នុងកាមគុណទាំងឡាយ ៥ មិនមានដោយអំណាចនៃហាបណ ជនជាបណ្ឌិតដឹងច្បាស់ដូច្នេះថា កាមគុណទាំងឡាយ ៥ មានសេចក្ដីជ្រះថ្លា មិនមានរមែងតែងនាំមកនូវទុក្ខជាដរាប (ធម្មបទ)។

៦- អបិទិព្វេសុកាមេសុ    រតឹសោនាធិគច្ឆតិ
តណ្ហក្ខយរតោហោតិ សម្មាសម្ពុទ្ធសាវកោតិ

(ប្រែ) ម្យ៉ាងទៀតជនជាបណ្ឌិតជាសាវកព្រះសម្មាសម្ពុទ្ធនោះ មិនដល់ក្រៃពេកនូវសេចក្ដីត្រេកអរ គឺថាមិនលុះក្នុងអំណាចកាមគុណទាំងឡាយ ៥ ដ៏ជាទិព្វ ត្រេកអរតែក្នុងធម៌ជាគ្រឿងអស់ទៅនៃតណ្ហា (ធម្មបទ)។

៧- ធម្មបីតិសុខំសេតិ         វិប្បសន្នេនចេតសោ
 អរិយប្បវេទិតេធម្មេ           សទារមតិបណ្ឌិតោតិ

(ប្រែ) ជនជាបណ្ឌិតមានចិត្តជ្រះថ្លាហើយដោយវិសេសផឹកនូវរសនៃព្រះនព្វលោកុត្តរធម៌ដេកជាសុខ ត្រេកអេក្នុងពោធិបក្ខិយធម៌ គឺព្រះអរិយទាំងឡាយមានព្រះពុទ្ធជាដើម សម្ដែងហើយក្នុងកាលទាំងពួង (ធម្មបទ)។

 ៨- យថារហទោគម្ភិរោ    វិប្បសន្នោអនាវិលោ
  ឯវំធម្មានិសុត្វាន    វិប្បសីទន្តិបណ្ឌិតាតិ

(ប្រែ) អន្លង់ទឹកជ្រៅថ្លាមានល្អក់មិនមានយ៉ាងណា ជនទាំងឡាយជាបណ្ឌិតស្ដាប់នូវធម៌ទេសនាទាំងឡាយ ហើយជ្រះថ្លាដោយវិសេសយ៉ាងនោះ (ធម្មបទ)។

៩- ឧទកំហិនយន្តិនេត្តិកា  ឧសុការានមយន្តិតេជនំ
ទារុំនមយន្តិតច្ឆកា    អត្តានំទមយន្តិបណ្ឌិតាតិ

(ប្រែ) សេចក្ដីពិតថា អ្នកធ្វើស្រែទាំងឡាយនាំទៅងូតទឹក ជាងកូនសរទាំងឡាយពត់នូវកូនសរ ជាងចាំងទាំងឡាយចាំងនូវឈើ ជនទាំងឡាយជាបណ្ឌិតទូន្មាននូវខ្លួន (ធម្មបទ)។

១០- អនុបុព្វេនធាវី    ថោកំថោកំខណេខណេ
កម្មារោរជដស្សេវ   និទ្ធមេមលមត្តនោតិ

(ប្រែ) ជនជាបណ្ឌិតមានប្រាជ្ញាជាគ្រឿងទម្លាយបង់នូវកិលេស គប្បីធ្វើនូវការជាកុសលបន្តិច ៗ (គឺថាធ្វើញយៗ) ក្នុងខណៈឬក្នុងឱកាស គប្បីកម្ចាត់បង់នូវមន្ទិលមានរាគជាដើមនៃខ្លួនចេញ ដូចជាជាងមាសកាលដុតហើយដុំនូវមាស គប្បីទាញយកនូវមន្ទិលនៃមាសនោះចេញ (ធម្មបទ)។

ពុទ្ធកថា

១១- តិណទោសានិខេត្តានិ   រាគទោសាអយំបដា
តស្មាហិវីតរាគេសុ   ទិន្នំហោតិមហប្ផលំ

(ប្រែ) ស្រែទាំងឡាយមានស្មៅជាទោស ពួកសត្វនេះមានរាគជាទោស ព្រោះហេតុដូច្នោះពិត ទានដែលបុគ្គលឱ្យហើយដល់បុគ្គលទាំងឡាយ មានរាគទៅប្រាសហើយ ជាទានមានផលច្រើន (ធម្មបទ)

១២- តិណទោសានិខេត្តានិ       ទោសទោសាអយំបដា
តស្មាហិវីតទោសេសុ        ទិន្នំហោតិមហប្ផលំ

(ប្រែ) ស្រែទាំងឡាយមានស្មៅជាទោស ពួកសត្វនេះមានទោសជាទោស ព្រោះហេតុដូច្នោះពិត ទានដែលបុគ្គលឱ្យហើយដល់បុគ្គលទាំងឡាយ មានទោសទៅប្រាសហើយ ជាទានមានផលច្រើន (ធម្មបទ)។

១៣- តិណទោសានិខេត្តានិ      មោហទោសាអយំបដា
តស្មាហិវីតមោហេសុ        ទិន្នំហោតិមហប្ផលំ

(ប្រែ) ស្រែទាំងឡាយមានស្មៅជាទោស ពួកសត្វនេះមានមោហៈជាទោស ព្រោះហេតុដូច្នោះពិត ទានដែលបុគ្គលឱ្យហើយដល់បុគ្គលទាំងឡាយ មានមោហៈទៅប្រាសហើយ ជាទានមានផលច្រើន (ធម្មបទ)។

 ១៤- តិណទោសានិខេត្តានិ       ឥច្ឆាទោសាអយំបដា
តស្មាហិវីគតិច្ឆេសុ   ទិន្នំហោតិនហប្ផលំ

(ប្រែ) ស្រែទាំងឡាយមានស្មៅជាទោស ពួកសត្វនេះមានសេចក្ដីឫស្យាជាទោស ព្រោះហេតុដូច្នោះពិត ទានដែលបុគ្គលឱ្យហើយដល់បុគ្គលទាំងឡាយ មានសេចក្ដីឫស្យាទៅប្រាសហើយ ជាទានមានផលច្រើន (ធម្មបទ)។

សំវរកថា

១៥- កាយប្បកោបំរក្ខេយ្យ       កាយេនសំវុតោសិយា
កាយទុច្ចរិតតំហិត្វា  កាយេនសុចរិតំចរេ

(ប្រែ) បុគ្គលត្រូវរក្សានូវកិរិយាកម្រើកឡើងនៃកាយទុច្ចរិតទាំង ៣ ប្រការ ត្រូវសង្រួមដោយប្រពៃ ដើម្បីបិទនូវកាយទុច្ចរិតទាំង ៣ ប្រការនោះ មិនឱ្យចូលមកតាមកាយទ្វារបាន ត្រូវលះបង់កាយទុច្ចរិតទាំង ៣ នោះចេញ ហើយប្រព្រឹត្តកាយសុចរិតទាំង ៣ ប្រការវិញ (ធម្មបទ)។

១៦- វចីបកោបំរក្ខេយ្យ   វាចាយសំវុតោសិយា
វចី ទុច្ចរិតំហិត្វា  វាចាយសុចរិតំចរេ

(ប្រែ) បុគ្គលត្រូវរក្សានូវកិរិយាកម្រើកឡើងនៃវចីទុច្ចរិតទាំង ៤ ប្រការ ត្រូវសង្រួមដោយប្រពៃ ដើម្បីបិទនូវវចីទុច្ចរិតទាំង ៤ ប្រការនោះ មិនឱ្យចូលមកតាមវចីទ្វារបាន ត្រូវលះបង់វចីទុច្ចរិតទាំង ៤ ប្រការនោះចេញ ហើយប្រព្រឹត្តវចីសុចរិតទាំង ៤ ប្រការវិញ (ធម្មបទ)។

១៧- មនោបកោបំរក្ខេយ្យ        មនសាសំវុតោសិយា
មនោទុច្ចរិតំហិត្វា             មនសាសុចរិតំចរេ

(ប្រែ) បុគ្គលត្រូវរក្សានូវកិរិយាកម្រើកឡើងនៃមនោទុច្ចរិតទាំង ៣ ប្រការ ត្រូវសង្រួមដោយប្រពៃ ដើម្បីបិទនូវមនោទុច្ចរិតទាំង ៣ ប្រការនោះ មិនឱ្យចូលមកតាមមនោទ្វារបាន ត្រូវលះបង់មនោទុច្ចរិតទាំង ៣ ប្រការនោះចេញ ហើយប្រព្រឹត្តមនោសុចរិតទាំង ៣ ប្រការវិញ (ធម្មបទ)។

១៨- កាយេនសំរុតាធីរា           អថោវាចាយសំវុតា
 នមសាសំវុតាធីរា            តេវេសុបរិសំវុតាតិ

(ប្រែ) អ្នកប្រាជ្ញទាំងឡាយ មានប្រាជ្ញាជាគ្រឿងទ្រទ្រង់សង្រួមហើយដោយប្រពៃនូវកាតទ្វារ ម្យ៉ាងទៀតអ្នកប្រាជ្ញទាំងឡាយមានប្រាជ្ញាជាគ្រឿងទ្រទ្រង់ សង្រួមហើយដោយប្រពៃនូវមនោទ្វារ អ្នកប្រាជ្ញទាំងឡាយមានប្រាជ្ញា ជាគ្រឿងទ្រទ្រង់នោះឯង ឈ្មោះថា មានកាយទ្វារ វចីទ្វារនិងមនោទ្វារគ្រប់គ្រងហើយ សង្រួមប្រពៃហើយ (ធម្មបទ)។

១៩- សព្វេសំខារាអនិច្ចាតិ  យទាបញ្ញាយបស្សតិ
 អថនិព្វិន្ទតិទុក្ខេ   ឯសមគ្គោវិសុទ្ធិយាតិ

(ប្រែ) អ្នកឯណាឃើញដូច្នេះថា សង្ខារទាំងឡាយទាំងពួងមិនទៀង (តែងកើតឡើងហើយវិនាសទៅជាធម្មតា) ដោយប្រាជ្ញាក្នុងកាលឯណា អ្នកនោះនឿយណាយក្នុងសេចក្ដីទុក្ខដែលប្រព្រឹត្តទៅក្នុងភពទាំង ៣ ក្នុងកាលនោះ សភាវគឺបណ្ឌិតពោលថា សេចក្ដីនឿយណាយនេះ ជាឧបាយជាហេតុដល់នូវអមតមហានិព្វាន (វិសុទ្ធិមគ្គ)។

២០- សព្វេសំខារាទុក្ខាតិ   យទាបញ្ញាយបស្សតិ
អថនិព្វិន្ទតិទុក្ខេ             ឯសមគ្គោវិសុទ្ធិយាតិ

(ប្រែ) អ្នកឯណាឃើញដូច្នេះថា សង្ខារទាំងឡាយទាំងពួងតែងនាំមកនូវសេចក្ដីទុក្ខជាដរាប ដោយប្រាជ្ញាក្នុងកាលឯណា អ្នកនោះនឿយណាយក្នុងសេចក្ដីទុក្ខ ដែលប្រព្រឹត្តទៅក្នុងភពទាំង ៣ ក្នុងកាលនោះ សភាវគឺបណ្ឌិតពោលថា សេចក្ដីនឿយណាយនេះ ជាឧបាយជាហេតុដល់នូវអមតមហានិព្វាន (វិសុទ្ធិមគ្គ)។

២១- សព្វេសំខារាអនិត្តាតិ        យទាបញ្ញាយបស្សតិ
អថនិព្វិន្ទតិទុក្ខេ             ឯសមគ្គោវិសុទ្ធិយាតិ

(ប្រែ) អ្នកឯណាឃើញដូច្នេះថា សង្ខារទាំងឡាយទាំងពួងមិនមិនមែនជារបស់នៃខ្លួន ដោយប្រាជ្ញាក្នុងកាលឯណា អ្នកនោះនឿយណាយក្នុងសេចក្ដីទុក្ខ ដែលប្រព្រឹត្តទៅក្នុងភពទាំង ៣ ក្នុងកាលនោះ សភាវគឺបណ្ឌិតពោលថា សេចក្ដីនឿយណាយនេះ ជាឧបាយជាហេតុដល់នូវអមតមហានិព្វាន (វិសុទ្ធិមគ្គ)។

បិយកថា

២២- បិយតោជាយតេសោកោ    បិយតោជាយតេភយំ
បិយតោវិប្បមុត្តស្ស នន្ថិសោកោកុតោភយន្តិ

(ប្រែ) សេចក្ដីសោកកើតមកអំពីសត្វនិងសង្ខារ ជាទីស្រឡាញ់ សេចក្ដីភ័យកើតមកអំពីសត្វនិងសង្ខារជាទីស្រឡាញ់ សេចក្ដីសោកមិនមានដល់បុគ្គលដែលមានចិត្តផុតស្រឡះ ហើយចាកសត្វនិងសង្ខារជាទីស្រឡាញ់ សេចក្ដីភ័យមានមកអំពីឯណា (ធម្មបទ)។

២៣- បេមតោជាយតេសោកោ   បេមតោជាយតេភយំ
 បេមតោវិប្បមុត្តស្ស នន្ថិសោកោកុតោភយន្តិ

(ប្រែ) សេចក្ដីសោកមកអំពីសេចក្ដីស្រឡាញ់ សេចក្ដីភ័យកើតមកអំពីសេចក្ដីស្រឡាញ់ សេចក្ដីសោកមិនមានដល់បុគ្គលដែលមានចិត្តផុតស្រឡះ ហើយចាកសេចក្ដីស្រឡាញ់ សេចក្ដីភ័យមានមកអំពីទីឯណា (ធម្មបទ)។

២៤- រតិយាជាយតេសោកោ      រតិយាជាយតេភយំ
 រតិយាវិប្បមុត្តស្ស   នន្ថិសោកោកុតោភយន្តិ

(ប្រែ) សេចក្ដីសោកកើតមកអំពីសេចក្ដីតម្រេកក្នុងកាមគុណ ៥ សេចក្ដីភ័យកើតមកអំពីសេចក្ដីតម្រេកក្នុងកាមគុណ ៥ សេចក្ដីសោកមិនមានដល់បុគ្គលដែលមានចិត្តផុតស្រឡះ ហើយចាកសេចក្ដីតម្រេកក្នុងកាមគុណ ៥ សេចក្ដីភ័យមានមកអំពីទីឯណា (ធម្មបទ)។

២៥- កាមតោជាយតេសោកោ    កាមតោជាយតេភយំ
កាមតោវិប្បមុត្តស្ស នន្ថិសោកោកុតោភយន្តិ

(ប្រែ) សេចក្ដីសោកកើតមកអំពីវត្ថុកាមនិងកិលេសកាម សេចក្ដីភ័យកើតមកអំពីវត្ថុកាមនិងកិលេសកាម សេចក្ដីសោកមិនមានដល់បុគ្គលដែលមានចិត្តផុតស្រឡះ ហើយចាកវត្ថុកាមនិងកិលេសកាម សេចក្ដីភ័យមានមកអំពីទីឯណា (ធម្មបទ)។

២៦- តណ្ហាយជាយតេសោកោ  តណ្ហាយជាយតេភយំ
  តណ្ហាយវិប្បមុត្តស្ស        នន្ថិសោកោកុតោភយន្តិ

(ប្រែ) សេចក្ដីសោកកើតមកអំពីសេចក្ដីចំណង់ប្រព្រឹត្តទៅក្នុងទ្វារទាំង ៦ សេចក្ដីភ័យកើតមកអំពីសេចក្ដីចំណង់ប្រព្រឹត្តទៅក្នុងទ្វារទាំង ៦ សេចក្ដីសោកមិនមានដល់បុគ្គលដែលមានចិត្តផុតស្រឡះ ហើយចាកសេចក្ដីចំណង់ប្រព្រឹត្តទៅក្នុងទ្វារទាំង ៦ សេចក្ដីភ័យមានមកអំពីទីឯណា (ធម្មបទ)។

២៦ គាថា

អាចារ្យ យ៉ែម ក្រុមជំនុំព្រះត្រៃបិដក

ដកយកពីគម្ពីរផ្សេងៗ ហើយប្រែជាភាសាខ្មែរ

ធីរកថា

 

កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

0 Comments
Inline Feedbacks
View all comments