ច្រើនទៀត...

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
post

សទ្ទានុក្រមពាក្យថ្មី

បេយ្យាលន័យ

ន. ន័យសង្ខេប, សេចក្តីបំប្រួញ :

ន័យមួយឃ្លានេះ គឺជាបេយ្យាលន័យរបស់អ្នកនិពន្ធ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

បេឡានិច័យ

ន. ការដាក់ប្រាក់ទុកនៅក្នុងបេឡា។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

បេឡាករ

ន. អ្នកទទួលឬបញ្ចេញប្រាក់ក្នុងអង្គភាព ស្ថាប័ន ក្រុមហ៊ុន។ បច្ចុប្បន្នគេច្រើនប្រើពាក្យបេឡាករនេះជាង ព្រោះខ្លីជាងពាក្យបេឡាធិការ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

បូតិប្រតិបក្ស

គុ. ដែលសម្រាប់រារាំងកុំឱ្យអតិសុខុមប្រាណកើតចម្រើន ឡើងបាន :

ទឹកកំបោរ, ទឹកក្រេស៊ីល គេហៅថា វត្ថុបូតិប្រតិបក្ស។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

បុរេអវសិដ្ឋ

ន. ប្រាក់ដែលនៅសល់ជំពាក់ពីលើកមុន, ការសេសសល់ពីលើកមុន, ប្រាក់កម្រៃដែលបើកមិនទាន់អស់នៅសល់ពីលើកមុន, ប្រាក់សោធន :

គ្រឹះស្ថានជំនួញយ៉ាងធំមួយបានសុំឱ្យថៅកែម្នាក់សងប្រាក់ដែលជាបុរេអវសិដ្ឋឱ្យគ្រប់ចំនួន។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

បុរេរថ

ន. រថឬយានសម្រាប់ទៅយកការណ៍ឬចាត់ការនៅខាងមុខគេ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

បុរេភាព

ន. សិទ្ធិឬហេតុកើតមុនគេដែលគេអាចយកទៅជំទាស់នឹងបណ្ណកម្មសិទ្ធិ ឧស្សាហកម្ម ហើយដែលឱ្យបណ្ណនេះមោឃៈ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

បុរេប្រវត្តិសាស្ត្រ

ន. រយៈពេលនៃប្រវត្តិសាស្រ្តរបស់មនុស្សជាតិមុនរយៈពេលដែលគេកត់ត្រាទុកជាឯកសារ :

ស្ថានីយ៍បុរេប្រវត្តិសាស្រ្ត។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

បុរេប្រទាន

ន. ប្រាក់មួយភាគបើកឱ្យមុនពេលសាមីជនបំពេញកាតព្វកិច្ចរបស់ខ្លួនដែលបានព្រមព្រៀងគ្នារួចហើយ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

បុរេនិមិត្ត

ន. ការប្រមើលមើលមុន, និមិត្តខាងដើម, បុព្វនិមិត្ត, ហេតុ ដំណើរមុន :

មុននឹងគេធ្វើកិច្ចការអ្វីនីមួយៗគេត្រូវធ្វើបុរេនិមិត្ត។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

Page 13 of 33
1 11 12 13 14 15 33