ច្រើនទៀត...

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
post

សទ្ទានុក្រមពាក្យថ្មី

បុប្ផារម្ភកាល

ន. ពេលដែលផ្កាឈើចាប់ផ្តើមផ្កាឡើង, រដូវផ្ការីកចាប់ផ្តើមផ្កា។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

បុនហិរញ្ញប្បទាន

ន. ការសងប្រាក់ខ្លះឬទាំងអស់នៃកម្ចីដើមទុនរបស់សហគ្រាសណាមួយដែលទើបបានទទួលកម្ចីថ្មីទៀត (តាមធម្មតាកម្ចីថ្មីៗទាំងនោះតែងមានអត្រាការប្រាក់ទាបជាងមុន)។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

បុនផលិតកម្ម

ន. បុនផលិតកម្មគឺជាការធ្វើឡើងវិញជាថ្មីនិងជានិច្ចរហូតនូវដំណើរការរបស់ផលិតកម្មសង្គម។ គ្រប់បុនផលិតកម្មសង្គមនិងទ្រព្យសម្ភារៈឬផលិតផលសង្គម សរុបរួមមានបញ្ចូលបុនផលិតកម្មនៃកម្លាំងពលកម្មនិងទំនាក់ទំនងពលកម្ម។ បុនផលិតកម្មមានពីរយ៉ាងគឺ បុនផលិតកម្មសាមញ្ញ និង បុនផលិតកម្មទូលាយ។ បុនផលិតកម្មសាមញ្ញ គឺជាដំណើរការផលិតកម្មដែល ប្រព្រឹត្តទៅពីមួយឆ្នាំទៅមួយឆ្នាំទៀតនៅក្នុងសមាមាត្រដដែល; ចំណែកឯ បុនផលិតកម្មទូលាយ មានសមាមាត្រកាន់តែធំទូលាយច្រើនជាងមុនទៅទៀត។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

បុនប្បហារ

ន. ការលក់ដូរនូវឧបករណ៍បំណុលដែលអាចជួញដូរបានដែលធ្លាប់បានលក់ម្តងរួចមកហើយដោយធនាគារមួយ។ ប្រតិបត្តិការនេះច្រើនតែធ្វើជាមួយនឹងធនាគារកណ្តាល។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

បុននីហរណកម្ម

ន. ការនាំចេញទៅវិញនូវទំនិញដែលបាននាំចូលដោយ មិនបានកែច្នៃអ្វីទាំងអស់។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

បុននិយោជន៍

ន. ការទិញនូវទ្រព្យរបស់អ្វីមួយដោយប្រើប្រាស់ថ្លៃលក់ របស់មួយផ្សេងទៀតធ្វើជាមធ្យោបាយ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

បុត្តសម្ព័ន្ធ

ន. ប្រភេទក្រុមហ៊ុនដែលមានដើមទុនជាង៥០%ជារបស់ក្រុមហ៊ុនមួយទៀតហៅថា “ក្រុមហ៊ុនមេ”។ បុត្តសម្ព័ន្ធអាចមានឯករាជ្យតាមផ្លូវច្បាប់ តែតាមផ្នែកហិរញ្ញវត្ថុនិងសេដ្ឋកិច្ចត្រូវរណបនឹងក្រុមហ៊ុនមេ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

បុណ្ណទូត

ន. បុគ្គលដែលបានទទួលអំណាចពេញទីដើម្បីតំណាងរដ្ឋាភិបាលក្នុងកិច្ចចរចាណាមួយ។ វេវ. ឯកអគ្គរាជទូតពេញសមត្ថភាព​។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

បុគ្គលភាពគតិយុត្ត

ន. លក្ខណៈពេញច្បាប់នៃបុគ្គលឬភាពជាបុគ្គលពេញច្បាប់ដែលច្បាប់ទទួលស្គាល់ថាមានសិទ្ធិនិងកាតព្វកិច្ច :

កូនក្នុងផ្ទៃ​ម្ដាយមិនទាន់មានបុគ្គលភាពគតិយុត្តទេ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

បិដ្ឋិលេខជន

ន. អ្នកធ្វើបិដ្ឋិលេខ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

Page 15 of 33
1 13 14 15 16 17 33