ច្រើនទៀត...

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
post

សទ្ទានុក្រមពាក្យថ្មី

ឃោសិត្រ

ឃោសិត្រ

(ន.) ផ្នែកខាងលើនៃបំពង់ខ្យល់ដែលសម្រាប់បញ្ចេញនូវសូរសំឡេង, អវយវៈក្នុងបំពង់កដែលសម្រាប់បញ្ចេញសំឡេង : សំឡេងធំនិងតូចតែងតែចេញមកតាមឃោសិត្រទាំងអស់។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

ឃោសនិក

ឃោសនិក

(ន.) អ្នកនិយាយឃោសនា, អ្នកដើរផ្សាយដំណឹង។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

គ្រន្ថី

គ្រន្ថី

(ន.) ប្រដាប់​អវយវៈ​មាន​សណ្ឋាន​ជា​សំបុក : ក្នុង​ខ្លួន​មនុស្ស​យើង​មាន​គ្រន្ថី​ជាច្រើន​ដូចជា​គ្រន្ថីជីរណិក​ជាដើម​។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

គោលច្បាប់

គោលច្បាប់

(ន.) គោលការណ៍​នៃ​ច្បាប់, ខ​សំខាន់ៗ​ជាមូលដ្ឋាន​នៃ​ច្បាប់​, ខ​ដើម​របស់​ច្បាប់​។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

គោលការណ៍

គោលការណ៍

(ន.) ហេតុការណ៍​ដែល​ជា​គោល, ហេតុ​ដែល​មាន​សារៈសំខាន់ :

ឧ. គោលការណ៍​របស់​សមាគម​ទ្រទ្រង់អក្សរសាស្ត្រ​​និង​
វប្បធម៌​ខ្មែរ គឺ​ពង្រឹក​អក្សរសាស្ត្រជាតិ​ឱ្យ​បាន​ទូលំទូលាយ​។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

គេហចរ

គេហចរ

(ន.) ផ្ទះដែលគេដឹកនាំទៅទីដទៃទៀតបាន​ មានរាងរៅដូចជារោងមាន​កង់​សម្រាប់​រុញ​ជាដើម​។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

គេហកិច្ច

គេហកិច្ច

(ន.) កិច្ចការក្នុងផ្ទះ, ការងារក្នុងផ្ទះ, ការងារសម្រាប់មេផ្ទះ :

ឧ. ស្ត្រីខ្មែរគួរតែរៀនអំពីគេហកិច្ច​ឱ្យ​បាន​ចេះ​ដឹង​ច្រើន​។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

គុហាសាស្ត្រ

គុហាសាស្ត្រ

(ន.) ក្បួនរៀនមើលឬ​រិះរកវត្ថុ​ដែល​កើត​ក្នុង​រូង​ភ្នំ​ដូចជា​ធ្យូង​ថ្ម​ឬ​ថ្ម​កែវ​ជាដើម​ :

ឧ. អ្នកបច្ចេកទេស​ចិន​ពីរ​នាក់​ដែល​ចេះ​ស្ទាត់​ជំនាញ​ខាង​គុហាសាស្ត្រ​ បាន​មកជួយ​ប្រទេស​ខ្មែរ​យើង​ក្នុង​ការ​ស្រាវជ្រាវ​ធ្យូង​ថ្ម​។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

គណៈវិនិច្ឆ័យ

គណៈវិនិច្ឆ័យ

(ន.) ក្រុមប្រឹក្សាតុលាការ, បញ្ជីគណៈវិនិច្ឆ័យ, បញ្ជីក្រុមប្រឹក្សា តុលាការ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

គុហាវិទ្យា

គុហាវិទ្យា

(ន.) វិទ្យាសាស្ត្រសិក្សាអំពី​គុហា​ដែល​រួមមាន​កំណកំណើត​ការវិវត្ត​ទម្រង់​ពពួកសត្វនិង​រុក្ខជាតិមីក្រូអាកាសធាតុ​និង​ការ​ប្រើប្រាស់​ដោយ​មនុស្ស​។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

Page 32 of 33
1 30 31 32 33