ច្រើនទៀត...

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
post

សទ្ទានុក្រមពាក្យថ្មី

ពិរុទ្ធហេតុ

ន. អំពើឬហេតុដែលអាចចាត់ទុកថាជាបទល្មើសព្រហ្មទណ្ឌនិងអាចចោទបាន :

អំពើលួចទ្រព្យអ្នកដទៃជាពិរុទ្ធហេតុ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

ពិរុទ្ធភាព

ន. ស្ថានភាពរបស់បុគ្គលដែលជាប់ពិរុទ្ធ គឺបុគ្គលដែលគេសន្និដ្ឋានថា បានប្រព្រឹត្តបទល្មើសដោយចេតនាឬអចេតនា។ ការបង្ហាញពស្តុតាងពិរុទ្ធភាពរបស់បុគ្គលត្រូវចោទតាមធម្មតាជាបន្ទុករបស់ភាគីអ្នកប្តឹងចោទ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

ពិរុទ្ធជន

ពិរុទ្ធជន

ន. ជនដែលត្រូវគេប្តឹងជាបទអាជ្ញាដោយចោទថា បានប្រព្រឹត្តបទល្មើស ប៉ុន្តែអយ្យការទើបតែផ្ដើមចោទប្រកាន់ មិនទាន់ចោទប្រកាន់ជាស្ថាពរនៅឡើយទេ។

ពិរុទ្ធជន

ន. ជនដែលចៅក្រមស៊ើបអង្កេតកំពុងឃុំខ្លួនជាបណ្តោះអាសន្ន ដើម្បីស្រាវជ្រាវរកពស្តុតាង (ឧ. ឈ្មោះ កំពុងព្យាយាមលួចរត់ចេញពីកន្លែងកើតហេតុ(ឃាតកម្ម)។ ត្រូវនគរបាលយុត្តិធម៌ចាប់ឃាត់ខ្លួនបញ្ជូនមកអយ្យការៗក៏ធ្វើការផ្ដើមចោទប្រកាន់ (ហៅថាដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ) ទៅចៅក្រមស៊ើបអង្កេតៗក៏បានចេញដីកាឃុំខ្លួនឈ្មោះ ជា បណ្តោះអាសន្ន។ ឈ្មោះ នេះហៅថា ពិរុទ្ធជន។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

ពាណិជ្ជសញ្ញា

ន. សញ្ញាដែលបញ្ជាក់ដោយស្ថាប័នមានសមត្ថកិច្ចដើម្បី តាងឱ្យក្រុមហ៊ុនឬផលិតផលណាមួយ…។ ពាណិជ្ជសញ្ញា អាចជារូបភាព ពាក្យ ឬជាការបូកបញ្ចូលទាំងរូបភាពទាំងពាក្យ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

ពាណិជ្ជនីយកម្ម

ន. ការធ្វើពាណិជ្ជកម្ម។ ការដែលផលិតកររៀបចំដាក់លក់ផលិតផលថ្មីមួយនៅក្នុងទីផ្សារ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

ពាណិជ្ជកិច្ច

ន. លិខិតគតិយុត្តដែលស្ថិតនៅក្រោមវិធាននៃនីតិពាណិជ្ជកម្ម ដោយសារតែធម្មជាតិរបស់វាដូចជា ការទិញដើម្បីលក់ទៅវិញដោយសារតែរូបភាពរបស់វា ដូចជារូបិយាណត្តិឬដោយសារតែឋានៈរបស់ម្ចាស់លិខិត ជាពាណិជ្ជករ :

ការទិញរូបិយាណត្តិដើម្បីលក់វិញ, កិច្ចការជំនួញរបស់ពាណិជ្ជករជាពាណិជ្ជកិច្ច។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

ពហុវប្បធម៌

គុ. ដែលមានពាក់ព័ន្ធនឹងវប្បធម៌ខុសៗគ្នាជាច្រើន។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

ពហុវប្បកម្ម

ន. ការដាំដំណាំចម្រុះច្រើននៅពេលតែមួយក្នុងតំបន់ណាមួយ​។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

ពហុភាព

ន. សំឡេងភាគច្រើនដោយប្រៀប។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

ពហុភាគី

ន. ផ្នែកឬភាគីច្រើនដូចជា ក្នុងការពិភាក្សាឬការព្រមព្រៀង​។ ពហុភាគីនិយម គឺជាទ្រឹស្តីដែលចែងថា ប្រទេសនានាគួរធ្វើការងារការបរទេសរបស់ខ្លួនដោយព្រមទទួលការផ្តល់យោបល់ឬការចូលរួមពីប្រទេសឯទៀតៗ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

Page 9 of 33
1 7 8 9 10 11 33