ព្រះ​ធម្មចក្កប្បវត្ត​នសូត្រ

នានា​សូត្រ
ព្រះ​មហា នន្ទ
ប្រែ​ពី​បាលី​មក​ជា​ខេមរ​ភាសា

ពាក្យ​ប្រកាស​ផ្ដើម​នឹង​សូត្រ​នូវ​ព្រះ​ធម្ម​ចក្កប្ប​វត្តនសូត្រ

បណ្ដា​អ្នក​បម្រុង​នឹង​សូត្រ​ធម្ម​ចក្ក​នោះ ត្រូវ​ឱ្យ​តែ​ម្នាក់​ឬ​ពីរ​នាក់​សូត្រ​ប្រកាស​ថា ៖

អនុត្តរំអភិសម្ពោធឹ  សម្ពុជ្ឈិត្វាតថាគតោ  បថមំយំអទេសេសិ  សម្មទេវបវត្តេន្តោ  លោកេអប្បដិវត្តិយំ។

ព្រះ​តថាគត​ជា​ម្ចាស់ ទ្រង់​បាន​ត្រាស់​នូវ​ព្រះអនុត្តរសម្មាសម្ពោធិញាណ ហើយកាល​ព្រះ​អង្គ​ប្រកាស​នូវ​ធម៌​ដែល​ឥត​មាន​អ្នក​ឯ​ណា​មួយ​ក្នុង​លោកនឹង​អាច​ឱ្យ​ប្រព្រឹត្ត​ទៅ​បាន មាន​តែ​ព្រះ​អង្គ​ទើប​អាច​ឱ្យ​ប្រព្រឹត្ត​ទៅ​បាន​ដោយ​ប្រពៃ​ពិត ទ្រង់​បាន​សម្ដែង​ហើយ នូវ​ធម្ម​ចក្ក​ដ៏​ប្រសើរ​ឯ​ណា​ជា​មុន​ដំបូង។

យត្ថាក្ខាតាឧភោអន្តា  បដិបត្តិចមជ្ឈិមា  ចត្វស្វារិយសច្ចេសុ  វិសុទ្ធិញាណទស្សនំ។

គឺ​ថា​ធម៌​ដែល​ជា​ផ្លូវ​ប្រតិបត្តិ​ដ៏​លាមក​អាក្រក់ ថយ​ថោក​ទាំងឡាយ​ពីរ​ប្រការ និង​ផ្លូវ​ប្រតិបត្តិ​ជា​កណ្ដាល និង​ប្រាជ្ញា​ដែល​ឃើញ​ជាក់​ច្បាស់​ក្នុង​អរិយ​សច្ច​ទាំងឡាយ ៤ ជា​ប្រាជ្ញា​ដ៏​បរិសុទ្ធ ដែល​ព្រះ​អង្គ​បាន​សម្ដែង​ហើយ​ក្នុង​ព្រះ​ធម្ម​ចក្ក​ឯ​ណា។

ទេសិតំធម្មបរាជេន  សម្មាសម្ពោធិកិត្តនំ  នាមេនវិស្សុតំសុត្តំ  ធម្មចក្កប្បវត្តនំ  វេយ្យាករណបាថេន សង្គីតតន្តម្ភណាមសេ។

យើង​ទាំងឡាយ​ចូរ​សូត្រ​នូវ​ព្រះ​ធម្ម​ចក្ក​នោះ ដែល​ព្រះ​សម្មា​សម្ពុទ្ធ​ជា​ធម្ម​រាជ ទ្រង់​សម្ដែង​ហើយ​ប្រាកដ ដោយ​ឈ្មោះ​ថា​ធម្ម​ចក្ក​ប្បវត្តន​សូត្រ ជា​ព្រះ​សូត្រ​ប្រកាស​សម្មា​សម្ពោធិញាណ គឺ​ប្រកាស​ឱ្យ​ដឹង​ថា ព្រះ​អង្គ​ប្រាកដ​ជា​បាន​ត្រាស់​ច្បាស់ ជា​ព្រះ​សព្វ​ញ្ញូ​ពុទ្ធ​ហើយ ជា​ព្រះ​សូត្រ​គឺ​ព្រះ​សង្គីតិកាចារ្យ បាន​ប្រជុំ​គ្នា​សង្គាយនា​រៀបរៀង​ដោយ​របៀប​ជា​បាលី​វេយ្យាករណ គឺ​ជា​ព្រះ​សូត្រ​ឥត​មាន​គាថា​ឡើយ យើង​ត្រូវ​សូត្រ​ឱ្យ​ព្រម​គ្នា​ក្នុង​កាល​នេះ​ហោង។

ធម្ម​ចក្កប្ប​វត្តនសុត្ត

ឯវម្មេសុតំ

ព្រះ​ធម្មចក្កប្ប​វត្តនសូត្រ​នេះ គឺ​ខ្ញុំ​ឈ្មោះ​អានន្ទ​ថេរ បាន​ស្ដាប់​មក​ហើយ​ដោយ​អាការ​ដូច្នេះ​ថា​ ៖

ឯកំសមយំភគវា  ពារាណសិយំ  វិហរតិឥសិបនេមិគទាយេ។

សម័យ​មួយ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ទ្រង់​គង់​នៅ​ក្នុង​ព្រៃ ឥសិបនមិគទាយវន ជិត​ក្រុង​ពារាណសី តត្រខោភគវាភិក្ខុអាមន្តេសិ

គ្រា​នោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ហៅ​បញ្ចវគ្គិយ​ភិក្ខុ​ទាំងឡាយ​មក​ហើយ ទ្រង់​ត្រាស់​ទេសនា​នូវ​ធម្ម​ចក្កប្ប​វត្តនសូត្រ​ថា ៖

ទ្វេមេភិក្ខវេអន្តាបព្វជិតេននសេវិតព្វា ម្នាល​ភិក្ខុ​ទាំងឡាយ អន្ត​ធម៌ គឺ​សេចក្ដី​លាមក​អាក្រក់​ទាំងឡាយ​ពីរ​យ៉ាង​នេះ បព្វជិត​មិន​គួរ​សេព គឺ​ថា​មិន​គួរ​ប្រព្រឹត្ត​ឡើយ កតមេទ្វេ អន្ត​ធម៌​ទាំងឡាយ​ពីរ​យ៉ាង​នោះ ដូចម្ដេច។

យោចាយំកាមេសុ  កាមសុខល្លិកានុយោគោ  ហីនោគម្មោបោថុជ្ជនិកោ  អនរិយាអនត្ថ-សញ្ហិតោ។

គឺ​ការ​ប្រកប​ខ្លួន​ឱ្យ​ជាប់​ជំពាក់​នៅ​ដោយ​កាម ក្នុង​កិលេស​កាម និង​វត្ថុ​កាម​ទាំងឡាយ​ឯ​ណា ជា​ធម៌​របស់​អ្នក​ស្រុក ជា​របស់​បុថុជ្ជន មិន​មែន​ជា​របស់​ព្រះ​អរិយ មិន​មែន​ជា​ការ​ប្រកប​ដោយ​ប្រយោជន៍​ឡើយ​នេះ ១។

យោចាយំអត្តកិលមថានុយោគោ  ទុក្ខោអនរិយោអនត្ថសញ្ហិតោ។

គឺ​ការ​ប្រកប​សេចក្ដី​នឿយហត់​ដល់​ខ្លួន គឺ​ថា​ការ​ខំ​ប្រឹង​ប្រព្រឹត្ត​កាន់​វត្ត​បែប​យ៉ាង​និគ្រន្ថតិរ្ថិយ ឱ្យ​តែ​នឿយ​ខ្លួន​ឥត​អំពើ ឯ​ណា​ដែល​ជា​ហេតុ​នាំ​ឱ្យ​តែ​លំបាក​កាយ​ទទេៗ មិន​មែន​ជា​ធម៌​របស់​អរិយ មិន​មែន​ជា​ការ​ប្រកប​ដោយ​ប្រយោជន៍​ឡើយ​នេះ ១។

ឯតេតេខោភិក្ខវេឧភោអន្តេ  អនុបគម្មមជ្ឈិមាបដិបទា  តថាគតេនអភិសម្ពុទ្ធា ចក្ខុករណី ញាណករណី ឧបសមាយ អភិញ្ញាយ សម្ពោធាយ  និព្វានាយសំវត្តតិ។

ម្នាល​ភិក្ខុ​ទាំងឡាយ មជ្ឈិមបដិបទា គឺ​សេចក្ដី​ប្រតិបត្តិ​ជា​កណ្ដាល ដែល​មិន​លាយ​ច្រឡំ​នឹង​អន្ត​ធម៌ទាំងឡាយ​ពីរ​យ៉ាង​នោះ នោះ​ឯង ដែល​តថាគត​បាន​ត្រាស់​ដឹង​ហើយ ជា​សេចក្ដី​ប្រតិបត្តិ​ធ្វើ​ឱ្យ​កើត បញ្ញាចក្ខុ (ភ្នែក​គឺ​ប្រាថ្នា) ធ្វើ​ឱ្យ​កើត​សេចក្ដី​ដឹង​ច្បាស់​ប្រាកដ​ រមែង​ប្រព្រឹត្ត​ទៅ ដើម្បី​សេចក្ដី​រម្ងាប់ ដើម្បី​សេចក្ដី​ដឹង​ចំពោះ ដើម្បី​សេចក្ដី​ដឹង​ដោយ​ប្រពៃ ដើម្បី​សេចក្ដី​រម្លត់​ទុក្ខ។

កតមាចសាភិក្ខវេមជ្ឈិមាបដិបទា  តថាគតេនអភិសម្ពុទ្ធា  ចក្ខុករណី  ញាណករណី  ឧបសមាយអភិញ្ញាយ  សម្ពោធាយ  និព្វានាយសំវត្តតិ។

ម្នាល​ភិក្ខុ​ទាំងឡាយ មជ្ឈិមបដិបទា ដែល​តថាគត បាន​ត្រាស់​ដឹង​ហើយ ដែល​ថា​ជា​សេចក្ដី​ប្រតិបត្តិ​ធ្វើ​ឱ្យ​កើត បញ្ញាចក្ខុ (ភ្នែក​គឺ​ប្រាជ្ញា) ធ្វើ​ឱ្យ​កើត​សេចក្ដី​ដឹង​ច្បាស់​ប្រាកដ រមែង​ប្រព្រឹត្ត​ទៅ​ដើម្បី​សេចក្ដី​រម្ងាប់ ដើម្បី​សេចក្ដី​ដឹង​ចំពោះ ដើម្បី​សេចក្ដី​ដឹង​ដោយ​ប្រពៃ ដើម្បី​សេចក្ដី​រម្លត់​ទុក្ខ​នោះ​ដូចម្ដេច។

អយមេវអរិយោអដ្ឋង្គិកោមគ្គោ

អដ្ឋង្គិកមគ្គ គឺ​ធម៌​ជា​ផ្លូវ​មាន​អង្គ ៨ ជា​គ្រឿង​ចេញ​ដើរ​ទៅ​ចាក​សឹក​សត្រូវ​គឺ​កិលេស​នេះ​ឯង ហៅ​ថា មជ្ឈិម​បដិបទា។

សេយ្យថីនំ អដ្ឋង្គិកមគ្គ នោះ​ដូចម្ដេច ឯ អដ្ឋង្គិកមគ្គ នោះ គឺៈ សម្មា​ទិដ្ឋិ គឺ​ប្រាជ្ញា​ដែល​ត្រូវ​យល់ ១ សម្មា​សង្កប្បោ គឺ​តម្រិះ​ត្រូវ ១ សម្មា​វាចា គឺ​សម្ដី​ត្រូវ ១ សម្មា​កម្មន្តោ គឺ​ការងារ​ត្រូវ ១ សម្មា​អាជិវោ គឺ​កិរិយា​ចិញ្ចឹម​ជីវិត​ត្រូវ ១ សម្មា​វាយាមោ គឺ​ព្យាយាម​ត្រូវ ១ សម្មា​សតិ គឺ​សេចក្ដី​រឭក​ត្រូវ ១ សម្មា​សមាធិ កិរិយា​តម្កល់​ចិត្ត​ត្រូវ ១។

អយំខោសាភិក្ខវេមជ្ឆិមាបដិបទា  តថាគតេនអភិសម្ពុទ្ធា  ចក្ខុករណី  ញាណករណី  ឧបសមាយ  អភិញ្ញាយ សម្ពោធាយ  ទិព្វានាយសំវត្តតិ  ។

ម្នាល​ភិក្ខុ​ទាំងឡាយ អដ្ឋង្គិកមគ្គ នេះ​ឯង ដែល​ហៅ​ថា មជ្ឈិម​បដិបទា ដែល​តថាគត​បាន​ត្រាស់​ដឹង​ហើយ​នោះ ជា​សេចក្ដី​ប្រតិបត្តិ​ធ្វើ​ឱ្យ​កើត បញ្ញា​ចក្ខុ (ភ្នែក​គឺ​ប្រាជ្ញា) ធ្វើ​ឱ្យ​កើត​សេចក្ដី​ដឹង​ច្បាស់​ប្រាកដ រមែង​ប្រព្រឹត្ត​ទៅដើម្បី​សេចក្ដី​រម្ងាប់ ដើម្បី​សេចក្ដី​ដឹង​ចំពោះ ដើម្បី​សេចក្ដី​ដឹង​ដោយ​ប្រពៃ ដើម្បី​សេចក្ដី​រលត់​ទុក្ខ។

ឥទំខោបនភិក្ខវេ  ទុក្ខំអរិយសច្ចំ  ជាតិបិទុក្ខា  ជរាបិទុក្ខា  ព្យាធិបិទុក្ខា  មរណម្បិទុក្ខំ  អប្បិយេហិ សម្បយោគោទុក្ខោ  បិយេហិវិប្បយោគោទុក្ខោ  យម្បិច្ឆំនលភតិតម្បិទុក្ខំ  សំខិត្តេនបញ្ចុប្បាទានក្ខន្ធាបិទុក្ខា។

កិរិយា​កើត​នៃ​ខន្ធ​ក្ដី ម្នាល​ភិក្ខុ​ទាំងឡាយ​សេចក្ដី​ចាស់​គ្រាំគ្រា​នៃ​ខន្ធ​ក្ដី ឈឺ​ចាប់​នៃ​ខន្ធ​ក្ដី បែក​ធ្លាយ​នៃ​ខន្ធ​ក្ដី ក៏​ជា​ទី​នាំ​មក​នូវ​ទុក្ខ សភាព​ប្រកប​ទៅ​ដោយ​សត្វនិង​សង្ខារ​ទាំងឡាយ​ ដែល​មិន​ជា​ទី​ស្រឡាញ់​ពេញ​ចិត្ត​ក្ដី ព្រាត់​ប្រាស​ចាក​សត្វនិង​សង្ខារ​ទាំងឡាយជា​ទី​ស្រឡាញ់​ពេញ​ចិត្ត​ក្ដី ក៏​ជា​ទី​នាំ​មក​នូវ​ទុក្ខ កាល​បើ​ប្រាថ្នា​នូវ​វត្ថុ​ឯ​ណា​មួយ​ហើយ មិន​បាន​នូវ​វត្ថុ​នោះ ក៏​ជា​ទី​នាំ​មក​នូវ​ទុក្ខ ឧបាទានក្ខន្ធ​ទាំងឡាយ ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​សម្ដែង​ហើយ ដោយ​សេចក្ដី​បំប្រួញ ក៏​ជា​ទី​នាំ​មក​នូវ​ទុក្ខ កង​ទុក្ខ​មាន​កកើត​នៃ​ខន្ធ ៥ ជាដើម​នេះ​ឯង ឈ្មោះ​ថា ទុក្ខ​អរិយ​សច្ច។

ឥទំខោបនភិក្វេទុក្ខសមុទយោអរោយសច្ចំយាយំ តណ្ហាបានោព្ភវិកានន្ទិរាគសហគតាតត្រតត្រាភិនន្ទិនី​សេយ្យថីទំ កាមតណ្ហា ភវតណ្ហា  វិភវតណ្ហា ។

ម្នាល​ភិក្ខុ​ទាំងឡាយ តណ្ហា ឯ​ណា​មាន​ប្រក្រតី​តាក់តែង​នូវ​ភព​ថ្មី ដល់​ព្រម​ដោយ​សេចក្ដី​ត្រេកអរ​ក្នុង​រាគ មាន​ប្រក្រតី​ឱ្យ​ត្រេអរ​ក្នុង​ភព​នោះ តណ្ហានោះ​ដូចម្ដេច តណ្ហានោះ គឺ កាម​តណ្ហា ១ ភវតណ្ហា ១ វិភវតណ្ហា ១ សេចក្ដី​ប្រាថ្នា​មាន កាម​តណ្ហា ជាដើម​នេះ​ឯង​ឈ្មោះ ទុក្ខសមុទយសច្ច។

ឥទំខោបនភិក្ខវេទុក្ខនិរោធោ  អរិយសច្ចំ  យោតស្សាយេវ  តណ្ហាយអសេសវិរាគនិរោធោ  ចាគោបដិ-និស្សគ្គោមុត្តិអនាលយោ។

ម្នាល​ភិក្ខុ​ទាំងឡាយ កិរិយា​រលត់​បង់​នូវ​តណ្ហា​នោះ ដោយ​អរិយ​មគ្គ​មិន​ឱ្យ​តណ្ហា​សល់​នៅ​បាន​ឯ​ណា កិរិយា​លះ​បង់​រលាស់​បង់​ចោល​នូវ​តណ្ហា​នោះ​ឯ​ណា កិរិយា​ផុត​ចាក​តណ្ហា​នោះ​ឯ​ណា មិនមាន​អាល័យ​ក្នុង​តណ្ហា​នោះ​ឯ​ណា កិរិយា​រលត់​នូវ​តណ្ហា​ដោយ​អរោយ​មគ្គ​មិន​ឱ្យ​សល់​នូវ​ជា​ដើម​នោះ​ឯង ឈ្មោះ ទុក្ខនិរោធសច្ច។

ឥទំខោបនភិក្ខវេទុក្ខនិរោធគាមិនី  បដិបទាអរិយសច្ចំអយមេវអរិយោ  សម្មសង្កប្បោ  សម្មាវាចា  សម្មា-កម្មន្តោ  សម្មាអាជីវោ  សម្មាសតិ  សម្មាសមាធិ ។

ម្នាល​ភិក្ខុ​ទាំងឡាយ អរិយមគ្គ នេះ​ឯង​ដ៏​ប្រសើរ ប្រកប​ដោយ​អង្គ ៨ ប្រការ អរិយមគ្គ នោះ​ដូចម្ដេច មគ្គ ដែល​ប្រកប​ដោយ​អង្គ ៨ ប្រការ គឺ​ប្រាជ្ញា​ដែល​ត្រូវ​យល់ ១ គឺ​តម្រិះ​ត្រូវ ១ គឺ​សម្ដី​ត្រូវ ១ គឺ​ការងារ​ត្រូវ ១ គឺ​កិរិយា​ចិញ្ចឹម​ជីវិត​ត្រូវ ១ គឺ​ព្យាយាម​ត្រូវ ១ គឺ​សេចក្ដី​រឭក​ត្រូវ ១ គឺ​កិរិយា​តម្កល់​ចិត្ត​ត្រូវ ១ អរិយ​មគ្គ​ប្រកប​ដោយ​អង្គ ៨ ប្រការ​នេះ​ឯង ឈ្មោះ ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច។

កាល​ត្រាស់​ទេសនា លក្ខណារិយ​សច្ច ៤ ប្រការ ដូច្នេះ​ហើយ ទើប​ត្រាស់​ទេសនា​ញាណ​ទាំង ៣ ប្រការ គឺ សច្ចញាណ ១ កិច្ចញាណ ១ កតញាណ ១ ឱ្យ​ទូទៅ​ក្នុង អរិយសច្ច ៤ តទៅ​ថា ៖

ឥទំទុក្ខំអរិយសច្ចន្តិមេភិក្ខវេបុព្វេ  អននុស្សុតេសុធម្មេសុ  ចក្ខុំឧទបាទិ  ញាណំឧទបាទី  បញ្ញាឧទបាទិ វិជ្ជាឧទបាទី  អាលោកោឧទបាទិ  ។

ម្នាល​ភិក្ខុ​ទាំងឡាយ បញ្ញាចក្ខុ ដែល​ឃើញ​ច្បាស់ បញ្ញា​ដែល​ដឹង​ច្បាស់ បញ្ញា​ដែល​ដឹង​មិន​ខុស​មិន​ភ្លាត់ បញ្ញា​ដែល​ដឹង​ក្នុង​វិជ្ជា ៣ និង​វិជ្ជា ៨ បញ្ញា​ដែល​ភ្លឺ​ស្វាង​ក្នុង ទុក្ខសច្ចធម៌ ទាំងឡាយ ដែល​តថាគត​មិន​ធ្លាប់​ដែល​បាន​ឮ ក្នុង​កាល​មុន​សោះ​ឡើយ កើត​ឡើង​ហើយ​ដល់​តថាគត​ដូច្នេះ​ថា កង​ទុក្ខ​មាន​ជាតិ​ទុក្ខ​ជាដើម​នេះ ឈ្មោះ ទុក្ខអរិយសច្ច  ។

តំខោបនីទំទុក្ខំអរិយសច្ចំបរិញ្ញេយ្យន្តិមេ  ភិក្ខវេបុព្វេអននុស្សតេសុ  ធម្មេសុចក្ខុំឧទបាទិ  ញាណំឧទបាទិ  បញ្ញាឧទបាទី  វិជ្ជាឧទបាទិ  អាលោកោឧទបាទិ  ។

ម្នាល​ភិក្ខុ​ទាំងឡាយ បញ្ញាចក្ខុ​ដែល​ឃើញ​ច្បាស់ បញ្ញា​ដែលដឹង​មិន​ខុស​មិន​ភ្លាត់ បញ្ញា​ដែល​ដឹង​ក្នុង​វិជ្ជា ៣ និង​វិជ្ជា ៨ បញ្ញា​ដែល​ភ្លឺ​ស្វាង​ក្នុង​ទុក្ខសច្ចធម៌​ទាំងឡាយ ដែល​តថាគត​មិន​ធ្លាប់​ដែល​បាន​ឮ ក្នុង​កាល​មុន​សោះ​ឡើយ កើត​ឡើង​ហើយ​ដល់​តថាគត​ដូច្នេះ​ថា កង​ទុក្ខ​មាន​ជាតិ​ទុក្ខ​ជាដើម​នេះ ឈ្មោះ​ថា ទុក្ខអរិយសច្ច  នោះ​ឯង គឺ​តថាគត​គប្បី​កំណត់​បាន។

តំខោបនីទំទុក្ខំអរិយសច្ចំបរិញ្ញាតន្តិមេ  ភិក្ខវេ​បុព្វេអននុស្សតេសុ ធម្មេសុចក្ខុំឧទបាទិ ញាណំឧទបាទិ បញ្ញា​-​ឧទាបាទិ  វិជ្ជា​ឧទបាទិ  អាលោកោឧទបាទិ  ។

ម្នាល​ភិក្ខុ​ទាំងឡាយ បញ្ញា​ចក្ខុ​ដែល​ឃើញ​ច្បាស់ បញ្ញា​ដែល​ដឹង​ច្បាស់ បញ្ញា​ដែល​ដឹង​មិន​ខុស​មិន​ភ្លាត់ បញ្ញា​ដែល​ដឹង​ក្នុង​វិជ្ជា ៣ និង​វិជ្ជា ៨ បញ្ញា​ដែល​ភ្លឺ​ស្វាង​ក្នុង​ទុក្ខ អរិយសច្ចធម៌ ទាំងឡាយ​ដែល​តថាគត​មិន​ធ្លាប់​ដែល​បាន​ឮ​ក្នុង​កាល​មុន​នោះ​សោះ​ឡើយ កើត​ឡើង​ហើយ​ដល់​តថាគត​ដូច្នេះ​ថា កង​ទុក្ខ​មាន​ជាតិ​ទុក្ខ​ជាដើម​ឈ្មោះ​ថា ទុក្ខ​អរិយ​សច្ច ទុក្ខ​អរិយ​សច្ច នេះ​ឯង គឺ​តថាគត​កំណត់​បាន​ហើយ។

កាល​ត្រាស់​ទេសនា​សច្ចញាណ កត​ញាណ​ក្នុង​ទុក្ខ​អរិយសច្ច​ចប់​ហើយ ទើប​ទេសនា សច្ចញាណ កិច្ច​ញាណ កតញាណ ក្នុង ទុក្ខ​សមុទសច្ច តទៅ​ទៀត​ថា ៖

ឥតំទុក្ខសមុទយោអរិយសច្ចន្តិមេភិក្ខវេ  បុព្វេអននុស្សុតេសុ  ធម្មេសុចក្ខុំឧទបាទិ ញាណំឧទបាទិ បញ្ញា​-​ឧទាបាទិ  វិជ្ជា​ឧទបាទិ  អាលោកោឧទបាទិ  ។

ម្នាល​ភិក្ខុ​ទាំងឡាយ បញ្ញា​ចក្ខុ ដែល​ឃើញ​ច្បាស់ បញ្ញា​ដែល​ដឹង​ច្បាស់ បញ្ញា​ដែល​ដឹង​មិន​ខុស​មិន​ភ្លាត់ បញ្ញា​ដែល​ដឹង​ក្នុង​វិជ្ជា ៣ និង​វិជ្ជា ៨ បញ្ញា​ដែល​ភ្លឺ​ស្វាង​ក្នុង ទុក្ខសមុទយសច្ច ធម៌​ទាំងឡាយ​ដែល​តថាគត​មិន​ធ្លាប់​ដែល​បាន​ឮ​ក្នុង​កាល​មុន​សោះ​ឡើយ កើត​ឡើង​ហើយ​ដល់​តថាគត​ដូច្នេះ​ថា កាម​តណ្ហា  ភវ​តណ្ហា  វិភវ​តណ្ហា នេះ ឈ្មោះ​ថា ទុក្ខសមុទយអរិយសច្ច  ។

តំខោបនីទំទុក្ខំសមុទយោអរិយសច្ចំ  បហាតព្វន្តិ មេភិក្ខវេបុព្វេអននុស្សុតេសុធម្មេសុ  ចក្ខុំឧទបាទិ ញាណំ-ឧទបាទិ បញ្ញា​ឧទាបាទិ  វិជ្ជា​ឧទបាទិ  អាលោកោឧទបាទិ  ។

ម្នាល​ភិក្ខុ​ទាំងឡាយ បញ្ញា​ចក្ខុ ដែល​ឃើញ​ច្បាស់ បញ្ញា​ដែល​ដឹង​ច្បាស់ បញ្ញា​ដែល​ដឹង​មិន​ខុស​មិន​ភ្លាត់ បញ្ញា​ដែល​ដឹង​ក្នុង​វិជ្ជា ៣ និង​វិជ្ជា ៨ បញ្ញា​ដែល​ភ្លឺ​ស្វាង​ក្នុង ទុក្ខសមុទយសច្ច ធម៌​ទាំងឡាយ​ដែល​តថាគត​មិន​ធ្លាប់​ដែល​បាន​ឮ​ក្នុង​កាល​មុន​សោះ​ឡើយ កើត​ឡើង​ហើយ​ដល់​តថាគត​ដូច្នេះ​ថា កាម​តណ្ហា  ភវ​តណ្ហា  វិភវ​តណ្ហា នេះ ឈ្មោះ​ថា ទុក្ខសមុទយអរិយសច្ច ទុក្ខសមុទយអរិយសច្ច នោះ​ឯង គឺ​តថាគត​គប្បី​កំណត់​លះបង់​ចោល។

តំខោបនីទំទុក្ខំសមុទយោអរិយសច្ចំ  បហីនន្តិមេភិក្ខវេបុព្វេអននុស្សុតេសុធម្មេសុ  ចក្ខុំឧទបាទិ ញាណំ-ឧទបាទិ បញ្ញា​ឧទាបាទិ  វិជ្ជា​ឧទបាទិ  អាលោកោឧទបាទិ  ។

ម្នាល​ភិក្ខុ​ទាំងឡាយ បញ្ញា​ចក្ខុ​ដែល​ឃើញ​ច្បាស់ បញ្ញា​ដែល​ដឹង​ច្បាស់ បញ្ញា​ដែល​ដឹង​មិន​ខុស​មិន​ភ្លាត់ បញ្ញា​ដែល​ដឹង​ក្នុង​វិជ្ជា ៣ និង​វិជ្ជា ៨ បញ្ញា​ដែល​ភ្លឺ​ស្វាង​ក្នុង ទុក្ខនិរោធអរិយសច្ច ធម៌​ទាំងឡាយ​ដែល​តថាគត​មិន​ធ្លាប់​ដែល​បាន​ឮ​ក្នុង​កាល​មុន​សោះ​ឡើយ កើត​ឡើង​ហើយ​ដល់​តថាគត​ដូច្នេះ​ថា ព្រះ​និព្វាន នេះ ឈ្មោះ​ថា ទុក្ខសមុទយអរិយសច្ច ទុក្ខសមុទយអរិយសច្ច នោះ​ឯង គឺ​តថាគត​ធ្វើ​ឱ្យ​ជាក់​ច្បាស់​ហើយ។

កាល​ត្រាស់​ទេសនា សច្ចញាណ កិច្ច​ញាណ កត​ញាណ ក្នុង ទុក្ខ​និរោធអរិយសច្ច ចប់​ហើយ ទើប​ទេសនា សច្ចញាណ  កិច្ច​ញាណ  កតញាណ ក្នុង ទុក្ខ​និរោធគាមិនីបដិបទាអរិយសច្ច តទៅ​ទៀត​ថា ៖

ឥទំទុក្ខនិរោធគាមិនីបដិបទាអរិយសច្ចន្តិមេ ភិក្ខវេបុព្វេអននុស្សុតេសុធម្មេសុ ចក្ខុំឧទបាទិ ញាណំឧទបាទិ បញ្ញា​ឧទាបាទិ  វិជ្ជា​ឧទបាទិ  អាលោកោឧទបាទិ  ។

ម្នាល​ភិក្ខុ​ទាំងឡាយ បញ្ញា​ចក្ខុ​ដែល​ឃើញ​ច្បាស់ បញ្ញា​ដែល​ដឹង​ច្បាស់ បញ្ញា​ដែល​ដឹង​មិន​ខុស​មិន​ភ្លាត់ បញ្ញា​ដែល​ដឹង​ក្នុង​វិជ្ជា ៣ និង​វិជ្ជា ៨ បញ្ញា​ដែល​ភ្លឺ​ស្វាង​ក្នុង ទុក្ខនិរោធអរិយសច្ច ធម៌​ទាំងឡាយ​ដែល​តថាគត​មិន​ធ្លាប់​ដែល​បាន​ឮ​ក្នុង​កាល​មុន​សោះ​ឡើយ កើត​ឡើង​ហើយ​ដល់​តថាគត​ដូច្នេះ​ថា ព្រះ​និព្វាន​នេះ​ឈ្មោះ​ថា ទុក្ខនិរោធអរិយសច្ច ។

តំខោបនីទំទុក្ខនិរោធោអរិយសច្ចំ  សច្ឆិកាតព្វន្តិមេភិក្ខវេបុព្វេអននុស្សុតេសុធម្មេសុ  ចក្ខុំឧទបាទិ ញាណំ-ឧទបាទិ បញ្ញាឧទាបាទិ  វិជ្ជា​ឧទបាទិ  អាលោកោឧទបាទិ  ។

ម្នាល​ភិក្ខុ​ទាំងឡាយ បញ្ញា​ចក្ខុ ដែល​ឃើញ​ច្បាស់ បញ្ញា​ដែល​ដឹង​ច្បាស់ បញ្ញា​ដែល​ដឹង​មិន​ខុស​មិន​ភ្លាត់ បញ្ញា​ដែល​ដឹង​ក្នុង​វិជ្ជា ៣ និង​វិជ្ជា ៨ បញ្ញា​ដែល​ភ្លឺ​ស្វាង​ក្នុង ទុក្ខនិរោធអរិយសច្ច ធម៌​ទាំងឡាយ​ដែល​តថាគត​មិន​ធ្លាប់​ដែល​បាន​ឮ​ក្នុង​កាល​មុន​សោះ​ឡើយ កើត​ឡើង​ហើយ​ដល់​តថាគត​ដូច្នេះ​ថា ព្រះ​និព្វាន​នេះ ឈ្មោះ​ថា ទុក្ខនិរោធអរិយសច្ច ទុក្ខនិរោធអរិយសច្ច នោះ​ឯង គឺ​តថាគត​គប្បី​កំណត់​ធ្វើ​ឱ្យ​ច្បាស់​ឡើង។

តំខោបនីទំទុក្ខនិរោធោអរិយសច្ចំ  សច្ឆិកតន្តិមេភិក្ខវេបុព្វេអននុស្សុតេសុធម្មេសុ  ចក្ខុំឧទបាទិ ញាណំ-ឧទបាទិ បញ្ញាឧទាបាទិ  វិជ្ជា​ឧទបាទិ  អាលោកោឧទបាទិ  ។

ម្នាល​ភិក្ខុ​ទាំងឡាយ បញ្ញា​ចក្ខុ​ដែល​ឃើញ​ច្បាស់ បញ្ញា​ដែល​ដឹង​ច្បាស់ បញ្ញា​ដែល​ដឹង​មិន​ខុស​មិន​ភ្លាត់ បញ្ញា​ដែល​ដឹង​ក្នុង​វិជ្ជា ៣ និង​វិជ្ជា ៨ បញ្ញា​ដែល​ភ្លឺ​ស្វាង​ក្នុង ទុក្ខនិរោធអរិយសច្ច ធម៌​ទាំងឡាយ​ដែល​តថាគត​មិន​ធ្លាប់​ដែល​បាន​ឮ​ក្នុង​កាល​មុន​សោះ​ឡើយ កើត​ឡើង​ហើយ​ដល់​តថាគត​ដូច្នេះ​ថា ព្រះ​និព្វាន​នេះ​ឈ្មោះ​ថា ទុក្ខនិរោធអរិយសច្ច ទុក្ខនិរោធអរិយសច្ច នោះ​ឯង គឺ​តថាគត​ធ្វើ​ឱ្យ​ជាក់​ច្បាស់​ហើយ។

កាល​ត្រាស់​ទេសនា សច្ចញាណ កិច្ច​ញាណ កត​ញាណ ក្នុង ទុក្ខនិរោធអរិយសច្ច ចប់​ហើយ ទើប​ត្រាស់​ទេសនា សច្ចញាណ  កិច្ច​ញាណ  កតញាណ ក្នុង ទុក្ខ​និរោធគាមិនីបដិបទាអរិយសច្ច តទៅ​ទៀត​ថា ៖

ឥទំទុក្ខនិរោធគាមិនីបដិបទាអរិយសច្ចន្តិមេ ភិក្ខវេបុព្វេអននុស្សុតេសុធម្មេសុ ចក្ខុំឧទបាទិ ញាណំឧទបាទិ បញ្ញា​ឧទាបាទិ  វិជ្ជា​ឧទបាទិ  អាលោកោឧទបាទិ  ។

ម្នាល​ភិក្ខុ​ទាំងឡាយ បញ្ញា​ចក្ខុ​ដែល​ឃើញ​ច្បាស់ បញ្ញា​ដែល​ដឹង​ច្បាស់ បញ្ញា​ដែល​ដឹង​មិន​ខុស​មិន​ភ្លាត់ បញ្ញា​ដែល​ដឹង​ក្នុង​វិជ្ជា ៣ និង​វិជ្ជា ៨ បញ្ញា​ដែល​ភ្លឺ​ស្វាង​ក្នុង ទុក្ខនិរោធគាមិនីបដិបទា-អរិយសច្ច ធម៌​ទាំងឡាយ​គឺ​តថាគត​មិន​ធ្លាប់​ដែល​បាន​ឮ​ក្នុង​កាល​មុន​សោះ​ឡើយ កើត​ឡើង​ហើយ​ដល់​តថាគត​ដូច្នេះ​ថា អរិយមគ្គ ប្រកប​ដោយ​អង្គ ៨ ប្រការ នេះ​ឈ្មោះ​ថា ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ។

តំខោបនីទំទុក្ខនិរោធគាមិនីបដិបទាអរិយសច្ចំ  ភាវេតព្វន្តិមេភិក្ខវេបុព្វេអននុស្សុតេសុធម្មេសុ  ចក្ខុំឧទបាទិ ញាណំឧទបាទិ បញ្ញាឧទាបាទិ  វិជ្ជា​ឧទបាទិ  អាលោកោឧទបាទិ  ។

ម្នាល​ភិក្ខុ​ទាំងឡាយ បញ្ញា​ចក្ខុ​ដែល​ឃើញ​ច្បាស់ បញ្ញា​ដែល​ដឹង​ច្បាស់ បញ្ញា​ដែល​ដឹង​មិន​ខុស​មិន​ភ្លាត់ បញ្ញា​ដែល​ដឹង​ក្នុង​វិជ្ជា ៣ និង​វិជ្ជា ៨ បញ្ញា​ដែល​ភ្លឺ​ស្វាង​ក្នុង ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ទាំងឡាយ​ដែល​តថាគត​មិន​ធ្លាប់​ដែល​បាន​ឮ​ក្នុង​កាល​មុន​សោះ​ឡើយ កើត​ឡើង​ហើយ​ដល់​តថាគត​ដូច្នេះ​ថា អរិយមគ្គ ប្រកប​ដោយអង្គ ៨ ប្រការ​នេះ​ឈ្មោះ​ថា ទុក្ខនិរោធគាមិនីបដិបទាអរិយ​សច្ច  នោះ​ឯង គឺ​តថាគត​គប្បី​ចម្រើន​ឱ្យ​កើត​ឡើង។

តំខោបនីទំទុក្ខនិរោធគាមិនីបដិបទាអរិយសច្ចំ  ភាវិតន្តិមេភិក្ខវេបុព្វេអននុស្សុតេសុធម្មេសុ  ចក្ខុំឧទបាទិ ញាណំឧទបាទិ បញ្ញាឧទាបាទិ  វិជ្ជា​ឧទបាទិ  អាលោកោឧទបាទិ  ។

ម្នាល​ភិក្ខុ​ទាំងឡាយ បញ្ញា​ចក្ខុ ដែល​ឃើញ​ច្បាស់ បញ្ញា​ដែល​ដឹង​ច្បាស់ បញ្ញា​ដែល​ដឹង​មិន​ខុស​មិន​ភ្លាត់ បញ្ញា​ដែល​ដឹង​ក្នុង​វិជ្ជា ៣ និង​វិជ្ជា ៨ បញ្ញា​ដែល​ភ្លឺ​ស្វាង​ក្នុង ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ធម៌​ទាំងឡាយ​ដែល​តថាគត​មិន​ធ្លាប់​ដែល​បាន​ឮ​ក្នុង​កាល​មុន​សោះ​ឡើយ កើត​ឡើង​ហើយ​ដល់​តថាគត ដូច្នេះ​ថា​ព្រះ អរិយមគ្គ ប្រកប​ដោយអង្គ ៨ ប្រការ​នេះ ឈ្មោះ​ថា ទុក្ខនិរោធគាមិនីបដិបទាអរិយ​សច្ច នោះ​ឯង គឺ​តថាគត​គប្បី​ចម្រើន​ឱ្យ​កើត​ហើយ។

យាវកីវញ្ចមេភិក្ខវេឥមេសុចត្វសុ  អរិយសច្ចេសុឯវន្គិបរិវជ្ជំទ្វាទសាការំ  យថាភូតំញាណទស្សនំនសុវិ-សុទ្ធំអហោសិ។

ម្នាល​ភិក្ខុ​ទាំងឡាយ ញាណ​ដែល​ឃើញ អរិយសច្ច ថា មានបរិវជ្ជ ៣ មាន​អាការ ១២ ប្រព្រឹត្ត​ទៅ​ក្នុង​អរិយសច្ច​ទាំងឡាយ ៤ នេះ ដូច្នេះ​មិន​ទាន់​បរិសុទ្ធ​ល្អ មាន​ដល់​តថាគត​ដោយ​ពិត​ត្រឹម​ណា។

នេវតាវាហំភិក្ខវេ  សទេវកេកោកេ  សមារកេសព្រហ្មកេ  សស្សមណព្រាហ្មណិយាបជាយ  សទេវ-មនុស្សាយ  អនុត្តរំ  សម្មាសម្ពោធឹអភិសម្ពុទ្ធោបច្ចញ្ញាសឹ ។

ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​ក៏​មិន​ទាន់​ប្ដេជ្ញា​ខ្លួន​ថា​ជា​អ្នក​ត្រាស់​ដឹង​នូវ សម្មាសម្ពោធិញាណ មិន​មាន​ការ​ត្រាស់​ឯ​ទៀតក្រៃលែង​ជាង ព្រម​ទាំង​ទេវ​លោក មារ​លោក ព្រហ្ម​លោក ក្នុង​ពួក​សត្វ ព្រម​ទាំង​សមណ​ព្រាហ្មណ៍ ទាំង​ទេវតា និង​មនុស្ស​ត្រឹម​នោះ​ឯង។

យតោចខោមេភិក្ខវេ  ឥមេសុចត្វសុ  អរីយសច្ចេសុ  ឯវន្តិ  បរិវជ្ជំទ្វាទសាការំ  យថាភូតំញាណទស្សនំ  សុវិសុទ្ធំអហោសិ ។

ម្នាល​ភិក្ខុ​ទាំងឡាយ ញាណ​ដែល​ឃើញ អរិយសច្ច ថា​មាន​បរិវដ្ត ៣ មាន​អាការ ១២ ឱ្យ​ប្រព្រឹត្ត​ទៅ​ក្នុង អរិយសច្ច ទាំងឡាយ ៤ នេះ ដូច្នេះ​បរិសុទ្ធ​ល្អ មាន​ដល់​តថាគត​កាល​ណា​ហើយ។

អថាហំភិក្ខវេ  សទេវកេលោកេ  សមារកេ សព្រហ្មកេ  សស្សមណព្រាហ្មណិយាបជាយ  សទេវមនុស្សាយ-អនុត្តរំ  សម្មាសម្ពោធឹអភិសម្ពុទ្ធោបច្ចញ្ញាសឹ  ។

ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​ក៏​ប្ដេជ្ញា​ខ្លួន​ថា​ជា​អ្នក​ត្រាស់​ដឹង​នូវ សម្មាសម្ពោធិញាណ មិន​មាន​ការ​ត្រាស់​ឯ​ទៀតក្រៃលែង​ជាង​ក្នុង​លោក ព្រម​ទាំង​ទេវ​លោក មារ​លោក ព្រហ្ម​លោក ក្នុង​ពួក​សត្វ ព្រម​ទាំង​សមណ៍​ព្រាហ្មណ៍ ទាំង​ទេវតា និង​មនុស្ស​ក្នុង​កាល​នោះ​ឯង។

ញាណញ្ចបនមេនស្សនំ  ឧទបាទិអកុប្បាមេវិមុត្តិ អយមន្តិមាជាតិនត្ថិទានិបុនម្ភវោតិ ។

ក៏​បញ្ញា​ដែល​ដឹង​ច្បាស់ បាន​កើត​ឡើង​ហើយ​ដល់​តថាគត​ដូច្នេះ​ថា សេចក្ដី​រួច​ដោយ​វិសេស​របស់​តថាគត មិន​ប្រែ​ត្រឡប់​កម្រើក​ទៀត​ឡើយ ជាតិ​នេះ​ក៏​ជាទី​បំផុត​ត្រឹម​នេះ​ហើយ ឥឡូវ​នេះ ភព​ថ្មី គឺ​ការ​ត្រឡប់​កើត​ទៀត​ក៏​មិន​មាន​ឡើយ។

ឥទមវោចភគវា

លុះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទេសនា ព្រះធម្មចក្កប្បវត្តនសូត្រ នេះ​ចប់​ហើយ។

អត្តមនាបញ្ចវគ្គិយាភិកក្ខូភគវតោ ភាសិតំអភិនន្តុន្តិ  ។

បញ្ចវគ្គិយ​ភិក្ខុ ទាំងឡាយ ក៏​ត្រេកអរ​រីករាយ​នឹង​ភាសិត​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ពន់ពេក​ណាស់ ។

ឥមស្មិញ្ចបនវេយ្យាករណស្មឹភញ្ញមានេ  អាយស្មតោកោណ្ឌញ្ញស្សវិរជំវីតមលំ  ធម្មចក្ខុំឧទបាទិ។

នា​កាល​វេយ្យាករណ៍ គឺ​ព្រះ​សូត្រ​ដែល​មិន​មាន​គាថា​នេះ គឺ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​ទេសនា​ហើយ ធម្មចក្ខុ គឺ សោតាបត្តិមគ្គ ដ៏​ប្រាស​ចាក​ធូលី​គឺ​រាគ ប្រាស​ចាក​បន្ទិល​អកុសល​កើត​ឡើង​ហើយ ដល់​ព្រះ កោណ្ឌញ្ញ ដ៏​មាន​អាយុ។

យំកិញ្ចិសមុទយធម្មំសព្វន្តំនិរោធធម្មន្តិ អកុសល​ធម៌​ឯ​ណា​មួយ ដែល​មាន​សភាវៈ​កកើត​ឡើង អកុសល​នោះក៏រលត់​ទាំងអស់​ទៅ។

បវត្តិតេចភតវតាធម្មចក្កេ នា​កាល​ព្រះធម្មចក្កប្បវត្តនសូត្រ គឺ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​ទេសនា​ចប់​ហើយ។

ភុម្មាទេវាសទ្ទមនុស្សាវេសុំ  ឯតម្ភគវតា  ពារាណសិយំ  ឥសិបតនេមិគទាយេ  អនុត្តរំធម្មចក្ខំបវិត្តិតំ  អប្បដិវត្តិយំ  សមណេនវា  ព្រាហ្មណេនវា  ទេវេនវាមារេនវា  ព្រហ្មុនាវា  កេនចិវាលោកស្មិន្តិ  ។

ភុម្ម​ទេវតា​ទាំងឡាយ ក៏ញ៉ាំង​សំឡេង​ឱ្យ​លាន់​ឮ​ឡើង​ដូច្នេះ​ថា ​ចក្រ គឺ​ធម៌​នេះ នឹង​រក​ចក្រ​ឯ​ណាមួយ​ឱ្យ​ក្រៃលែង​ជាង​​គ្មាន គឺ​សមណៈ​ក្ដី ព្រាហ្មណ៍​ក្ដី ទេវតា​ក្ដី មារ​ក្ដី ព្រហ្ម​ក្ដី អ្នក​ឯ​ណាៗក្ដី ក្នុង​លោក​នឹង​សម្ដែង​ពុំ​បាន​ឡើយ ព្រះ​ដ៏​មាន​ព្រះ​ភាគ ព្រះ​អង្គ​ត្រាស់​ទេសនា​ហើយ ក្នុង ឥសិបតនមិគទាយវន ជិត​ក្រុង​ពារាណសី។

ភុម្មានំ  ទេវានំសន្ទំសុត្វា  ចាតុមហារាជិកាទេវា  សទ្ទមនុស្សាវេសុំ ។

ចាតុម្មហារាជិកាទេវតា​ទាំងឡាយ ​បាន​ឮ​សំឡេង​នៃ​ភុម្ម​ទេវតា​ទាំងឡាយ​ហើយ ក៏​ញ៉ាំង​សំឡេងឱ្យ​លាន់​ឮ​ឡើង​ទៅ ដោយ​សេចក្ដី​សរសើរ​ដូច​គ្នា។

ចាតុមហារាជិកានំ  ទេវានំសទ្ទំសុត្វា  តាវតឹសាទេវា  សទ្ទមនុស្សវេសុំ ។

តាវត្តិង្ស​ទេវតា​ទាំងឡាយ បាន​ឮ​សំឡេង​នៃ​ចាតុ​ម្មហារាជិកា​ទេវតា​ទាំងឡាយ​ហើយ ក៏ញ៉ាំង​ឱ្យ​លាន់​ឮ​ឡើង​ទៅ ដោយ​សេចក្ដី​សរសើរ​ដូច​គ្នា។

តាវតឹសានំទេវានំសទ្ទំសុត្វា  យាមាទេវា  សទ្ទមនុស្សាវេសុំ  ។

យាមា​ទេវតា​ទាំងឡាយ បាន​ឮ​សំឡេង​តាវត្តិង្ស​ទេវតា​ទាំងឡាយ​ហើយ ក៏ញ៉ាំង​ឱ្យ​លាន់​ឮ​ឡើង​ទៅ ដោយ​សេចក្ដី​សរសើរ​ដូច​គ្នា។

យាមានំទេវានំសទ្ទំសុត្វា  តុសិតាទេវា  សទ្ទមនុស្សាវេសុំ  ។

តុសិត​ទេវតា​ទាំងឡាយ បាន​ឮ​សំឡេង​យាមា​ទេវតា​ទាំងឡាយ​ហើយ ក៏ញ៉ាំង​ឱ្យ​លាន់​ឮ​ឡើង​ទៅ ដោយ​សេចក្ដី​សរសើរ​ដូច​គ្នា។

តុសិតានំទេវានំសទ្ទំសុត្វា  និម្មានរតីទេវា  សទ្ទមនុស្សាវេសុំ  ។

និម្មានរតីទេវតា​ទាំងឡាយ បាន​ឮ​សំឡេង​តុសិត​ទេវតា​ទាំងឡាយ​ហើយ ក៏ញ៉ាំង​ឱ្យ​លាន់​ឮ​ឡើង​ទៅ ដោយ​សេចក្ដី​សរសើរ​ដូច​គ្នា។

និម្មានរតីនំទេវានំសទ្ទំសុត្វា  បរនិម្មិតវសវត្តីទេវា  សទ្ទមនុស្សាវេសុំ  ។

បរនិម្មិតវសវត្តីទេវតា​ទាំងឡាយ បាន​ឮ​សំឡេង​និម្មារតី​ទេវតា​ទាំងឡាយ​ហើយ ក៏ញ៉ាំង​ឱ្យ​លាន់​ឮ​ឡើង​ទៅ ដោយ​សេចក្ដី​សរសើរ​ដូច​គ្នា។

បរនិម្មិតវសវត្តីនំ ទេវានំសទ្ទំសុត្វា ព្រហ្មបារិសជ្ជាទេវា សទ្ទមនុស្សាវេសុំ  ។

ព្រហ្មបារិសជ្ជាទេវតា​ទាំងឡាយ បាន​ឮ​សំឡេង​បរនិម្មិតវសវត្តី​ទេវតា​ទាំងឡាយ​ហើយ ក៏ញ៉ាំង​ឱ្យ​លាន់​ឮ​ឡើង​ទៅ ដោយ​សេចក្ដី​សរសើរ​ដូច​គ្នា។

ព្រហ្មបារិសជ្ជានំទេវានំសទ្ទំសុត្វា  ព្រហ្មបុរោហិតាទេវា  សទ្ទមនុស្សាវេសុំ  ។

ព្រហ្មបុរោហិត​ទេវតា​ទាំងឡាយ បាន​ឮ​សំឡេង​ព្រហ្ម​បារិសសជ្ជា​ទេវតា​ទាំងឡាយ​ហើយ ក៏​ញ៉ាំង​ឱ្យ​លាន់​ឮ​ឡើង​ទៅ ដោយ​សេចក្ដី​សរសើរ​ដូច​គ្នា។

ព្រហ្មបុរោហិតនំទេវានំសទ្ទំសុត្វា  មហាព្រហ្មាទេវា  សទ្ទមនុស្សាវេសុំ  ។

មហា​ព្រហ្មាទេវតា​ទាំងឡាយ បាន​ឮ​សំឡេង​ព្រហ្ម​បុរោហិតា​ទេវតា​ទាំងឡាយ​ហើយ ក៏ញ៉ាំង​ឱ្យ​លាន់​ឮ​ឡើង​ទៅ ដោយ​សេចក្ដី​សរសើរ​ដូច​គ្នា។

មហាព្រហ្មានំទេវានំសទ្ទំសុត្វា  បរិត្តាភាទេវា  សទ្ទមនុស្សាវេសុំ  ។

បរិត្តាភា​ទេវតា​ទាំងឡាយ បាន​ឮ​សំឡេង​មហាព្រហ្មា​ទេវតា​ទាំងឡាយ​ហើយ ក៏​ញ៉ាំង​ឱ្យ​លាន់​ឮ​ឡើង​ទៅ ដោយ​សេចក្ដី​សរសើរ​ដូច​គ្នា។

បរិត្តាភានំទេវានំសទ្ទំសុត្វា អប្បមាណាទេវា  សទ្ទមនុស្សាវេសុំ  ។

អប្បមាណាភាទេវតា​ទាំងឡាយ បាន​ឮ​សំឡេង​បរិត្តាភា​ទេវតា​ទាំងឡាយ​ហើយ ក៏​ញ៉ាំង​ឱ្យ​លាន់​ឮ​ឡើង​ទៅ ដោយ​សេចក្ដី​សរសើរ​ដូច​គ្នា។

អប្បមាណាភានំសទ្ទំសុត្វា អាភស្សរាទេវា  សទ្ទមនុស្សាវេសុំ  ។

អាភស្សរា​ទេវតា​ទាំងឡាយ បាន​ឮ​សំឡេង​អប្បាណាភា​ទេវតា​ទាំងឡាយ​ហើយ ក៏​ញ៉ាំង​ឱ្យ​លាន់​ឮ​ឡើង​ទៅ ដោយ​សេចក្ដី​សរសើរ​ដូច​គ្នា។

អាភស្សរានំសទ្ទំសុត្វា បរិត្តសុភាទេវា  សទ្ទមនុស្សាវេសុំ  ។

បរិត្តសុភា​ទេវតា​ទាំងឡាយ បាន​ឮ​សំឡេង​អាភស្សរា​ទេវតា​ទាំងឡាយ​ហើយ ក៏​ញ៉ាំង​ឱ្យ​លាន់​ឮ​ឡើង​ទៅ ដោយ​សេចក្ដី​សរសើរ​ដូច​គ្នា។

បរិត្តសុភានំសទ្ទំសុត្វា អប្បមាណសុភាទេវា  សទ្ទមនុស្សាវេសុំ  ។

អប្បមាណសុភា​ទេវតា​ទាំងឡាយ បាន​ឮ​សំឡេង​បរិត្តសុភា​ទេវតា​ទាំងឡាយ​ហើយ ក៏​ញ៉ាំង​ឱ្យ​លាន់​ឮ​ឡើង​ទៅ ដោយ​សេចក្ដី​សរសើរ​ដូច​គ្នា។

អបមាណសុភានំសទ្ទំសុត្វា សុភកិណ្ហកាទេវា  សទ្ទមនុស្សាវេសុំ  ។

សុភកិណ្ហ​ទេវតា​ទាំងឡាយ បាន​ឮ​សំឡេង​អប្បមាណសុភា​ទេវតា​ទាំងឡាយ​ហើយ ក៏​ញ៉ាំង​ឱ្យ​លាន់​ឮ​ឡើង​ទៅ ដោយ​សេចក្ដី​សរសើរ​ដូច​គ្នា។

សុភកិណ្ហកានំសទ្ទំសុត្វា វេហប្ផទេវា  សទ្ទមនុស្សាវេសុំ  ។

វេហប្ផលា​ទេវតា​ទាំងឡាយ បាន​ឮ​សំឡេង​សុភកិណ្ហកា​ទេវតា​ទាំងឡាយ​ហើយ ក៏​ញ៉ាំង​ឱ្យ​លាន់​ឮ​ឡើង​ទៅ ដោយ​សេចក្ដី​សរសើរ​ដូច​គ្នា។

វេហប្ផលានំសទ្ទំសុត្វា អវីហាទេវា  សទ្ទមនុស្សាវេសុំ  ។

អវិហា​ទេវតា​ទាំងឡាយ បាន​ឮ​សំឡេង​វេហប្ផលា​ទេវតា​ទាំងឡាយ​ហើយ ក៏​ញ៉ាំង​ឱ្យ​លាន់​ឮ​ឡើង​ទៅ ដោយ​សេចក្ដី​សរសើរ​ដូច​គ្នា។

អវិហានំសទ្ទំសុត្វា អត្តប្បាទេវា  សទ្ទមនុស្សាវេសុំ  ។

អត្តប្បា​ទេវតា​ទាំងឡាយ បាន​ឮ​សំឡេង​អវិហា​ទេវតា​ទាំងឡាយ​ហើយ ក៏​ញ៉ាំង​ឱ្យ​លាន់​ឮ​ឡើង​ទៅ ដោយ​សេចក្ដី​សរសើរ​ដូច​គ្នា។

អត្តប្បានំសទ្ទំសុត្វា សុទស្សាទេវា  សទ្ទមនុស្សាវេសុំ  ។

សុទស្សា​ទេវតា​ទាំងឡាយ បាន​ឮ​សំឡេង​អត្តប្បា​ទេវតា​ទាំងឡាយ​ហើយ ក៏​ញ៉ាំង​ឱ្យ​លាន់​ឮ​ឡើង​ទៅ ដោយ​សេចក្ដី​សរសើរ​ដូច​គ្នា។

សុទស្សានំសទ្ទំសុត្វា សុទស្សីទេវា  សទ្ទមនុស្សាវេសុំ  ។

សុទស្សី​ទេវតា​ទាំងឡាយ បាន​ឮ​សំឡេង​សុទស្សា​ទេវតា​ទាំងឡាយ​ហើយ ក៏​ញ៉ាំង​ឱ្យ​លាន់​ឮ​ឡើង​ទៅ ដោយ​សេចក្ដី​សរសើរ​ដូច​គ្នា។

សុទស្សីនំសទ្ទំសុត្វា  អកនិដ្ឋការទេវា សទ្ទមនុស្សាវេសុំ  ឯតម្ភគវតាពារាណសិយំ  ឥសិបតនេមិគទាយេ-អនុត្តរំ  ធម្មចក្កំបវត្តិតំអប្បដិវត្តិយំ សមណេនវា  ព្រាហ្មណេនវា  ទេវេនវា  មារេនវា  កេនចិវាលោកស្មិន្តិ ។

អកនិដ្ឋការ​ទេវតា​ទាំងឡាយ បាន​ឮ​សំឡេង​សុទស្សី​ទេវតា​ទាំងឡាយ​ហើយ ក៏​ញ៉ាំង​សំឡេង​ឱ្យ​ឮ​ឡើង​ទៅ​ដូច្នេះ​ថា ចក្រ គឺ​ធម៌​នេះ​នឹង​រក​ចក្រ​ណា​មួយ​ក្រៃលែង​ជាង​គ្មាន គឺ​សមណ​ក្ដី ព្រាហ្មណ៍​ក្ដី ទេវតា​ក្ដី មារ​ក្ដី អ្នក​ឯ​ណាៗក្ដី ក្នុង​លោក​នឹង​សម្ដែង​ពុំ​បាន​ឡើយ ព្រះ​ដ៏​មាន​ព្រះ​ភាគ ព្រះអង្គ​ត្រាស់​ទេសនា​ហើយ ក្នុង​ឥសិបតនមិគទាយវន ជិត​ក្រុង​ពារាណសី។

ឥតិហតេនខណេនតេនមុហុត្តេន យាវព្រហ្មលោកាសទ្ទោអព្ភុគ្គច្ឆិ  ។

សំឡេង​សាធុ​ឮ​ឡើង​ទៅ ដរាប​ដល់​ព្រហ្ម​លោក ក្នុង​មួយ​ខណៈ​មួយ​ស្របក់​នោះ ដោយ​អាការ​លាន់​ឮត ៗ គ្នា​ដូច្នេះ។

អយញ្ចទសសហស្សីលោកធាតុ  សំកម្បិសម្បកម្បិសម្បវេធិ  ។

មួយ​ម៉ឺន​លោក​ធាតុ​នេះ ក៏​កក្រើក​ញាប់ញ័រ​ទាំង​ខាង​លើ​ខាង​ក្រោម និង​ញាប់ញ័រ​ក្នុង​ទិស​ទាំង​ពួង។

អប្បមាណោច ឱឡារោឧភាសោលោកេ  បាតុរហោសិអតិក្កម្មទេវានុភាន្តិ  ។

រស្មី​ដ៏​រុងរឿង​ក្រៃ​ពេក នឹង​ប្រមាណ​មិន​បាន កន្លង​លែង​ទេវានុភាព​នៃ​ទេវតា​ទាំងឡាយ ក៏​កើត​ឡើង​ប្រាកដ​ហើយ ក្នុង​ឱកាស​លោក​នេះ។

អថខោភគវាឧទានំឧទានេសិអញ្ញាសិវតភោ  កោណ្ឌញ្ញោ  អញ្ញាសិវតភោកោណ្ឌញ្ញោ ។

ក្នុង​លំដាប់​នោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​បន្លឺ​នូវ​ឧទាន​វាចា​ថា ម្នាល​អ្នក​ដ៏ចម្រើន​ កោណ្ឌញ្ញ​ព្រាហ្មណ៍​គេ​បាន​ចេះ​ដឹង​ហើយ​ហ្ន៎  ម្នាល​អ្នក​ដ៏​ចម្រើន   កោណ្ឌញ្ញ​ព្រាហ្មណ៍​គេ​បាន​ចេះ​ដឹង​ហើយ​ហ្ន៎។

ឥតិហិទំអាយស្មតោកោណ្ឌញ្ញស្ស  អញ្ញាកោណ្ឌញ្ញោត្វេវនាមំអហោសីតិ  ។

ព្រោះ​ហេតុ​នេះ​ឯង បាន​ជា​ពាក្យ​ថា អញ្ញា​កោណ្ឌញ្ញ​ជាប់​មក ជា​ឈ្មោះ​នៃ​ព្រះ​កោណ្ឌ​ញ្ញ​ដ៏​មាន​អាយុ។

ធម្មចក្កប្បវត្ត​នសុត្តំនិដ្ឋិតំ
ព្រះ​ធម្មចក្កប្បវត្ត​នសូត្រ​ចប់​បរិបូណ៌​តែ​ប៉ុណ្ណេះ​ហោង
ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩២៧
កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

0 Comments
Oldest
Newest Most Voted
Inline Feedbacks
View all comments