រតនត្រយ​បូជា

ធម៌សូធ្យ - ធម៌ស្មូធ្យ
ព្រះ​គ្រូ​វិមល​បញ្ញា អ៊ុម–ស៊ូរ
អាចារ្យ​ព្រះ​រាជ​បណ្ណាល័យ​កម្ពុជា បានរៀបរៀង
រតនត្រយ​បូជា

រឿង​បូជា​សក្ការៈ​ដល់​ព្រះ​រតនត្រ័យ និង​ថ្វាយ​ទេយ្យទាន​ផ្សេង ៗ

ថ្វាយ​សក្ការៈ​ដល់​ព្រះ​ពុទ្ធ​ជា​ម្ចាស់​ថា

ឥមិនា  សក្ការេន  ពុទ្ធំ  អភិបូជយាមិ

ខ្ញុំ​ព្រះ​ករុណា សូម​បូជា​ចំពោះ​នូវ​ព្រះ​ពុទ្ធ​ជា​ម្ចាស់ដោយ​គ្រឿង​សក្ការៈ មាន​ប្រមាណ​ប៉ុណ្ណេះ​។

ថ្វាយ​សក្ការៈ​ដល់​ព្រះ​ធម៌​ជា​ម្ចាស់​ថា

ឥមិនា  សក្ការេន  ធម្មំ  អភិបូជយាមិ

ខ្ញុំព្រះ​ករុណា សូម​បូជា​ចំពោះ​នូវ​ព្រះ​ធម៌​ជា​ម្ចាស់ ដោយ​គ្រឿង​សក្ការៈមាន​ប្រមាណ​ប៉ុណ្ណេះ​។

ថ្វាយ​សក្ការៈ​ដល់​ព្រះ​សង្ឃ​ជា​ម្ចាស់​ថា

ឥមិនា  សក្ការេន  សង្ឃំ  អភិបូជយាមិ

ញុំព្រះ​ករុណា សូម​បូជា​ចំពោះ​នូវ​ព្រះ​សង្ឃជា​ម្ចាស់ ដោយ​គ្រឿង​សក្ការៈមាន​ប្រមាណ​ប៉ុណ្ណេះ​។

សម្ដែង​អំពី​ភត្ត ១៤ ប្រការ

បើ​ឧបាសកឧបាសិកា មាន​បសាទ​សទ្ធា គឺ​សេចក្ដី​ជ្រះ​ថ្លា​កើតឡើង​ក្នុង​សន្ដាន​មាន​ប្រាថ្នានឹងថ្វាយ​នូវ​ភត្ត​ទាំង ១៤ ថ្វាយ​ភត្តប្រការ​ឯ​ណា​មួយក៏​បាន តាម​ប្រាថ្នា។

ឯ​ភត្ត​ទាំង ១៤ នោះ​គឺ ៖

១– សង្ឃ​ភត្ត ថ្វាយ​នូវ​ភត្ត​ដល់​សង្ឃ​ទាំង​ពួង,

២– ឧទ្ទេស​ភត្ត ថ្វាយ​នូវ​ភត្ត​ដល់​ភិក្ខុ ១ អង្គ ឬ ២ អង្គ ឬ ៣ អង្គ ជាដើម​តាម​ពាក្យ​ដែល​សង្ឃ សម្ដែង​ឱ្យ,

៣– និមន្តន​ភត្ត ថ្វាយ​នូវ​ភត្ត​ដល់​ភិក្ខុ ដែល​ខ្លួន​និមន្ត​មក​ហើយ ប្រគេន,

៤– សលាក​ភត្ត ថ្វាយ​នូវ​ភត្ត​ដល់​ភិក្ខុ​ទាំងឡាយ ដែល​ខ្លួន​សរសេរ​ឈ្មោះ​ក្នុង​ស្លាក​ហើយ​ចាប់,

៥– បក្ខិក​ភត្ត ថ្វាយ​នូវ​ភត្ត​ដល់​ភិក្ខុ​សង្ឃ​ក្នុង​សុក្ក​បក្ស គឺ​ចំណែក​ខាង​ខ្នើត ឬ កាឡ​បក្ស គឺ​ចំណែក​ខាង​រនោច តែ​ក្នុង ១ បក្ស ប្រគេន​តែ ១ ថ្ងៃ មិន​មាន​កំណត់​ថ្ងៃ​ណា,

៦– ឧបោសថិក​ភត្ត ថ្វាយ​នូវ​ភត្ត​ដល់​ភិក្ខុ​សង្ឃ ក្នុង​ថ្ងៃ​ឧបោសថ​កាល,

៧– បាដិបទិក​ភត្ត ថ្វាយ​នូវ​ភត្ត​ដល់​ភិក្ខុ​សង្ឃ ​ក្នុង​ថ្ងៃ ១ កើត ឬ ១ រោច,

៨– អាកន្តុក​ភត្ត ថ្វាយ​នូវ​ភត្ត​ដល់​ភិក្ខុ​សង្ឃ ទើប​មក​ដល់,

គមិក​ភត្ត ថ្វាយ​យ​នូវ​ភត្ត​ដល់​ភិក្ខុ​សង្ឃ ដែល​មាន​ដំណើរ នឹង​ទៅ​កាន់​ទី​ណា​មួយ,

១០– គិលាន​ភត្ត ថ្វាយ​នូវ​ភត្ត​ដល់​ភិក្ខុ​សង្ឃ​ដែល​មាន​ជំងឺ,

១១– គិលានុបដ្ឋាក​ភត្ត ថ្វាយ​នូវ​ភត្ត​ដល់​ភិក្ខុ​សង្ឃ ជា​អ្នក​រក្សា​ជំងឺ,

១២– និច្ច​ភត្ត ថ្វាយ​នូវ​ភត្ត​ជានិច្ច​ដល់​ភិក្ខុ​សង្ឃ,

១៣ កុដិក​ភត្ត ថ្វាយ​នូវ​ភត្ត​ដល់​ភិក្ខុ​សង្ឃ​នៅ​ទី​លំនៅ មាន​កុដិ​ជាដើម (ភត្ត​នេះ​ហៅ​បាន​តាម​ឈ្មោះ​ទី​កន្លែង​ដែល​សង្ឃ​នៅ),

១៤– វារក​ភត្ត ថ្វាយ​នូវ​ភត្ត​ដល់​ភិក្ខុ​សង្ឃ ដោយ​ចាត់​ជា​វេន។

ឯ​ភត្ត​ទាំង ១៤ ប្រការ​នេះ បើ​ទាយក​ប្រាថ្នា​នឹង​ថ្វាយ​ភត្ត​ឯ​ណា​មួយ ឱ្យ​ដាក់​ឈ្មោះ​ភត្ត​នោះ ត្រង់​បាលី​ដែល​វង់​ក្រចក​យ៉ាង​នេះ (           ) ទុក នោះ​ចុះ។

នមោ  តស្ស ភគវតោ  អរហតោ  សម្មា​សម្ពុទ្ធ​ស្ស (បី​ចប់)។

អយំ  នោ  ភន្តេ  បិណ្ឌ​បាតោ  ធម្មិកោ  ធម្ម​លទ្ធោ  ធម្មេ​នេវ  ឧប្បាទិតោ  មាតា​បិតុអាទិកេ  គុណ​វន្តេ  ឧន្ទិស្ស (ឥត្ថន្នាមំ) សបរិក្ខារំ  ពុទ្ធប្ប​មុខ​ស្ស  សំឃស្ស  ទេម  តេ  គុណ​វន្តាទយោ  (ឥត្ថន្នាមំ)  អត្តនោ  សន្តកំ  វិយ  មញ្ញមានា  អនុមោទន្តុ  អនុមោទិត្វាន  យថិច្ឆិតសម្បត្តីហិ  សមិជ្ឈន្តុ  សព្វទុក្ខា  បមុញ្ចន្តុ  ឥមិនានិស្សន្ទេន  ទុតិយម្បិ,  តតិយម្បិ។

ប្រែ​ថា បពិត្រ​ព្រះ​គម្ដែង​សង្ឃ​ដ៏​ចម្រើន​អើយ រី​ចង្ហាន់​បិណ្ឌ​បាត នៃ​យើង​ខ្ញុំ​ទាំងឡាយ​នេះ ប្រកប​ដោយ​ធម៌ កើត​ឡើង​ដោយ​ធម៌ យើង​ខ្ញុំ​ទាំងឡាយ សូម​ឧទ្ទិស​ចំពោះ​ដល់​លោក​អ្នក​ដ៏​មាន​គុណ​ទាំងឡាយ មាន​មាតានិងបិតា​ជាដើម ហើយ​យើង​ខ្ញុំ​ទាំងឡាយ (វេរ​នូវ​ភត្ត​មាន​ប្រការ​នេះ​ជា​ឈ្មោះ) ព្រម​ទាំង​បរិក្ខារ​​ដល់ព្រះ​សង្ឃ មាន​ព្រះ​ពុទ្ធ​ជា​ប្រធាន សូម​លោក​អ្នក​ដ៏​មាន​គុណ​ទាំងឡាយ មាន​មាតា​និង​បិតា​ជាដើម​នោះ ចូរ​សម្គាល់ (នូវ​ភត្ត​មាន​ប្រការ​នេះ​ជា​ឈ្មោះ) ថា​ដូច​ជា​របស់​នៃ​ខ្លួន ហើយ​ចូរ​អនុមោទ​នា​យក​ចុះ លុះ​អនុមោទ​នា​រួច​ហើយ ចូរ​ឱ្យ​រួច​ដោះ​ចាក​ទុក្ខ​ទាំង​ពួង ឱ្យ​បាន​សម្រេច​ដោយ​សម្បត្តិ​ទាំងឡាយ ៣ ប្រការ គឺ​សម្បត្តិ​មនុស្ស ១ សម្បត្តិ​ទេវតា ១ សម្បត្តិ​ព្រះ​និព្វាន ១ ដោយ​សម​គួរ​តាម​សេចក្ដី​ប្រាថ្នា របស់​លោក​អ្នក​ដ៏​មាន​គុណ​ទាំងឡាយ​នោះចុះ ដោយ​អំណាច​ផលានិសង្ស ដែល​ហូរ​ជូន​មក​មិន​ដាច់​នេះ​ហោង។

អស់​វារៈ ២ ដង ផង, អស់​វារៈ ៣ ដង ផង។

(ត្រង់​បទ​ថា ឥត្ថន្នាមំ នោះ​ត្រូវ​បញ្ចូល​ឈ្មោះ​ភត្ត​តាម​ប្រាថ្នា)។

បើ​ថ្វាយ​ចតុ​បច្ច័យ​ជា​សង្ឃ​ទាន​ថា​ដូច្នេះ

មយំ  ភន្តេ  ឥមេ  ចត្តារោ  បច្ចយេ  ឥធានេត្វា  សំឃស្ស  ទេម  សាធុ  ភន្តេ  សំឃោ  ឥមេ  ចត្តារោ  បច្ចយេ  បដិគ្គណ្ហកំ  ទីឃរត្តំ  អត្ថាយ ហិតាយ  សុខាយ ។  ទុ‍តិយម្បិ, តតិយ​ម្បិ។

ប្រែ​ថា បពិត្រ​ព្រះ​គម្ដែង​សង្ឃ​ដ៏​ចម្រើន​អើយ យើង​ខ្ញុំ​ទាំងឡាយ​បាន​នាំ​នូវ​បច្ច័យ​ទាំងឡាយ ៤ នេះ មក​តម្កល់​ទុក​ក្នុង​ទី​នេះ ហើយ​ថ្វាយ​ដល់​ព្រះ​សង្ឃ បពិត្រ​ព្រះ​សង្ឃ​ដ៏​ចម្រើន សូម​ព្រះ​សង្ឃ​ចូរ​ទទួល​យកនូវ​បច្ច័យ​ទាំង​ឡាយ ៤ នេះ ដើម្បី​សេចក្ដី​ចម្រើន ដើម្បី​ជា​ប្រយោជន៍ ដើម្បី​សេចក្ដី​សុខ ដល់​យើង​ខ្ញុំ​ទាំងឡាយ អស់​កាល​ជា​អង្វែង​ទៅ​ហោង។

អស់​វារៈ ២ ដង ផង, អស់​វារៈ ៣ ដង ផង។

ថ្វាយ​ចតុ​បច្ច័យ​ដល់​ភិក្ខុ​មួយ​រូប​ថា​ដូច្នេះ

មយំ  ភន្តេ  ឥមេ  ចត្តារោ  បច្ចយេ  ឥធានេត្វា  អាយស្មតោ  ទេម  សាធុ  ភន្តេ  អាយស្មា  ឥមេ  បច្ចយេ  បដិគ្គណ្ហតុ  អម្ហាកំ  ទីឃរត្តំ  អត្ថាយ  ហិតាយ  សុខាយ  ទុតិយម្បិ  តតិយម្បិ។

ប្រែថា បពិត្រ​ព្រះ​ករុណា​ជា​ម្ចាស់​ដ៏​ចម្រើន​អើយ យើង​ខ្ញុំ​ទាំងឡាយ​បាន​នាំ​នូវ​បច្ច័យ​ទាំងឡាយ ៤ នេះ មក​តម្កល់​ទុក​ក្នុង​ទី​នេះ សូម​ថ្វាយ​ដល់​ព្រះ​ករុណា​ម្ចាស់​ដ៏​មាន​អាយុ បពិត្រ​ព្រះ​ករុណា​ដ៏​ចម្រើន សូម​ព្រះ​ករុណា​ទទួល​យក​នូវ​បច្ច័យ​ទាំងឡាយ​នេះ ដើម្បី​សេចក្ដី​ចម្រើន ដើម្បី​ជា​ប្រយោជន៍ ដើម្បី​សេចក្ដី​សុខ ដល់​យើង​ខ្ញុំ​ទាំងឡាយ អស់​កាល​ជា​អង្វែង​ទៅ​ហោង។

អស់​វារៈ ២ ដង ផង, អស់​វារៈ ៣ ដង ផង។

ថ្វាយ​កឋិន​ទាន​ដល់​ព្រះ​សង្ឃ​ថា​ដូច្នេះ

ឥមំ  ទុស្សំ  កឋិន​ចីវរំ  សំឃស្ស  ទេម  ទុតិយម្បិ តតិយម្បិ។

ប្រែថា  បពិត្រ​ព្រះ​គម្ដែង​សង្ឃ​ដ៏​ចម្រើន​អើយ យើង​ខ្ញុំ​ទាំងឡាយ​សូម​ថ្វាយ​នូវ​សំពត់​នេះ ជា​សំពត់​ដើម្បី​កឋិន​ចីវរ ដល់​ព្រះ​សង្ឃ​ជា​ម្ចាស់។

អស់​វារៈ ២ ដង ផង, អស់​វារៈ ៣ ដង ផង។

ថ្វាយ​គ្រឿងបរិក្ខាជាបរិវារ​កឋិន​ថា​ដូច្នេះ

យេនម្ហាកំ  កឋិនំ  គហិតំ  កឋិនានិសំសានិ  តស្សេវ  ទេម  ទុតិយម្បិ  តតិយម្បិ។

ប្រែថា  បពិត្រ​ព្រះ​គម្ដែង​សង្ឃ​ដ៏​ចម្រើន​អើយ រី​កឋិន​នៃ​យើង​ខ្ញុំ​ទាំងឡាយ គឺ​លោក​ម្ចាស់​អង្គ​ណា បាន​ទទួល​កាន់​យក​ហើយ យើង​ខ្ញុំ​ទាំងឡាយ សូម​ថ្វាយ​នូវ​គ្រឿង​បរិក្ខារ ជា​បរិវារ​នៃ​កឋិន​ទាំងឡាយ ដល់​លោក​ម្ចាស់​អង្គ​នោះ​ឯង។

អស់​វារៈ ២ ដង ផង, អស់​វារៈ ៣ ដង ផង។

សំពត់ ៧ ប្រការ ដែល​ព្រះ​សម្មា​សម្ពុទ្ធ​ទ្រង់​អនុញ្ញាត​ទុក​ឱ្យ ជា​សំពត់​សមណ​បរិក្ខារ​នោះ គឺ​សំពត់​ត្រ័យ​ចីវរ ១ សំពត់​សម្រាប់​ងូត​ទឹក​ភ្លៀង ១ សំពត់​សម្រាប់​ទ្រាប់​អង្គុយ ១ សំពត់​សម្រាប់​ក្រាល​ជា​កម្រាល ១ សំពត់​សម្រាប់​គ្រប​បូស, គ្រប​ដំបៅ ១ សំពត់​សម្រាប់​ជូត​មុខ គឺ​កន្សែង ១ សំពត់​តូច ឬ ធំ​ជាង​ប្រមាណ​ហៅថា សំពត់​បរិក្ខារ​ចោឡៈ ១ បញ្ចូល​សំពត់​សម្រាប់​ត្រង​ទឹក ១ សំពត់​ចំណាំ​វស្សា ១ និង សំពត់​អច្ចេក​ចីវរ ១ ថែម​ទៀត​ជា ១០។

សំពត់​ទាំង ១០ ប្រការ​នេះ បើ​ទាយក​ប្រាថ្នា នឹង ថ្វាយ​សំពត់​ណា​មួយ​ដល់​ព្រះ​សង្ឃ តែ​សំពត់​នោះ​មាន​តែ ១ត្រៃ ឬ ១ផ្នត់ ត្រូវ​ឱ្យ​យក​ឈ្មោះ​សំពត់​នោះ​ជា​បាលី ឯកវចនៈ មក​ដាក់​បញ្ចូល​វេរ ដូច​មាន​សំណៅ​ទុក​ខាង​មុខ​នេះ ទាង ១០ ប្រការ គឺ ៖

១– ឥមំ  តិចីវរំ  នូវ​ត្រៃ​ចីវរ​នេះ,

២– ឥមំ  វស្សិកសាដិកំ  នូវ​សំពត់​សម្រាប់​ងូត​ទឹក​ភ្លៀង​នេះ,

៣– ឥមំ  និសីទនំ  នូវ​សំពត់​សម្រាប់​ទ្រាប់​អង្គុយ​នេះ,

៤– ឥមំ  បច្ចត្ថរណំ  នូវ​សំពត់​សម្រាប់​ក្រាល​នេះ, គ្រប​ដំបៅ​នេះ,

៥– ឥមំ  កណ្ឌុបដិច្ឆាទឹ  នូវ​សំពត់​សម្រាប់​គ្រប​បូស, គ្រប​ដំបៅ​នេះ,

៦– ឥមំ  មុខបុញ្ឆនចោឡំ  នូវ​សំពត់​សម្រាប់​ជូត​មុខ គឺ​កន្សែង​នេះ,

៧– ឥមំ  បរិក្ខារចោឡំ  នូវ​សំពត់​តូច ឬ ធំ​ជាង​ប្រមាណ​ជា​បរិក្ខា​រនេះ,

៨– ឥមំ  បរិស្សាវនំ  នូវ​សំពត់​សម្រាប់​​ត្រង​ទឹក​នេះ,

៩– ឥមំ  វស្សាវាសិកំ  នូវ​សំពត់​ចំណាំ​វស្សា​នេះ,

១០– ឥមំ អច្ចេកចីវរំ  នូវ​សំពត់​អច្ចេក​ចីវរ​នេះ,។

សំពត់​ទាំង ១០ ប្រការ​នេះ បើ​ត្រូវ​ការ​នឹង​វេរ​ថ្វាយ​សំពត់​ណា​មួយ​ឱ្យ​យក​ឈ្មោះ​សំពត់​ដែល​បាន​សំណៅ​ទុក​នោះ មក​ដាក់​ក្នុង​បាលី​ដែល​សម្រាប់​សូត្រ​វេរ ត្រង់​កន្លែង​ដែល​មាន​វង់​ក្រចក​តុក​នៅ​នោះ​ស្រាប់។

មយំ  ភន្តេ  ឥមំ (តិចីវរំ) ឥធានេត្វា  សំឃស្ស  ទេម  សាធុ  ភន្តេ  សំឃោ  ឥមំ (តិចីវរំ) បដិគ្គណ្ហតុ  អម្ហាកំ  ទីឃរត្តំ  អត្ថាយ  ហិតាយ  សុខាយ ។ ទុតិយម្បិ  តតិយម្បិ ។

 ប្រែថា  បពិត្រ​ព្រះ​គម្ដែង​សង្ឃ​ដ៏​ចម្រើន​អើយ យើង​ខ្ញុំ​ទាំងឡាយ​បាន​នាំ​មក​នូវ (ត្រ័យ​ចីវរ) នេះ មក​តម្កល់​ទុក​ក្នុង​ទី​នេះ សូម​ថ្វាយ​ដល់​ព្រះ​សង្ឃ បពិត្រ​ព្រះ​សង្ឃ​ដ៏​ចម្រើន​អើយ សូម​ព្រះ​សង្ឃ​ចូរ​ទទួល​យក​នូវ (ត្រ័យ​ចីវរ) នេះ ដើម្បី​សេចក្ដី​ចម្រើន ដើម្បី​ជា​ប្រយោជន៍ ដើម្បី​សេចក្ដី​សុខ​គ្រប់​ប្រការ​ដល់​យើង​ខ្ញុំ​ទាំងឡាយ អស់​កាល​ជា​អង្វែង​ទៅ​ហោង។

អស់​វារៈ ២ ដង ផង, អស់​វារៈ ៣ ដង ផង។

សំពត់​ទាង ១០ ប្រការ​នេះ បើ​ប្រាថ្នា​នឹង​ថ្វាយ​សំពត់​ណា​មួយ​ដល់​ព្រះ​សង្ឃ តែ​សំពត់​នោះ​មាន​ច្រើន​ត្រៃ ឬ ច្រើន​ផ្នត់ ត្រូវ​ឱ្យ​ឈ្មោះ​សំពត់​នោះ​ជា​បាលី ពហុវចនៈ មក​ដាក់​បញ្ចូល​វេរ ដូច​មាន​សំណៅ​ទុក​នៅ​ខាង​ក្រោម​នេះ​ស្រាប់។

១– ឥមានិ  តិចីវរានិ  នូវ​សំពត់​ត្រ័យចីវរ​ទាំងឡាយនេះ,

២– ឥមា  វស្សិកសាដិកាយោ  នូវ​សំពត់​សម្រាប់​ងូត​ទឹក​ភ្លៀង​ទាំងឡាយនេះ,

៣– ឥមានិ  និសីទនាទិ  នូវ​សំពត់​សម្រាប់​ទ្រាប់​អង្គុយ​ទាំងឡាយនេះ,

៤– ឥមានិ  បច្ចត្ថរណានិ  នូវ​សំពត់​កម្រាល​ទាំងឡាយ​នេះ,

៥– ឥមានិ  កណ្ឌុបដិច្ឆាទីនិ  នូវ​សំពត់​សម្រាប់​គ្រប​បូស, គ្រប​ដំបៅ​ទាំងឡាយ​នេះ,

៦– ឥមា  មុខបុញ្ឆនចោឡានិ  នូវ​សំពត់​សម្រាប់​ជូត​មុខទាំងឡាយ​នេះ,

៧– ឥមានិ  បរិក្ខារចោឡានិ  នូវ​សំពត់​បរិក្ខារ​ទាំងឡាយ​នេះ,

៨– ឥមានិ  បរិស្សាវនានិ  នូវ​សំពត់​សម្រាប់​​ត្រង​ទឹក​ទាំងឡាយ​នេះ,

៩– ឥមា  វស្សាវាសិកាយោ  នូវ​សំពត់​ចំណាំ​វស្សា​ទាំងឡាយ​នេះ,

១០– ឥមានិ អច្ចេកចីវរានិ  នូវ​សំពត់​អច្ចេក​ចីវរ​ទាំងឡាយ​នេះ,

ឯ​សំពត់​ទាំង ១០ ប្រការ​នេះ បើ​ត្រូវ​ការ​នឹង​វេរ​សំពត់​ណា​មួយ​ឱ្យ​យក​ឈ្មោះ​សំពត់​នោះ​ដាក់​ក្នុង​បាលី សម្រាប់​សូត្រ​វេរ​ខាង​មុខ​នោះ​ចុះ ត្រង់​កន្លែង​ដែល​មាន​វង់​ក្រចក​នោះ​ស្រាប់។

ថ្វាយ​សំពត់​ងូត​ទឹក​ភ្លៀង​ថា

មយំ  ភន្តេ  (ឥមា  វស្សិក​សាដិកាយា) ឥធានេត្វា  សំឃស្ស  ទេម  សាធុ  ភន្តេ  សំឃោ  (ឥមាវស្សិកសាដិកាយោ)  បដិគ្គណ្ហតុ  អម្ហាកំ  ទីឃរត្តំ  អត្ថាយ  ហិតាយ  សុខាយ ។  ទតិយម្បិ  តតិយម្បិ ។

ប្រែថា  បពិត្រ​ព្រះ​គម្ដែង​សង្ឃ​ដ៏​ចម្រើន​អើយ យើង​ខ្ញុំ​ទាំងឡាយ​បាន​នាំ​មក​នូវ (សំពត់​សម្រាប់​ងូត​ទឹក​ភ្លៀង​ទាំងឡាយ​នេះ) មក​តម្កល់​ទុក​ក្នុង​ទី​នេះ សូម​ថ្វាយ​ដល់​ព្រះ​សង្ឃ បពិត្រ​ព្រះ​សង្ឃ​ដ៏​ចម្រើន សូម​ព្រះ​សង្ឃ​ចូរ​ទទួល​យក​នូវ  (សំពត់​សម្រាប់​ងូត​ទឹក​ភ្លៀង​ទាំងឡាយ​នេះ) ដើម្បី​សេចក្ដី​ចម្រើន ដើម្បី​ជា​ប្រយោជន៍ ដើម្បី​សេចក្ដី​សុខ​គ្រប់​ប្រការ ដល់​យើង​ខ្ញុំ​ទាំងឡាយ អស់​កាល​ជា​អង្វែង​ទៅ​ហោង។

អស់​វារៈ ២ ដង ផង, អស់​វារៈ ៣ ដង ផង។

ថ្វាយ​សង្ឃ​ទាន​ថា

មយំ  ភន្តេ  ឥមានិ  ខាទនីយភោជនីយាទីនិ  សជ្ជេត្វា  សំឃស្ស  ទេម  សាធុ  ភន្តេ  សំឃោ  ឥមានិ  ខាទនីយភោជនីយាទីនិ  បដិគ្គណ្ហតុ  អម្ហាតំ  ទីឃរត្តំ  អត្ថាយ ហិតាយ  សុខាយ ។  ទុតិយម្បិ  តតិយម្បិ ។

ប្រែថា  បពិត្រ​ព្រះ​គម្ដែង​សង្ឃ​ដ៏​ចម្រើន​អើយ យើង​ខ្ញុំ​ទាំងឡាយ​បាន​តាក់​តែង​នូវ​វត្ថុ​ទាំងឡាយ​មាន​ខាទនីយភោជនីយាហារ គឺ​បង្អែមនិង​ចង្អាប​ជាដើម​នេះ ហើយ​បង្អោន​មក​ថ្វាយ​ដល់​ព្រះ​សង្ឃ បពិត្រ​ព្រះ​គម្ដែង​សង្ឃ​ដ៏​ចម្រើន សូម​ព្រះ​សង្ឃ​ចូរ​ទទួល​យក​នូវ​វត្ថុ​ទាំងឡាយ មាន​បង្អែមនិង​ចង្អាប​ជាដើម​នេះ ដើម្បី​សេចក្ដី​ចម្រើន ដើម្បី​ជា​ប្រយោជន៍ ដើម្បី​សេចក្ដី​សុខ​គ្រប់​ប្រការ ដល់​យើង​ខ្ញុំ​ទាំងឡាយ អស់​កាល​ជា​អង្វែង​ទៅ​ហោង។

អស់​វារៈ ២ ដង ផង, អស់​វារៈ ៣ ដង ផង។

ថ្វាយ​គណ​ទាន​ថា

មយំ  ភន្តេ  ឥមានិ  ខាទនីយភោជនីយាទីនិ  សជ្ជេត្វា  សីលវន្ដានំ  ទេម  សាធុ  ភន្តេ  សីលវន្តោ  ឥមានិ  ខាទនីយភោជនីយាទីនិ  បដិគ្គណ្ហតុ  អម្ហាកំ  ទីឃរត្តំ  អត្ថាយ ហិតាយ  សុខាយ។  ទុតិយម្បិ  តតិយម្បិ។

ប្រែថា  បពិត្រ​ព្រះ​ករុណា​ម្ចាស់ទាំងឡាយ​ដ៏​ចម្រើន​អើយ យើង​ខ្ញុំ​ទាំងឡាយ​បាន​តាក់​តែង​នូវ​វត្ថុ​ទាំងឡាយ​មាន​ខាទនីយភោជនីយាហារ គឺ​បង្អែមនិង​ចង្អាប​ជាដើម​នេះ ហើយ​បង្អោន​មក​ថ្វាយ​ដល់​លោក​ម្ចាស់​ជា​អ្នក​មាន​សីល​ទាំងឡាយ បពិត្រ​ព្រះ​ករុណា​ម្ចាស់​ទាំងឡាយ​ដ៏​ចម្រើន សូម​លោក​ម្ចាស់​អ្នក​មាន​សីល​ទាំងឡាយ ចូរ​ទទួល​យក​នូវ​វត្ថុ​ទាំងឡាយ មាន​បង្អែម និង​ចង្អាប​ជាដើម​នេះ ដើម្បី​សេចក្ដី​ចម្រើន ដើម្បី​ជា​ប្រយោជន៍ ដើម្បី​សេចក្ដី​សុខ​គ្រប់​ប្រការ ដល់​យើង​ខ្ញុំ​ទាំងឡាយ អស់​កាល​ជា​អង្វែង​ទៅ​ហោង។

អស់​វារៈ ២ ដង ផង, អស់​វារៈ ៣ ដង ផង។

ថ្វាយ​បាដិ​បុគ្គិល​ទាន​ថា

មយំ  ភន្តេ  ឥមានិ  ខាទនីយភោជនីយាទីនិ  សជ្ជេត្វា  សីលវតោ  ទេម  សាធុ  ភន្តេ  សីលវា  ឥមានិ  ខាទនីយភោជនីយាទីនិ  បដិគ្គណ្ហតុ  អម្ហាកំ  ទីឃរត្តំ  អត្ថាយ ហិតាយ  សុខាយ។  ទុតិយម្បិ  តតិយម្បិ។

ប្រែថា  បពិត្រ​ព្រះ​ករុណា​ម្ចាស់ទាំងឡាយ​ដ៏​ចម្រើន​អើយ យើង​ខ្ញុំ​ទាំងឡាយ​បាន​តាក់​តែង​នូវ​វត្ថុ​ទាំងឡាយ​មាន​ខាទនីយភោជនីយាហារ គឺ​បង្អែមនិង​ចង្អាប​ជាដើម​នេះ ហើយ​បង្អោន​ចូល​មក​ថ្វាយ​ព្រះ​ករុណា​ម្ចាស់ បពិត្រ​ព្រះ​ករុណា​ម្ចាស់​ដ៏​ចម្រើន សូម​លោក​អ្នក​មាន​សីល ចូរ​ទទួល​យក​នូវ​វត្ថុ​ទាំងឡាយ មាន​បង្អែមនិង​ចង្អាប​ជាដើម​នេះ ដើម្បី​សេចក្ដី​ចម្រើន ដើម្បី​ជា​ប្រយោជន៍ ដើម្បី​សេចក្ដី​សុខ​គ្រប់​ប្រការ ដល់​យើង​ខ្ញុំ​ទាំងឡាយ អស់​កាល​ជា​អង្វែង​ទៅ​ហោង។

អស់​វារៈ ២ ដង ផង, អស់​វារៈ ៣ ដង ផង។

ថ្វាយ​អង្ករ​ថា

មយំ  ភន្តេ  ឥមានិ  តណ្ឌុលានិ  ឥធានេត្វា  សំឃស្ស  ទេម  សាធុ  ភន្តេ  សំឃោ  ឥមានិ  តណ្ឌុលានិ បដិគ្គណ្ហតុ  អម្ហាកំ  ទីឃរត្តំ  អត្ថាយ ហិតាយ  សុខាយ។  ទុតិយម្បិ  តតិយម្បិ។

ប្រែថា  បពិត្រ​ព្រះ​គម្ដែង​សង្ឃ​ដ៏​ចម្រើន​អើយ យើង​ខ្ញុំ​ទាំងឡាយ​បាន​នាំនូវ​អង្ករ​ទាំងឡាយ​នេះ មក​តម្កល់​ទុក​ក្នុង​ទី​នេះ ហើយ​សូម​ថ្វាយ​ដល់​ព្រះ​សង្ឃ បពិត្រ​ព្រះ​គម្ដែង​សង្ឃ​ដ៏​ចម្រើន សូម​ព្រះ​សង្ឃ​ចូរ​ទទួល​យក​នូវ​អង្ករ​ទាំងឡាយនេះ ដើម្បី​សេចក្ដី​ចម្រើន ដើម្បី​ជា​ប្រយោជន៍ ដើម្បី​សេចក្ដី​សុខ​គ្រប់​ប្រការ ដល់​យើង​ខ្ញុំ​ទាំងឡាយ អស់​កាល​ជា​អង្វែង​ទៅ​ហោង។

អស់​វារៈ ២ ដង ផង, អស់​វារៈ ៣ ដង ផង។

ថ្វាយ​ផ្លែ​ឈើ​ផ្សេង​ៗ​ថា

មយំ  ភន្តេ  ឥមានិ  នានាផលានិ  ឥធានេត្វា  សំឃស្ស  ទេម  សាធុ  ភន្តេ  សំឃោ  ឥមានិ  នានាផលានិ  បដិគ្គណ្ហតុ  អម្ហាកំ  ទីឃរត្តំ  អត្ថាយ ហិតាយ  សុខាយ។  ទុតិយម្បិ  តតិយម្បិ។

ប្រែថា  បពិត្រ​ព្រះ​គម្ដែង​សង្ឃ​ដ៏​ចម្រើន​អើយ យើង​ខ្ញុំ​ទាំងឡាយ​បាន​នាំនូវ​ផ្លែ​ឈើ​ផ្សេង​ៗទាំងឡាយ​នេះ មក​តម្កល់​ទុក​ក្នុង​ទី​នេះ សូម​ថ្វាយ​ដល់​ព្រះ​សង្ឃ បពិត្រ​ព្រះ​គម្ដែង​សង្ឃ​ដ៏​ចម្រើន សូម​ព្រះ​សង្ឃចូរ​ទទួល​យកនូវ​ផ្លែឈើ​ផ្សេង​ៗ​ទាំងឡាយ​នេះ ដើម្បី​សេចក្ដី​ចម្រើន ដើម្បី​ជា​ប្រយោជន៍ ដើម្បី​សេចក្ដី​សុខ​គ្រប់​ប្រការ ដល់​យើង​ខ្ញុំ​ទាំងឡាយ អស់​កាល​ជា​អង្វែង​ទៅ​ហោង។

អស់​វារៈ ២ ដង ផង, អស់​វារៈ ៣ ដង ផង។

វេរ​គ្រឿង​សេនាសនៈ​តទៅ

បើ​ថ្វាយ​រោង​ឧបោសថ​ថា

មយំ  ភន្តេ  (ឥមំ  ឧបោសថាគារំ)  ការេត្វា ចាតុទ្ទិសស្ស ភិក្ខុសំឃស្ស  ទេម  សាធុ  ភន្តេ  ភិក្ខុសំឃោ (ឥមំ  ឧបោសថាគារំ)  បដិគ្គណ្ហតុ  អម្ហាកំ  ទីឃរត្តំ  អត្ថាយ ហិតាយ  សុខាយ។  ទុតិយម្បិ  តតិយម្បិ។

ប្រែថា  បពិត្រ​ព្រះ​គម្ដែង​សង្ឃ​ដ៏​ចម្រើន​អើយ យើង​ខ្ញុំ​ទាំងឡាយ​បាន​ចាត់​ចែង​ធ្វើ​នូវ (រោង​សម្រាប់​ធ្វើ​នូវ​ឧបោសថ​នេះ) ហើយ​សូម​ថ្វាយ​ដល់​ព្រះ​ភិក្ខុ​សង្ឃ​ដែល​មក​អំពី​ទិស​ទាំង ៤ បពិត្រ​ព្រះ​គម្ដែង​សង្ឃ​ដ៏​ចម្រើន សូម​ព្រះ​ភិក្ខុ​សង្ឃចូរ​ទទួល​យកនូវ (រោង​សម្រាប់​ធ្វើ​នូវ​ឧបោសថ​នេះ) ដើម្បី​សេចក្ដី​ចម្រើន ដើម្បី​ជា​ប្រយោជន៍ ដើម្បី​សេចក្ដី​សុខ​គ្រប់​ប្រការ ដល់​យើង​ខ្ញុំ​ទាំងឡាយ អស់​កាល​ជា​អង្វែង​ទៅ​ហោង។

អស់​វារៈ ២ ដង ផង, អស់​វារៈ ៣ ដង ផង។

បើ​ថ្វាយ​សាលា​ថា

ឥមំ  សាលំ  នូវ​សាលា​នេះ។

ថ្វាយ​កប្បិយ​កុដិ​ថា

ឥមំ  កប្បិយកុដឹ  នូវ​កប្បិយ​កុដិ​នេះ។

ថ្វាយ​កុដិ​តូច​ថា

ឥមំ  កុដឹ  នូវ​កុដិ​តូច​នេះ។

ថ្វាយ​កុដិ​ធំ​ថា

ឥមំ  វិហារំ  នូវ​កុដិ​ធំ​នេះ។

ថ្វាយ​បង្គន់​ថា

ឥមំ  វច្ចកុដឹ  នូវ​បង្គន់​នេះ។

បើ​ប្រាថ្នា​នេង​វេរ​សាលា​ក្ដី កប្បិយ​កុដិ​ក្ដី កុដិ​ដ៏​តូច​ក្ដី កុដិ​ដ៏​ធំ​ក្ដី បង្គន់​ក្ដី ទាំង ៥ យ៉ាង​នេះ នឹង​ថ្វាយ​របស់​ណា​មួយ​ឱ្យ​យក​របស់​នោះ ទាំង​បាលី ទាំង​សម្រាយ មក​ដាក់​ត្រង់​កន្លែង​ដែល​វង់​ក្រចក ក្នុង​បាលី​ដែល​វេរ​រោង​ឧបោសថ​នោះ ហើយ​សូត្រ​វេរ​ទៅ​ចុះ។

ថ្វាយ​គរុ​ភណ្ឌ​ថា

មយំ  ភន្តេ  ឥមំ  គរុភណ្ឌំ  ឥធានេត្វា  ភិក្ខុសំឃស្ស  ទេម  សាធុ  ភន្តេ  ភិក្ខុសំឃោ  ឥមំ  គរុភណ្ឌំ បដិគ្គណ្ហតុ  អម្ហាកំ  ទីឃរត្តំ  អត្ថាយ ហិតាយ  សុខាយ។  ទុតិយម្បិ  តតិយម្បិ។

ប្រែថា  បពិត្រ​ព្រះ​គម្ដែង​សង្ឃ​ដ៏​ចម្រើន​អើយ យើង​ខ្ញុំ​ទាំងឡាយ​បាន​នាំ​មក​នូវគរុភណ្ឌ​នេះ មក​តម្កល់​ទុក​ក្នុង​ទី​នេះ សូម​ថ្វាយ​ដល់​ព្រះ​ភិក្ខុ​សង្ឃ បពិត្រ​ព្រះ​គម្ដែង​សង្ឃ​ដ៏​ចម្រើន សូម​ព្រះ​ភិក្ខុ​សង្ឃចូរ​ទទួល​យកនូវគរុភណ្ឌនេះ ដើម្បី​សេចក្ដី​ចម្រើន ដើម្បី​ជា​ប្រយោជន៍ ដើម្បី​សេចក្ដី​សុខ​គ្រប់​ប្រការ ដល់​យើង​ខ្ញុំ​ទាំងឡាយ អស់​កាល​ជា​អង្វែង​ទៅ​ហោង។

អស់​វារៈ ២ ដង ផង, អស់​វារៈ ៣ ដង ផង។

វេរ​គ្រឿង​ភេសជ្ជៈតទៅ

បើ​ថ្វាយ​ទឹក​ឃ្មុំ​ថា

មយំ  ភន្តេ  (ឥមំ  មធុំ)  ឥធានេត្វា  ភិក្ខុសំឃស្ស  ទេម  សាធុ  ភន្តេ  ភិក្ខុសំឃោ (ឥមំ  មធុំ)  បដិគ្គណ្ហតុ  អម្ហាកំ  ទីឃរត្តំ  អត្ថាយ ហិតាយ  សុខាយ។  ទុតិយម្បិ  តតិយម្បិ។

ប្រែថា  បពិត្រ​ព្រះ​គម្ដែង​សង្ឃ​ដ៏​ចម្រើន​អើយ យើង​ខ្ញុំ​ទាំងឡាយ​បាន​មក​នូវ (ទឹក​ឃ្មុំ) នេះ មកតម្កល់​ទុក​ក្នុង​ទី​នេះ សូម​ថ្វាយ​ដល់​ព្រះ​ភិក្ខុ​សង្ឃ បពិត្រ​ព្រះ​គម្ដែង​សង្ឃ​ដ៏​ចម្រើន សូម​ព្រះ​ភិក្ខុ​សង្ឃចូរ​ទទួល​យកនូវ (ទឹក​ឃ្មុំ) នេះ ដើម្បី​សេចក្ដី​ចម្រើន ដើម្បី​ជា​ប្រយោជន៍ ដើម្បី​សេចក្ដី​សុខ​គ្រប់​ប្រការ ដល់​យើង​ខ្ញុំ​ទាំងឡាយ អស់​កាល​ជា​អង្វែង​ទៅ​ហោង។

អស់​វារៈ ២ ដង ផង, អស់​វារៈ ៣ ដង ផង។

បើ​នឹង​ថ្វាយ​ប្រេង​ថា

ឥមំ  តេលំ  នូវ​ប្រេង​នេះ។

បើ​ថ្វាយ​ទឹក​អំពៅ​ថា

ឥមំ  ផានិតំ  នូវ​ទឹក​អំពៅ​នេះ។

បើ​ថ្វាយ​ទឹក​ត្នោត​ថា

ឥមំ  តាលោទកំ  នូវ​ទឹក​ត្នោត​នេះ។

បើ​ថ្វាយ​ថ្នាំ​រក្សា​រោគ​ថា

ឥមំ  គិលាន​ភេសជ្ជំ  នូវ​ថ្នាំ​សម្រាប់​រក្សា​នូវ​មនុស្ស​ឈឺ​នេះ។

បើ​ប្រាថ្នា​នឹង​វេរ ប្រេង​ក្ដី ទឹក​អំពៅ​ក្ដី ទឹក​ត្នោត​ក្ដី ថ្នាំ​រក្សា​នូវ​ជំងឺ​ក្ដី ទាំង ៤ នេះ របស់​ណា​មួយ ឱ្យ​យក​ឈ្មោះ​របស់​នោះ ទាំង​បាលី ទាំង​សម្រាយ មក​ដាក់​ក្នុង​បាលី​ដែល​វេរ​ទឹក​ឃ្មុំ​នោះ ត្រង់​កន្លែង​ដែល​វង់​ក្រចក​នោះ ហើយ​សូត្រ​វេរ​ទៅ​ចុះ។

វិធី​ដែល​វេរ​ចតុ​បច្ច័យ​ទាំង ៤ ប្រការ​ចប់​ប៉ុណ្ណោះ។

ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩២៧

កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

0 Comments
Oldest
Newest Most Voted
Inline Feedbacks
View all comments