ធម៌ពុទ្ធជ័យមង្គល
គឺឧកញ៉ាសត្តន្តប្រីជា ឥន្ទ ប្រែចេញពីបាលី ហើយចងជាពាក្យកាព្យ
ព្រះគ្រូ សំសត្ថា ជួន– ណាត គ្រូបង្រៀនសាលាបាលីជាន់ខ្ពស់ និងព្រះគ្រូ
វិមលបញ្ញា អ៊ុម– ស៊ូរ អាចារ្យក្នុងព្រះរាជបណ្ណាល័យកម្ពុជា
បានផ្ទៀងផ្ទាត់កែសម្រួលត្រឹមត្រូវឡើង
ពុទ្ធជ័យមង្គល
១– ពាហុំ សហ្សមភិ និម្មិត សាវុធន្តំ ត្រីមេខលំ
ឧទិតឃោរសសេនមារំទានាទិធម្មវិធិនា
ជិតវា មុនិន្ទោ តន្តេជសា ភវតុ តេ ជយមង្គលានិ។
ព្រះមុនិន្ទលោកាចារ្យ ផ្ចាញ់ក្រុងមារចិត្តមោហទ្ធ និម្មិតដៃមួយពាន់ កាន់សស្ត្រាវុធនានា។ ជិះគ្រីមេខលជាតិ កោញ្ចនាទខ្ទរពសុធា ព្រមដោយមារសេនា ពន្លឹកលាន់កងសព្ទស៊ាន។ ដោយធម្មពិធីទានបារមីជាប្រធាន ក្រុងមារចាញ់ទ្រង់ញាណ ប្រណម្យកាយថ្វាយវន្ទា។ រីជ័យមង្គលចូរមានដល់អ្នករាល់គ្នាដោយតេជះជ័យា ព្រះឈ្នះមារគ្រានោះហោង។
២– មារាតិរេកមភិយុជ្ឈិតសព្វរត្តី ឃោរម្បនាទ្ប –
វកមក្ខមថទូយ ក្ខំ ខន្តី សុទន្តវិធិនា ជិតវា
មុនិន្ទោ តន្តេជសា ភវតុ តេ ជយមង្គលានិ។
ព្រះមុនិន្ទពិននាយក ផ្ចាញ់អាឡវកយក្ខឃោរឃៅ រឹងរូសមិនតាំងនៅក្នុងខន្តីគុណសត្យា។ រហូតអស់រាត្រី ព្រះជិនស្រីទ្រង់យុទ្ធនា ក្រៃលែង ក្រុងមារា ក្នុងបឋមសម្ពោធី។
ដោយព្រះពិធីញាណ ទ្រង់ទូន្មានដោយខន្តី ញ៉ាំងចិត្តអសុរី ឱ្យបង់ព្យុសចុះវន្ទា។ រីជ័យមង្គលចូរមានដល់អ្នករាល់គ្នា ដោយតេជះជ័យា ព្រះឈ្នះអាឡវយក្ខហោង។
៣– នាឡាគិរី កជវរំ អតិមត្តភូតំ ទាវត្តិចក្កម –
សនីវ សុទារុណន្តំ មេត្តម្ពុសេកវិធិនា ជិតវា
មុនិន្ទោ តន្តេជសា ភវតុ តេ ជយមង្គលានិ។
ព្រះមុនិន្ទពិនជិនស្រី ផ្ចាញ់ដំរីឈ្មោះនាឡា គិរីវរគជា ដ៏ហានក្លាចុះប្រេងព្រេច។ សាហាវឆាវឆេះក្រៃ ដូចភ្លើងព្រៃឆេះកម្ទេច មុតដូចចក្រក្រុតពេជ្រ ខ្លាំងដូចកាំអសនី។ ដោយព្រះពិធីស្រប់ស្រោចទឹកអប់គឺបារមី មេត្តាព្រះជិនស្រី ញ៉ាំងដំរីឱ្យជ្រះថ្លា។ រីជយមង្គល ចូរមានដល់អ្នករាល់គ្នា ដោយតេជះជ័យា ព្រះឈ្នះនាឡាគិរី។
៤– ឧក្ខិត្ត ឧត្ដមតិហត្ថសុទារុណន្តំ នាវន្តិ យោ
ជនបថង្គុ័លិមាលវន្តំ ឥទ្ធីភិសំខតមនោ ជិតវា
មុនិន្ទោ តន្តេជសា ភវតុ តេ ជយមង្គលានិ។
ព្រះមុនិន្ទពិនលោកត្រៃ មានព្រះទ័យធ្វើបាដិហារ ផ្ចាញ់ចោរអង្គុលីមារ មានកម្រងគឺម្រាមដៃ។ នៃមនុស្សដែលគាត់កាត់ មកដោតចាត់ជាមាល័យ អង់អាចកំណាចក្រៃ ដ៏មានដៃស្ទាត់ប្រហារ។ កាន់ដាវងាកគ្រវី ដេញព្រះមុនីសាស្ត្រាចារ្យ ចម្ងាយផ្លូវកន្តារ កណ្ដាលព្រៃបីយោជន៍ណា។
រីជ័យមង្គល ចូរមានដល់អ្នករាល់គ្នា ដោយតេជះជយា ព្រះឈ្នះអង្គុលីមារ។
៥– កត្វាន កដ្ឋមុទរំ ឥវ កម្ភិនីយា ចិញ្ចាយ ទុដ្ឋ –
វចនំ ជនកាយមជ្ឈេ សន្ដេន សោមវិធិនា ជិត –
វា មុនិន្ទោ តន្ដេជសា ភវតុ តេ ជយមង្គលានិ។
ព្រះមុនិន្ទមានព្រះភាគ ផ្ចាញ់ទ្រុស្ដពាក្យនាងចិញ្ចា អំពើធ្វើដូចជា ស្រីមានគភ៌ចាល់ចើសពោះ។ យកឈើធ្វើជាកូន ពន្ធពោះខ្លួនពោលទ្រគោះ ព្រះពុទ្ធឈ្នះកាលនោះ ដោយសមាចារពិធី។ រម្ងាប់ពាក្យចណ្ឌាល នាកណ្ដាលជនប្រុសស្រី ចិញ្ចាចាញ់បារមី គឺសច្ចំពាក្យសត្យា។ រីជ័យមង្គល ចូរមានដល់អ្នករាល់គ្នា ដោយតេជះជយា ព្រះសាស្ដាឈ្នះចិញ្ចា។
៦– សច្ចំ វិហាយមតិសច្ចកវាទកេតុំ វាទាភិ រោ –
បិតមនំ អតិអន្ធភូតំ បញ្ញាបទីបផលិតោ ជិតវា
មុនិន្ទោ តន្ដេជសា ភវតុ តេ ជយមង្គ័លានិ ។
ព្រះមុនិន្ទពិនអ្នកប្រាជ្ញ រុងរឿងស្ងាចដោយបញ្ញា ផ្ចាញ់សច្ចកជា និគ្រន្ថៈក្រៅពុទ្ធវិន័យ។ អធ្យាស្រ័យលះបង់ ពាក្យសត្យត្រង់តាមគាប់ចៃ សរសើរខ្លួនឯងនៃ លើកកម្ពស់ដូចដងទង់។ បង្កើតមួរងងឹត ដោយពោលឥតពាក្យទៀងត្រង់ ព្រះទ្រង់កម្ចាត់បង់ ដោយប្រទីបគឺបញ្ញា។ រីជ័យមង្គល ចូរមានដល់អ្នករាល់គ្នា ដោយតេជះជយា ឈ្នះសច្ចកនិគ្រន្ថ។
៧– នន្ទោបនន្ទកុដតំ វិពុទ្ធំ មហិទ្ធឹ បុត្តេន ថេរកុដ –
តេន ទមាបយន្ដោ ឥទ្ធូបទេសវិធិនា ជិតវា មុនិ –
ន្ទោ តន្ដេជសា ភវតុ តេ ជយមង្គលានិ។
ព្រះមុនិន្ទពិនទ្រង់ញាណ ញ៉ាំងមោគ្គល្លានមានអំណាច ឱ្យប្លែងជានាគរាជ ទៅទូន្មានព្យុសភុជង្គ។ ឈ្មោះនន្ទោបនន្ទ ចិត្តមោហន្ធរឿងឫទ្ធិរង្គ ទិដ្ឋិកាចទ្រនង់ ទ្រង់ផ្ចាញ់ដោយពិធីឈាន។ គឺឱ្យឧបទេស ឫទ្ធិវិសេសដល់មោគ្គល្លាន ឫទ្ធិនាគអន្តរធាន ឱនចុះចាញ់ព្រះចេស្ដា។ រីជ័យមង្គល ចូរមានដល់អ្នករាល់គ្នា ដោយតេជះជយា ព្រះភគវាឈ្នះនាគហោង។
៨– ទុត្តាហទិដ្ឋិកុដតេន សុទដ្ឋហត្ថំ ព្រហ្មំ វិសុទ្ធិ –
ជុតិមិទ្ធិពកាភិនានំញាណាតទេន វិធិនា ជិ –
តវា មុនិន្ទោ តន្ដេជសា ភវតុ តេ ជយមង្គលានិ។
ព្រះមុនិន្ទពិនគោតម ផ្ចាញ់មហាព្រហ្មឈ្មោះពកា សម្គាល់ថាអាត្មា រុងរឿងដោយគុណវិសុទ្ធិ។ដៃកាន់អាសិរពិស គឺចិត្តទ្រឹស្ដិដ៏មូរមុត កាន់ខុសផ្លូវសម្ពុទ្ធ មិនលើកលាកលះបង់ប្រាណ។ ទ្រង់ឈ្នះដោយពិធី ឱសថវិសេសសម្រាន្ត ផ្សំត្រូវគាប់សន្ដាន គឺព្រះញាណប្រោសទេសនា។ រីជ័យមង្គល ចូរមានដល់អ្នករាល់គ្នា ដោយតេជះជយា ឈ្នះព្រហ្មាឥតមានហ្មង។
ឯតាបិ ពុទ្ធជយមង្គ័លអដ្ឋកាថា ឃោ វា ចនោ –
ទិនទិនេ សរតេ មតន្ទី ហិត្វាននេកវិវិធានិ ចុបទ្ទ
វានិ មោក្ខំ សុខំ អធិកមេយ្យនរោ សបញ្ញោ។
យោនរោជនឯណា កបបញ្ញាប្រាសក្ដីខ្ជិល ឧស្សាហ៍សាងទានសីល សូត្ររំឭកព្រះធម៌ថ្លៃ។ គាថាប្រាំបីបទ នេះកំណត់ឈ្មោះពុទ្ធជ័យ ខំសូត្រសព្វៗថ្ងៃ កើតមង្គលជានិរន្តរ៍។ សោនរោរីជននោះបានរំដោះរោគអាសន្ន ឧបទ្រពអនេកលន់ មានប្រការផ្សេងៗផង។ នឹងដល់ធម៌ក្សេមក្សាន្ត គឺព្រះនិពា្វនសុខកន្លង លែងទុក្ខទាំង៤កង ដោយពុទ្ធជ័យមង្គលនេះ។