ច្រើនទៀត...

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
post

បដិរូប

បដិរូប

ន. រូបសំណាក, រូបគំនូរមនុស្ស, រូបប្រៀប, រូបធៀបប្រដូច។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

បដិវិញ្ញាសា

ន. វិញ្ញាសាដែលសម្រាប់ត្រួតពិនិត្យលើវិញ្ញាសាណាមួយ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

បដិសច្ចៈ

ន. វត្ថុផ្ទុយនឹងការពិត, អ្វីដែលពុំពិតប្រាកដ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

បដិសព្ទ

ន. ពាក្យដែលមានន័យឈមគ្នាដូចជា ញីផ្ទុយនឹងឈ្មោល, តូចផ្ទុយនឹងធំ, អាក្រក់ផ្ទុយនឹងល្អ…។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

បដ្ឋនាលិខិត

ន. លិខិតដែលពលរដ្ឋផ្ញើជូនទៅរដ្ឋសភាដើម្បីប្តឹងតវ៉ាអំពីការរំលោភបំពានរបស់រដ្ឋឬថ្លែងមតិស្តីពីការកែប្រែច្បាប់។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

បឋមតា

ន. សន្លឹកលិខិតទី១, សន្លឹកដើម : វិក្កយបត្រនេះ គឺជាវិក្កយបត្របឋមតា។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

បណ្ណសារដ្ឋាន

ន. ទីសម្រាប់តម្កល់លិខិតផ្សេងៗដែលមានសារៈសំខាន់ដូច បញ្ជីអត្រានុកូលដ្ឋានជាដើម។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

បត្យាប័ន

ន. នីតិវិធីដែលរដ្ឋមួយសុំទៅរដ្ឋមួយទៀតឱ្យប្រគល់ជនដែលបានប្រព្រឹត្តបទល្មើសមកឱ្យតុលាការប្រទេសរបស់ខ្លួន ដើម្បីជំនុំជម្រះទោសតាមរយៈកិច្ចព្រមព្រៀងមួយ ដោយកំណត់បទល្មើសអ្វីមួយដែលត្រូវអនុវត្ត។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

បទបញ្ញត្តិ

ន. សេចក្តីជាច្បាប់, សេចក្ដីបង្គាប់ជាច្បាប់, ខសំខាន់របស់ លិខិតក្នុងតុលាការ, លិខិតគតិយុត្ត, ខដែលចែងក្នុងមាត្រានីមួយៗរបស់ច្បាប់ដើម្បីចាប់បង្ខំឱ្យប្រព្រឹត្តតាមឬហាមឃាត់មិនឱ្យប្រព្រឹត្តអ្វីមួយ :

បទបញ្ញត្តិទូទៅ(សេចក្ដីបង្គាប់ជាទូទៅ)។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

បមាណដ្ឋាន

ន. ទីសម្រាប់ដាក់ជាគំរូ, ទីសម្រាប់ដាក់ជាមាត្រា, ទីសម្រាប់ដាក់ជាខ្នាត, កន្លែងនៃការប្រមាណ :

អ្នកជំនួញម្នាក់បានតាំងបមាណដ្ឋាននៅផ្សារថ្មីសម្រាប់លក់វិទ្យុ។


♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង  (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)

Page 2 of 11
1 2 3 4 11